Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី​ណែ​នាំ​ ឱ្យ​ទប់ស្កាត់​ការ​ចោល​សំរាម​ចូល​ទៅ​ក្នុង​ទន្លេ បង្ក្រាបក្មេង​ទំនើង​ និង​ល្បែងស៊ីសង​ឱ្យ​អស់ពី​ក្នុង​មូលដ្ឋាន

បានផុស

នៅ

​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​និង​កងកម្លាំង​ចំណុះ​ឱ្យ​រដ្ឋបាល​រាជធានី ទប់ស្កាត់​កុំឱ្យ​មានការ​ចោល​សំរាម កម្ទេច​សំណង់​នានា​ចូល​ទៅក្នុង​ទន្លេ លុបបំបាត់​ក្មេង​ទំនើង​ និង ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន​។

ការណែនាំ​របស់លោក​ឃួ​ង ស្រេង បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​០១ ​កក្កដា ​២០២៤​នេះ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា​ ការរៀបចំ​សណ្តាប់ធ្នាប់ មិនមែន​ធ្វើឡើង​ត្រឹមតែ​នៅ​លើ​ផ្លូវគោក​ប៉ុណ្ណោះ​ទេ ការរៀបចំ​សណ្តាប់ធ្នាប់​នៅតាម​ផ្លូវទឹក ក៏​រឿង​សំខាន់​ដែល​អាជ្ញាធរ​និង​កម្លាំង​របស់​យើង​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត ពិសេស​ការទប់ស្កាត់​មិន​ឱ្យ​មានការ​ចោល​សំរាម ចោល​កម្ទេច​សំណង់​នានា​ចូល​ទៅ​ក្នុង​ទន្លេ​ជាដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា ចំពោះ​ក្មេង​ទំនើង គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង​១៤​ត្រូវតែ​បន្ត​បង្ក្រាប​ឱ្យ​ខ្លាំងក្លា​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ភូមិ សង្កាត់​មាន​សុវត្ថិភាព បង្ក​ភាព​កក់ក្តៅ​ដល់​ប្រជាពលរដ្ឋ​ទៅតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ លើ​បញ្ហា​នេះ ខណ្ឌ​ទាំង​១៤ បើ​ខ្វះ​កម្លាំង​អាច​ស្នើ​មក​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​ការងារ​នេះ​ឱ្យ​ទទួល​បាន​ជោគជ័យ ពិសេស​គឺ​ធ្វើ​ឱ្យ​ភូមិ សង្កាត់​មាន​សុវត្ថិភាព​។

លោក​ឃួ​ង ស្រេង បាន​សង្កត់​ធ្ងន់​ថា ចំពោះ​ល្បែងស៊ីសង​គ្រប់​ប្រភេទ ត្រូវតែ​លុបបំបាត់ មិនត្រូវ​ឱ្យ​មាន​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ដាច់ខាត តាមរយៈ​ការ​ពង្រឹង ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ឱ្យបាន​ខ្លាំង ដើម្បី​ឈានទៅ​លុបបំបាត់​ឱ្យ​អស់​។ ទប់ស្កាត់​ការយក​ភា​ស៊ី ចំពោះ​អ្នក​យកលុយ​ពី​អ្នកលក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី និង​ការលក់ដូរ​ចល័ត​នៅក្នុង​រាជធានី​ភ្នំពេញ ជាមួយ​ការទប់ស្កាត់​អ្នកយក​លុយ​លើស​សៀវភៅ​បន្ទុក​។

លោក​បាន​បន្ថែមទៀត​ថា ចំពោះ​មន្ទីរ​ពាក់ព័ន្ធ​ក៏ត្រូវ​បំពេញការងារ​រ​បស់​ខ្លួន ដោយ​ត្រូវ​ធ្វើជា​ភ្នែក ជា​ច្រមុះ​ឱ្យ​អាជ្ញាធរ​រាជធានី ទាំង​ការ​ពិនិត្យមើល​ហេដ្ឋារចនាសម្ព័ន្ធ​នានា ផ្លូវ ទឹក លូ ប្រឡាយ អនាម័យ បរិស្ថាន ការដាំ ថែទាំ ដើមឈើ ដែលជា​គម្រប​បៃតង​របស់​រាជធានី​ភ្នំពេញ​។ ដោយឡែក​ការងារ​ទីក្រុង​ឆ្លាត​វៃ យើង​ត្រូវ​ដាំ​ដើមឈើ​ជា​គម្រប​បៃតង​ឱ្យបាន​ច្រើន មាន​ដើមឈើ​ច្រើន មិន​ត្រឹមតែ​ស្អាត​ទេ តែ​វា​ជាការ​ទាក់ទាញ​ខ្លាំង​ពី​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ផងដែរ​។ ជាមួយនឹង​ការបន្ថែម​ខ្សែ​រត់ រថយន្តក្រុង ដើម្បី​បង្កើន​ការដឹក​អ្នកដំណើរ​។

