ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្កើតគណៈកម្មការចំពោះកិច្ចដើម្បីបង្ក្រាបបទល្មើសឆបោកតាមអនឡាញ
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មការចំពោះកិច្ចដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed Online) នៅតាមបណ្តារាជធានី-ខេត្ត។ ការបង្កើតនេះ គឺអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។
តាមរយៈលិខិតបង្គាប់ការ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានចាត់តាំង លោក សុខ ផល រដ្ឋលេខាក្រសួងមហាផ្ទៃ ជាប្រធាន នៃគណៈកម្មការចំពោះកិច្ចនេះ ចំណែក លោក ស ថេត អគ្គស្នងការនគរបាលជាតិ ជាអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងអនុប្រធាន និងសមាជិកចំនួន ១២រូប ផ្សេងទៀត។
គណៈកម្មការចំពោះកិច្ចនេះ មានតួនាទី អនុវត្តភារកិច្ចដែលមានចែងក្នុងសារាចរណែនាំលេខ ០៧ សរណន របស់រាជរដ្ឋាភិបាលចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩។ បង្កើនការស្រាវជ្រាវទីតាំងដែលមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញតាមគ្រប់ប្រភេទ និងគ្រប់រូបភាព ក្នុងភូមិសាស្ត្ររាជធានី-ខេត្ត។ ប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ធ្វើការចុះជាក់ស្តែងតាមគោលដៅដែលបានរកឃើញ និងកំណត់ដោយប្រធានគណៈកម្មការ។ ក្នុងករណីចាំបាច់ ប្រធានគណៈកម្មការអាចប្រើប្រាស់មន្ត្រីនៃអង្គភាពពាក់ព័ន្ធចំណុះគណៈកម្មការ ចុះសហការសម្របសម្រួលប្រតិបត្តិការជាក់ស្តែងឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចេញមកបញ្ជាក់ថា ការបង្កើតគណៈកម្មការចំពោះកិច្ចដើម្បីបង្ក្រាបបទល្មើសឆបោកតាមអនឡាញនេះ មិនមែនទើបតែបង្កើតនោះឡើយ គឺមានតាំងពីអាណត្តិទី៦ ដែលដឹកនាំដោយ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលលោក បានដឹកនាំក្រុមការងារស៊ើបអង្កតស្រាវជ្រាវ និងបង្ក្រាបករណីឆបោកតាមអនឡាញនេះ នៅក្នុងខេត្តព្រះសីហនុ យ៉ាងមានប្រសិទ្ធភាព។ រហូតមកដល់អាណត្តិទី៧ នេះ ពោលគឺក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកឧបនាយរដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកក៏បានចាត់ចែងឱ្យមាន ក្រុមការងារមួយដែរ ដើម្បីដឹកនាំធ្វើការស៊ើបអង្កេតស្រាវជ្រាវ ឈានទៅដល់ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះ ជាពិសេសនៅក្នុងខេត្តព្រះសីហនុ។
លោកថា ការចេញលិខិតបង្គាប់ការនេះ មិនមែនជាលើកទីមួយទេ គឺច្រើនលើកមកហើយ ដែលក្រសួងមហាផ្ទៃ ក្រោមការចង្អុលបង្ហាញគោលការណ៍របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានអនុវត្ត និងប្រតិបត្តិការ ហើយការបង្កើតនេះ ក៏ជាការដោះដូរ ឬក៏បំពេញបន្ថែមនូវសមាសភាពសមាជិកក្រុមការងារ ឬគណៈកម្មការចំពោះកិច្ចនេះមួយចំនួន ដែលលោកបានផ្លាស់ប្តូរទៅកាន់មុខដំណែង នៅអង្គភាពផ្សេងៗ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពដូចមុន និងឱ្យកាន់តែរឹងមាំជាងមុនបន្ថែមទៀត។
លោកបន្ថែមថា គណៈកម្មការចំពោះកិច្ចនេះ មានតួនាទីភារកិច្ចស្នូលសំខាន់ សម្រាប់ស៊ើបអង្កេតស្រាវជ្រាវរាល់បទល្មើសនានា ពាក់ព័ន្ធទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសតាមប្រព័ន្ធអនឡាញ ក្នុងនោះក្រុមការងារនេះបានបំពេញតួនាទីភារកិច្ច ឬបង្ក្រាបរាល់អំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម កេងប្រវ័ញផ្លូវភេទ ឬការធ្វើទារុនកម្មផ្សេងៗដ៏ទៃទៀតពីសំណាក់ជនល្មើសមកលើជនរងគ្រោះ សំដៅធ្វើយ៉ាងណាឱ្យបទល្មើសទាំងអស់នេះកាន់តែថមថយ គ្រប់គ្រងស្ថានការបាន ហើយមិនមែនគ្រប់គ្រងតែនៅក្នុងប្រទេសកម្ពុជា ប៉ុណ្ណោះទេ គឺនៅក្នុងពិភពលោកទាំងមូល៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព១១ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៤ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់