Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ​កែ គឹមយ៉ាន ឧបត្ថម្ភ​បាល់​ពន្លត់​អគ្គិភ័យ​ចំនួន ២០០​គ្រាប់ ដល់​អាវុធហត្ថ​រាជធានី​

បានផុស

នៅ

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នា​ថ្ងៃទី​៧ ខែកុម្ភៈ​ ឆ្នាំ​២០២១​ បាន​ចាត់​តំណាង ​ដែល​មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រ៉ឺ​ន រដ្ឋា អនុប្រធាននាយកដ្ឋាន​ផែនការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នាំយក​បាល់​ពន្លត់អគ្គីភ័យ​ចំនួន ២០០​គ្រាប់ ( ធំ​១០០ តូច​១០០ ) ឧបត្ថម្ភ​ដល់​អង្គភាព កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​ដែល​មាន​អត្ថប្រយោជន៍​សម្រាប់​ជួយ​ពន្លត់​អគ្គិភ័យ​ដោយ​គប់​ចូល​ពេល​ភ្លើង​កំពុង​ឆាបឆេះ​តែម្ដង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈុន ប៊ុន​ទី​ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី តំណាង​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា បាល់​ពន្លត់អគ្គិភ័យ​ចំនួន 200​គ្រាប់ ដល់​អាវុធហត្ថ​រាជធានី​មាន​អត្ថប្រយោជន៍​ណាស់​សម្រាប់​ជួយ​ពន្លត់អគ្គិភ័យ​ហើយ​អាវុធហត្ថ​នឹង​យក​បាល់​អគ្គីភ័យ​នេះ​ទៅ​ប្រើ​ប្រាស់​សម្រាប់​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​ពេល​កើតមាន​អគ្គីភ័យ​ម្ដងៗ​នោះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​បន្តថា បាល់​អគ្គិភ័យ​នោះ​គេ ​ប្រើប្រាស់​ដូចជា​ដាក់​តាម​រថយន្ត ឬ​នៅ​តាម​ផ្ទះ​ក៏​បានដែរ ដោយ បាល់​ធំ​មាន​ប្រសិទ្ធិភាព​ជួយ​ពន្លត់​១​គ្រាប់ ទំហំ​៤​ម៉ែត្រ​បួន​ជ្រុង និង​បាល់​តូច​២​ម៉ែត្រ​បួន​ជ្រុង​ដែរ​។ លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការរង និង​លោក​វរសេនីយ៍ទោ ផៃ វ៉ាន់ នាយការិយាល័យ​ភស្តុភារ តំណាង​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក្រោយពី​ទទួល​នូវ​បាល់​ពន្លត់អគ្គិភ័យ​រួចមក​ក៏បាន​សម្តែង​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែល​បាន​ឧបត្ថម្ភ​អំណោយ​នាពេលនេះ ​ដើម្បី​ទុកជា​ប្រយោជន៍​ក្នុង​ការងារ​ប្រតិបត្តិ​ការណ៍​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ក្នុង​គ្រោះ​អគ្គីភ័យ​ផ្សេងៗ​ផង​ដែរ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣២ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥៧ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម