ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាប៖ ដើម្បីអនាគតកូនចៅ សូមកុំចែកចាយ និងប្រើប្រាស់គ្រឿងញៀន
លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លើកឡើងថា ដើម្បីអនាគតកូនចៅ កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន។លោកលើកឡើងបែបនេះ ក្នុងពិធីប្រកួតកីឡាបាល់ទាត់មិត្តភាព រវាងក្រុមកីឡាបាល់ទាត់សៀមរាប យូណាក្លឹប និងក្លឹបបាល់ទាត់ផ្ការីកគ្រប់រដូវ U១២ និង ១៦ឆ្នាំ និងក្រុមកីឡាបាល់ទាត់ រដ្ឋបាលខេត្តសៀមរាប និងក្លឹបបាល់ទាត់ ផ្ការីកគ្រប់រដូវ នៅកីឡាដ្ឋានហនុមាន ខេត្តសៀមរាប នៅរសៀលថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៤។

ថ្លែងបើកការប្រកួតនាឱកាសនោះ លោក ប្រាក់ សោភ័ណ បានគូសបញ្ជាក់ថា កម្មវិធីប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរទិវា អន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ “រួមគ្នាវិនិយោគលើ ការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន”។ កីឡារស់ក្នុង សន្តិភាព ដើម្បីមិត្តភាព សុខភាព សប្បុរសធម៌ និងចៀសឆ្ងាយពីគ្រឿងញៀន។ លោកសង្ឃឹម យ៉ាងមុតមាំថា ប្រជាពលរដ្ឋ សិស្សានុសិស្ស និស្សិត សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ រួមគ្នាធ្វើការផ្សព្វផ្សាយប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសហគមន៍គ្មានគ្រឿងញៀន ដោយនិយាយថាទេចំពោះគ្រឿងញៀន។
លោកបន្ថែមថា ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងញៀន ចូលរួមលុបបំបាត់គ្រឿងញៀន ការសេពគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គម។ ដូច្នេះ ត្រូវចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន រួមគ្នាវិនិយោគ លើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន។

លោកថា ដើម្បីអនាគតកូនចៅ កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន ហើយការផលិត ចរាចរ រក្សាទុក ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ជាអំពើខុសច្បាប់។ លោកទាមទារ ឱ្យមានការចូលរួមគ្រប់អ្នកពាក់ព័ន្ធទាំងអស់អនុវត្ត ៣កុំ មួយរាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងមួយរាយការណ៍ អំពីបទល្មើសគ្រឿងញៀនសំដៅធ្វើឱ្យសៀមរាបផ្ទះខ្ញុំ គ្មានគ្រឿងញៀន។ កីឡារស់ក្នុងសន្តិភាព ដើម្បីមិត្តភាព សុខភាព សប្បុរសធម៌ និង ចៀសឆ្ងាយពីគ្រឿងញៀន ចាប់ពីពេលនេះតទៅ។
លោកលើកឡើងថា ចំពោះបញ្ហាគ្រឿងញៀនខុសច្បាប់នេះ ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការដ៏មុតស្រួច តាមរយៈបទបញ្ជាលេខ០១ បប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ និងបទបញ្ជាដាច់ខាត ចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់ អាវុធ និងមន្ត្រីជាប់កិច្ចសន្យា តាមបណ្តាក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលពាក់ព័ន្ធនិងការប្រើប្រាស់ និងបទល្មើសគ្រឿងញៀន ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងឡើយ។

សូមជម្រាបថា លទ្ធផលនៃការប្រកួតបាល់ទាត់នៅគូទី១ រវាងក្រុមកីឡាបាល់ទាត់សៀមរាប យូណាក្លឹប និងក្លឹបបាល់ទាត់ផ្ការីកគ្រប់រដូវ U១២ និង១៦ឆ្នាំ ត្រូវបានក្រុមកីឡាបាល់ទាត់សៀមរាប យូណាក្លឹប យកឈ្នះលើក្រុមក្លីបបាល់ទាត់ផ្ការីកគ្រប់រដូវ៧ ទល់នឹង៤។ ចំពោះក្រុមទី២ រវាងក្រុមកីឡាបាល់ទាត់ រដ្ឋបាលខេត្តសៀមរាប និង ក្រុមក្លឹបបាល់ទាត់ផ្ការីកគ្រប់រដូវ ជាលទ្ធផល នៅពេលទាត់បញ្ចូលទី ក្រុមក្លឹបបាល់ទាត់ផ្ការីកគ្រប់រដូវយកឈ្នះ ក្រុមកីឡាបាត់ទាត់ រដ្ឋបាលខេត្ត សៀមរាប២ ទល់នឹង១៕
អត្ថបទ៖ គឿនវេត





-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់