Connect with us

ព័ត៌មានជាតិ

លោក ទេសរដ្ឋមន្ត្រី លី ធុជ ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សកម្មភាព​មីន

បានផុស

នៅ

​ភ្នំពេញ ៖ ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន លោក​បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ Ueno Atsushi ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​កម្ពុជា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សកម្មភាព​មីន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាងនាម សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ចូលរួម​គាំទ្រ​យ៉ាងសកម្ម និង​ផ្តល់​កិច្ចសហប្រតិបត្តិការ​ដ​ល់​វិស័យ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា អស់​រយៈពេល​ជាង​៣០​ឆ្នាំ ដែល​កម្ពុជា​បានចាត់ទុក​ជប៉ុន គឺជា​ដៃគូ​ដ៏​លេចធ្លោ និង​យូរអង្វែង​មួយ​។ ការចូលរួម​របស់​ជ​ប៉ុន ពិតជា​បានរួម​ចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ផ្តល់​ដី​សុវត្ថិភាព កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយសារ​មីន និង​លើកកម្ពស់​វិស័យ​កសិកម្ម ជាដើម​។

ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អនុសញ្ញា​អូ​តា​វ៉ា​ឆ្នាំ​២០២៤ លោក​បណ្ឌិត លី ធុជ បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ជប៉ុន ដែល​បានផ្តល់​ការ​គាំទ្រ​ដល់​វិស័យ​សកម្មភាព​មីន​សកល និង​គាំទ្រ​ដល់​បណ្តា​ប្រទេស​នានា ដែល​មាន​តម្រូវការ​ក្នុង​វិស័យ​សកម្មភាព​មីន​។ ជាមួយគ្នា​នោះ កម្ពុជា សូម​គាំទ្រ​ភាពជា​ប្រធាន​របស់​ប្រទេស​ជប៉ុន​នៃ​កិច្ចប្រជុំ​រដ្ឋ​ភាគី​អនុសញ្ញា​អូ​តា​វ៉ា​លើក​ទី​២២ ឆ្នាំ​២០២៥ ខាងមុខ​។

លោក​ Ueno Atsushi ឯកអគ្គរាជទូត​ជប៉ុន បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​ផ្តល់នូវ​កិច្ច​សហប្រតិបត្តិ​យ៉ាង​ជិតស្និទ្ធ លើ​កិច្ចប្រតិបត្តិការ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា​។ ឯកអគ្គរាជទូត​ជប៉ុន ក៏បាន​លើកឡើង​អំពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​ជំទាវ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន និង​ប្រធាន​ស្ថាប័ន JMAS នៅ​ប្រទេស​កម្ពុជា ក្នុង​ខែកក្កដា ឆ្នាំ​២០២៤ នេះ​។ ប្រធាន​ស្ថាប័ន JMAS នឹង​ចូលជួប​ប្រជុំ​ទ្វេភាគី​ជាមួយ លោក​បណ្ឌិត លី ធុជ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៨ នាទីutes មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតី៖ លោក សម រង្ស៊ី ស្រេកឃ្លានតំណែងនាយករដ្ឋមន្ត្រីណាស់ តែមិនបានធ្វើ ក៏តាំងខ្លួនជានាយករដ្ឋមន្ត្រីតែម្ដង

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​រាជធានី​នឹង​បិទ​ផ្លូវ​បេតុង​លូប្រាំ ឆ្លង​កាត់​ប្រឡាយ​ភូមិ​ម័ល​ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ កុម្ភៈ ដល់ថ្ងៃទី៣០ ខែមេសា

សន្តិសុខសង្គម២ ម៉ោង មុន

ករណីជនជាតិចិនផ្ទុះអាវុធ នៅអគាររតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចឃាត់បានជនសង្ស័យ២នាក់ អាវុធAK២ដើម

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​JD Vance​៖ អឺរ៉ុបនិង​ណាតូ​នៅតែសំខាន់​សម្រាប់​អាមេរិក​​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម៩ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

សន្តិសុខសង្គម៤៨ នាទីutes មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា៨ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

Sokha Hotels

ព័ត៌មានពេញនិយម