Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ អញ្ជើញ​ផ្សព្វផ្សាយ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម និង​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដែលជា​កម្មវិធី​អាទិភាព​ថ្នាក់ជាតិ នៅ​ខេត្តសៀមរាប

បានផុស

នៅ

សៀមរាប ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១ ខែកក្កដា ឆ្នាំ​២០២៤​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តីពី «​ការអនុវត្ត​រប​បស​ន្តិ​សុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​. ជា​មន្ត្រី​សាធារណៈ​» និង «​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​» នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​អង្គរ​ក្នុង​ខេត្តសៀមរាប ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង ៦០០​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ បាន​រំលឹក​ពី​ប្រវត្តិ​នៃ​ការផ្តួចផ្តើម​គំនិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ដែល​បច្ចុប្បន្ន​ជា​ប្រធានព្រឹទ្ធសភា បានប្រកាស​ដាក់ចេញ​នូវ​កម្មវិធី​«​ការអនុវត្ត​រប​បស​ន្តិ​សុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​. ជា​មន្ត្រី​សាធារណៈ​» និង «​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​»​តាំងពី​ខែកក្កដា ឆ្នាំ​២០២៣ ដែល​បានក្លាយ​ជាការ​ងារ​អាទិ​ភាព​សំខាន់​ចំនួន​២​ក្នុងចំណោម​ការងារ អាទិភាព​ចំនួន ៦ នៃ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​អាណ​តិ្ត​ទី​៧ ក្នុង​គោលបំណង​លើកកម្ពស់ សុខុមាលភាព​ប្រជាជន បង្កើន​ឱកាស​ទទួលបាន​ការបណ្តុះ​បណ្តាល​ជំនាញ និង​ជា​យុទ្ធសាស្ត្រ​គន្លឹះ ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាជន​។​

​ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ពី​ដំណាក់កាល​នៃ​ការអនុវត្ត​ជា​បន្តបន្ទាប់​របប​សន្តិ​សុខ​សង្គម (១). ផ្នែក​ហានិភ័យ​ការងារ​នៅ​ឆ្នាំ​២០០៨, (២).​ផ្នែក​ថែទាំ​សុខភាព​នៅ​ឆ្នាំ​២០១៦, និង (៣).​ផ្នែក​ប្រាក់​សោធន​កាលពី ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២​។ ជាក់ស្ដែង របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​សម្រាប់​វិស័យ​ឯកជន ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់ឱ្យអនុវត្ត​តាំងពី​ឆ្នាំ​២០០៨ និង​ពង្រីក​ដល់​មន្ត្រី​សាធារណៈ នៅ​ឆ្នាំ​២០២១, ផ្នែក​ថែទាំ​សុខភាព​ចាប់ផ្តើម​សម្រាប់​វិស័យ​ឯកជន​នៅ​ឆ្នាំ​២០១៦ និង​ពង្រីក​ដល់​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីតយុទ្ធជន នៅ​ឆ្នាំ​២០១៨, និង​ផ្នែក​ប្រាក់​សោធន​ត្រូវបាន​ដាក់ឱ្យអនុវត្ត​កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២​។

បន្ថែម​ពីនេះ នៅ​ឆ្នាំ​២០២៣ កន្លង​មក​នេះ ក្រសួង​បាន​ដាក់ឱ្យអនុវត្ត​រប​ប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត ដែល​មាន​វិសាលភាព​អនុវត្ត​ចំពោះ​បុគ្គល​ស្វ័យ​និយោជន៍ និង​អ្នក​នៅក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. រួមមាន សហព័ទ្ធ និង​កូន​ក្នុងបន្ទុក​ដែល​ត្រូវ​កំណត់ឱ្យ​បង់​ភាគទាន​ចំនួន​១៥ ៦០០​រៀល​, អ្នក​នៅក្នុង​បន្ទុក​សមា​ជិ​ក ប​.​ស​.​ស​. ជា​មន្ត្រី​សាធារណៈ ជា​បន្ទុក​ថវិកា​របស់​រដ្ឋ​លើ​ការចំណាយ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​របស់​មន្ត្រី​សាធារណៈ។

ជា​មួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ​មន្ត្រីរាជការ​សាធារណៈ កងកម្លាំងប្រដាប់អាវុធ និង​អតីត​មន្ត្រីរាជការ និង​អតីតយុទ្ធជន គួរ​នាំយក​ក្រុមគ្រួសារ​ក្នុងបន្ទុក​ឱ្យ​ចុះឈ្មោះ​ដើម្បី​ទទួលបាន​កិច្ច​គាំពារ​ពី​រាជរដ្ឋាភិបាល​។

ដោយឡែក​ចំពោះ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស លោក​រដ្ឋមន្ត្រី បាន​គូស​បញ្ជាក់បន្ថែម​ទៅដល់​អង្គពិធី​អំពី​អត្ថប្រយោជន៍​នៃ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដែល​រាជរដ្ឋាភិបាល​បានគិត​គូរ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ឱ្យមាន​ចំណេះដឹង ចំណេះធ្វើ និង​ទទួលបាន​ការងារ​សម​រម្យ​ដែល​ក្រសួង​ការងារ​ធានា​នូវ​ឱកាស​ការងារ​ក្រោយ​ការសិក្សា ឬក៏​អាចបង្កើត​ការងារ​ដោយ​ខ្លួនឯង​ដោយ​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​២៨​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​។

ដោយ​ឡែក​យុវជន​ទូទៅ​និង​បុគ្គលិក​នៃ​រោងចក្រ​សហគ្រាស​ក៏​អាច​ទទួល​បាន​ការបណ្តុះ​បណ្តាល​ដោយ​ឥតគិតថ្លៃ​ថែមទៀត​ផង​ជាមួយនឹង​វេន​សិក្សា​ ដែល​មាន​ភាពបត់បែន​រ​ហូត​ដល់​៧​ជម្រើស​។

​យ៉ាងណាក៏ដោយ​ដើម្បីឱ្យ​កម្មវិធី​ថ្នាក់ជាតិ​ទាំងពីរ​ទទួលបាន​ជោគជ័យ លោក​រដ្ឋមន្ត្រី បានស្នើ​សុំឱ្យ​អង្គពិធី​ដែលជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ទាំងអស់​នៃ​រដ្ឋបាល​ខេត្តសៀមរាប និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ជួយ​ជំរុញ​ការផ្សព្វផ្សាយ​កម្មវិធី​ទាំងពីរ​នេះ ដល់​ប្រជាពលរដ្ឋ មន្ត្រីរាជការ អាជីវករ និង​បងប្អូន​ដែល​ប្រក​បរបរ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​លើ​ការថែទាំ​សុខភាព និង​ការបង្កើត​ជំនាញ​មួយ​ពិតប្រាកដ​សម្រាប់​ការចិញ្ចឹម​ជីវិត និង​ក្រុមគ្រួសារ​ទៅ​អនាគត​ដែលជា​សេចក្តីប្រាថ្នា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​តែងតែ​គិតគូ​ពី​ប្រជាពលរដ្ឋ​ជានិច្ច​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៨ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម