Connect with us

ព័ត៌មានជាតិ

គម្រោង​សាងសង់​ស្ពាន​មួយ​ខ្សែ​ប្រវែង ៩០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ​ឆ្លងកាត់​ស្ទឹង​ព្រះ​ពន្លា ចាប់​ផ្តើម​ចេញ​ជា​រូបរាង​ហើយ

បានផុស

នៅ

បន្ទាយមានជ័យ ៖ ស្ពាន​មួយ​ខ្សែ​បេតុង​មាន​ប្រវែង បណ្តោយ​៩០​ម៉ែត្រ ទទឹក​៥​ម៉ែត្រ​ឆ្លងកាត់​ស្ទឹង​សិរីសោភ័ណ ស្ថិតក្នុង​សង្កាត់​ព្រះ​ពន្លា ស្ពាន​នេះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី កសាង​តាំងពី​ឆ្នាំ​១៩៦០​មកម្ល៉េះ ដោយសារ​ស្ពាន​នេះ មាន​អាយុកាល​វែង មាន​សភាព​ចាស់​ទ្រុឌទ្រោម​ពេក បណ្ដាល​ឱ្យ​ទឹក​ហូរ​បោកបក់​យ៉ាង​ខ្លាំង បាក់​រលំ​តាំងពី ឆ្នាំ​២០១៨ លុះ ចូល ឆ្នាំ ២០២៤​នេះ ស្ពាន​ត្រូវ រដ្ឋាភិបាល​កសាង​ឡើង​វិញ កំពុង​ចេញ​រូបរាង​ជា​បណ្តើរៗ​ហើយ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅមក​បាន​ស្រួល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លុះ​នៅ​ព្រឹក ថ្ងៃទី ១ ខែកក្កដា ឆ្នាំ​២០២៤  លោក ជី ស៊ីថា រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ លោក​ហ៊ឹល ​រ៉ា​យ៉ា អភិបាលរង​ខេត្ត លោក ស្រេង​សុផល អភិបាលក្រុង​សិរីសោភ័ណ លោក ជា យុទ្ធា​រុន ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ លោកស្រី ឆាត​សុជា ចៅសង្កាត់​ព្រះ​ពន្លា មន្ត្រី​អ្នកមុខអ្នកការ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​ចូលរួម បើ​ក​ការដ្ឋាន​សាងសង់​ស្ពាន​នេះ​បន្ត។​

លោក​ស្រេង​ សុផល ​បាន​មាន​ប្រសាសន៍​ថា​ ការសាងសង់​ស្ពានបេតុង​មួយ​ខ្សែ​នេះ ត​ភ្ជាប់​ពី​ភូមិ​៣ ឆ្លងកាត់​ស្ទឹង​ទៅ​ភូមិ ព្រៃ​ឫស្សី សង្កាត់​ព្រះ​ពន្លា សំណង់ ស្ពាន​មួយ​ខ្សែ​នេះ គឺ​ឆ្លងកាត់​ចំ​វត្ត​ព្រះ​ពន្លា​តែម្ដង គម្រោង​សាងសង់​ស្ពាន​មួយ​ខ្សែ មាន​បណ្តោយ​ប្រវែង ៩០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ​ឆ្លងកាត់​ស្ទឹង​សិរីសោភ័ណ​។​

​លោក ជា យុ​ទ្ធា​រុន ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​បាន​មានប្រសាសន៍ថា ការសាងសង់​ស្ពាន​នេះ ផ្តួច ផ្តើម​ឡើង​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន អ​តី​ត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ដល់​ជា​អំណោយ​ជា​ស្ពាន​មួយ​ខ្សែ​នេះ តាមរយៈ លោក កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេ​ខេត្តបន្ទាយមានជ័យ បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ កំណត់​យក​អាទិភាព​គន្លឹះ​ចំនួន​ប្រាំ គឺ​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​។

លោក ជី ស៊ីថា រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​មានប្រសាសន៍​ដែរ​ថា ផ្លូវ ស្ពាន គឺជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចជាតិ និង​ជា​អាទិភាព​គន្លឹះ​ទី​២ ក្នុងចំណោម​អាទិភាព​គន្លឹះ​ទាំង​៥ “​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​” នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១  គឺ​ការលើកកម្ពស់​ការតភ្ជាប់ និង​ការបង្កើន​ប្រសិទ្ធភាព​នៃ​វិស័យ​ដឹកជញ្ជូន ដែលមាន​គោលដៅ​យុទ្ធសាស្ត្រ​ផ្តោតលើ​ការបន្ត​កសាង និង​ពង្រឹង​មូលដ្ឋាន គ្រឹះ តាមរយៈ​ការបង្កើន​ប្រសិទ្ធភាព​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ និង​ការកសាង ព្រមទាំង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ ផងដែរ​។

លោក​បានបញ្ជាក់​ឱ្យ​ដឹង​បន្ត​ទៀត​ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ រួមមាន​ផ្លូវ​ស្ពាន​គឺជា​សរសៃឈាម​នៃ​សេដ្ឋកិច្ច​អាច​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​បាន​មួយ​កម្រិត​បន្ថែមទៀត​។

ចុង​បញ្ចប់​នៃ​កម្មវិធី​បើក​ការដ្ឋាន រដ្ឋាភិបាល​បាន​ពាំ​នាំនូវ​បច្ច័យ ប្រគេន​ព្រះសង្ឃ ៦​អង្គ ក្នុង​មួយអង្គ​ទទួលបាន​បច្ច័យ​ចំនួន ៤​ម៉ឺន​រៀល និង​ចែក​ជូន​ប្រជាពលរដ្ឋ​បងប្អូន​ដែល​ចូលរួម​៩៩​នាក់ ម្នាក់ៗ​ទទួលបាន​នូវ​ក្រមា​មួយ​ផងដែរ​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

យោធាកូរ៉េខាងត្បូងសង្ស័យ​ថា កូរ៉េខាងជើង​​ត្រៀម​បញ្ជូន​ទ័ព​បន្ថែម​ទៅ​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

លោក ត្រាំ៖ អាមេរិក និង​ចិន​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មរួម​គ្នា

ព័ត៌មានជាតិ២៣ នាទីutes មុន

អភិបាលខណ្ឌ ៧ មករា ប្រជុំដាក់ផែនការ និងជំរុញមន្ត្រីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់បញ្ហាសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន

ព័ត៌មានជាតិ២៥ នាទីutes មុន

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រេចបានជិត៩៧%ហើយ ខណៈបាំង១សប្ដាហ៍ទៀតនឹងផុតកំណត់  

ព័ត៌មានជាតិ២៨ នាទីutes មុន

ប្រជាពលរដ្ឋជាច្រើនក្នុងខេត្តរតនគិរី ទទួលបានការព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក និងភ្នែកដោយឥតគិតថ្លៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានជាតិ២២ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក ត្រៀមដកទ័ព ២០ ០០០នាក់ចេញពីអឺរ៉ុប, ណាតូកំពុងបារម្ភ

Sokha Hotels

ព័ត៌មានពេញនិយម