Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី អរគុណគណបក្សផ្សេងៗដែលគាំទ្រគម្រោងព្រែកជីក បង្ហាញពីស្មារតីជាតិនិយម

បានផុស

នៅ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ បានថ្លែងអរគុណដល់បណ្តាគណបក្សនយោបាយផ្សេងៗ ដែលបានចូលរួមគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោ ដែលការគាំទ្រនេះបង្ហាញពីស្មារតីជាតិនិយម និងផលប្រយោជន៍ជាតិ ទោះបីជាគណបក្សមាននិន្នាការផ្សេងគ្នាក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញជាអធិបតី “ទិវាមច្ឆជាតិ ១កក្កដា ២០២៤​ នៅបឹងធំ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម” សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកឱកាសនេះ ថ្លែងអរគុណចំពោះប្រជាពលរដ្ឋទាំងអស់គ្នានៅទូទាំងប្រទេស ដែលបានគាំទ្រក្នុងគម្រោងប្រវត្តិសាស្រ្តមួយនេះ​ គឺគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនទូទាំងប្រទេស ។ សម្តេចបានថ្លែងថា៖« គម្រោងនេះពិសេសជាងគម្រោងផ្សេងៗ ត្រង់ថា​បានបញ្ជាក់អំពីស្មារតីជាតិនិយម។ លើកលែងតែអ្នកជ្រុលនិយមមួយក្តាប់តូចមួយចំនួន ក្រៅពីនោះជាគម្រោងតែមួយ ដែលសូម្បីតែគណបក្សផ្សេងគ្នាទូទាំងប្រទេស មាននិន្នការផ្សេងគ្នា ក៏ចេញមកគាំទ្រ ព្រោះគេដឹងថាជាផលប្រយោជន៍សម្រាប់កូនខ្មែរ មិនថាបក្សណានោះទេ នេះគឺជាគម្រោងពិសេសមួយដែលយើងត្រូវរួមគ្នាធ្វើ»។


ជាមួយគ្នានេះ សម្តេចធិបតី ស្នើឱ្យពលរដ្ឋនៅទូទាំងប្រទេសចូលរួមអបអរសាទរគម្រោងនេះ តាមរយៈ ទូងស្គរ វាយប៉ោត ធុង នៅតាម ស្រុក ភូមិ នៅថ្ងៃបើកការដ្ឋានសាងសង់ ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ។ សម្តេចបន្ថែមទៀតថា៖«ព្រោះវាមិនមែនជាគម្រោងរបស់សម្តេចតេជោ ឬខ្ញុំនោះទេ ។ ខ្ញុំនិងសម្តេចតេជោ បានត្រឹមចូលរួម ហើយសម្តេចតេជោផ្តួចផ្តើម ហើយខ្ញុំចូលរួមដឹកនាំបន្តជាមួយនឹងមន្រ្តីរបស់យើង ជាពិសេសប្រជាពលរដ្ឋទាំងអស់គ្នា ដែលបានចូលរួមនិងជំរុញដល់គម្រោងប្រវត្តិសាស្រ្តមួយនេះដើម្បីកូនខ្មែរទៅថ្ងៃអនាគត»។

គម្រោងព្រែកជីកហ្វូណនតេជោ គឺមានប្រវែងសរុប១៨០គីឡូម៉ែត្រ តភ្ជាប់ពីទន្លេមេគង្គទៅកាន់សមុទ្រ ពោលគឺចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។ ព្រែកជីកនេះ សាងសង់​ឡើង​តាមដានព្រែកចាស់ដែលធ្លាប់ជីកាលពីអតីតកាល ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត ខេត្តកែប។
គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានប្រគល់សិទ្ធិវិនិយោគដោយក្រុមហ៊ុនខ្មែរចំនួន៥១% ដែលក្នុងនោះ ក្រុមហ៊ុនរដ្ឋចំនួន២ នឹងកាន់កាប់ភាគច្រើនលើគម្រោងព្រែកជីកជាប្រវត្តិសាស្រ្តនេះ៕
អត្ថបទ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២៤ ម៉ោង មុន

ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត

ព័ត៌មានជាតិ២០ ម៉ោង មុន

អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី

ព័ត៌មានជាតិ២០ ម៉ោង មុន

ជាថ្មីម្ដងទៀត! លោក ហ្សេលេនស្គី អញ្ជើញសម្ដេចតេជោ ធ្វើទស្សនកិច្ចនៅអ៊ុយក្រែន តែសម្តេចឆ្លើយថា រង់ចាំពេលសមស្របសិន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​មនុស្សជិត​១៣ម៉ឺនគ្រួសារ​​រងគ្រោះ​​ដោយ​ទឹកជំនន់​នៅថៃ​ ខណៈអ្នកស្លាប់​កើន​ដល់​៣៥​នាក់​

Sokha Hotels

ព័ត៌មានពេញនិយម