លោក​ឃួ​ង ស្រេង បានបញ្ជាក់​ផងដែរ​ថា ការផ្តល់​សេវាសាធារណៈ តាមរយៈ​ច្រកចេញ ចូល​តែមួយ​ពិតជា​ទទួលបាន​ការកើត​សរសើរ​ពី​ប្រជាពលរដ្ឋ​ហើយ តែ​ទោះបីជា​យ៉ាងណាក្តី យើង​ត្រូវ​បន្ត​ខិតខំ​បន្ថែមទៀត ដោយ​ត្រូវធ្វើ​ឱ្យទាន់​ពេលវេលា និង​មាន​តម្លាភាព ស្របទៅតាម​ការណែនាំរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​របស់​យើង​។

លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណារិន អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា នៅ​រាជធានី​ភ្នំពេញ កាលពី​ខែ​មុន យើង​គ្រប់គ្រង​ក្រុម​ក្មេង​ទំនើង​បាន​ចំនួន​១២​ក្រុម តែ​នៅក្នុង​ខែ​នេះ យើង​គ្រប់គ្រង​ក្មេង​ទំនើង​បាន​ចំនួន​១៧​ក្រុម ដែល​ធ្វើឱ្យ​ក្រុម​ក្មេង​ទំនើង​បាន​ថមថយ​យ៉ាងខ្លាំង ពោលគឺ​ស្ទើ​តែ​លុបបំបាត់បាន​១០០%​ហើយ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ហ្សេលេនស្គី សង្ឃឹមថា ត្រាំ មិនទន់ចិត្ត ដកទណ្ឌកម្មពីរុស្ស៊ី តាមការទាមទាររបស់ ពូទីន 

បទល្មើសចោរកម្ម
សន្តិសុខសង្គម១២ នាទីutes មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

សេដ្ឋកិច្ច១៨ នាទីutes មុន

សាលាបង្រៀនជួសជុលហោះដំបូងគេ នឹងលេច វត្តមាននៅកម្ពុជា

ព័ត៌មានជាតិ២៣ នាទីutes មុន

រដ្ឋកំពុងគិតគូរផ្ទេរគ្រូបង្រៀន ដោយគិតពីការលំបាករបស់គ្រូ និងមិនឱ្យប៉ះពាល់ការសិក្សារបស់សិស្ស និងការកែទម្រង់

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ត្រាំ ស្នើថា លោក​អាច​បញ្ចុះអត្រាពន្ធលើចិន បើ TikTok លក់ប្រតិបត្តិការនៅអាមេរិក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន»​ នឹ​ងទៅ​ជាយ៉ាងណា​ក្នុងការ​បោះឆ្នោត​ដកសេចក្តីទុកចិត្តនៅ​ថ្ងៃនេះ​​​?

លោក ប៊ីល ហ្គេត
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប៊ីល ហ្គេត៖ មាន​តែការងារ ៣ មុខ​ ប៉ុណ្ណោះ ដែល​នឹង​បន្តឈរជើងក្នុងបដិវត្តន៍ AI ​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្តេច​សង្ឃ​កាតូលិក Pope Francis ជិតសុគត ខណៈគ្រូ​ពេទ្យ​​សម្រេ​ចឈប់ព្យាបាល​

លោក ឌួង ឆាយ
សន្តិសុខសង្គម១៨ ម៉ោង មុន

អាជ្ញាសាលាទុកពេល៧ថ្ងៃជាកំហិតឲ្យលោក ឌួង ឆាយ ប្រគល់កូនស្រីទៅអតីតភរិយា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្សី ច្រានចោលការអំពាវនាវឲ្យប្រគល់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ទៅ​អ៊ុយក្រែន​វិញ

Sokha Hotels

ព័ត៌មានពេញនិយម