ព័ត៌មានជាតិ
បញ្ចប់សិក្សានៅភ្នំពេញ សិស្សក្រីក្រពីសហគម៍តំបន់ជួរភ្នំក្រវាញ ដាក់មហិច្ឆតាយកចំណេះទៅជួយអភិវឌ្ឍមូលដ្ឋាន
និស្សិតចំនួន ៥ នាក់ ក្នុងនោះក៏មាននិស្សិតស្រីចំនួន ២ នាក់ផងដែរមកពីសហគម៍តំបន់ជួរភ្នំក្រវាញខាងត្បូងក្នុងខេត្តកោះកុង បានដាក់មហិច្ឆតានឹងយកចំណេះទៅជូយអភិវឌ្ឍដល់សហគមន៍ដែលខ្លួនរស់នៅក្នុងមូលដ្ឋាន ក្រោយចំណាយពេលសិក្សា ៤ ឆ្នាំ លើមុខជំនាញផ្សេងៗដោយជោគជ័យនៅសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ។

ដោយទទួលបានអាហារូបករណ៍ពីគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដែលមានក្រសួងបរិស្ថានជាម្ចាស់គម្រោង និស្សិតទាំង ៥ រូប មានប្រវត្តិសុទ្ធតែជាសិស្សក្រីក្រដែលត្រូវបានជ្រើសរើសចេញពីសហគមន៍ពីតំបន់ដាច់ស្រយាលនៅតំបន់ជួរភ្នំក្រវាញខាងត្បូង។
ក្រោយទទួលបានឱកាសបានបន្តការសិក្សានៅរាជធានីភ្នំពេញ និស្សិតម្នាក់ៗបានតាំងចិត្តថានឹងយកចំណេះទៅជួយអភិវឌ្ឍក្នុងសហគមន៍ឲ្យរីកចម្រើន តាមរយៈជំនាញផ្សេងៗដែលពួកគេបានសិក្សារៀនសួត្រដូចជាផ្នែកគ្រប់គ្រងទេសចរណ៍ បច្ចេកវិទ្យាព័ត៌មានវិទ្យា រួមទាំងជំនាញពាណិជ្ជកម្មអន្តរជាតិជាដើម៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?