ព័ត៌មានជាតិ
អាកាសយានដ្ឋានតារាសាគរ នឹងចាប់ផ្ដើមហោះហើរសាកល្បងនៅថ្ងៃ ០៨ សីហា ខាងមុខនេះ
លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរបានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា បើគ្មានការប្រែប្រួលនោះទេ អាកាសយានដ្ឋានតារាសាគរនៅខេត្តកោះកុង នឹងដាក់ឲ្យហោះហើរសម្រាប់ជើងហោះហើរក្នុងស្រុកនៅថ្ងៃ ៨ ខែសីហា ឆ្នាំ២០២៤។

លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី បានឲ្យដឹងថា ក្រុមហ៊ុនបានស្នើសុំបើកការហោះហើរក្នុងស្រុកជាជំហានដំបូង និងទទួលបានការឯកភាពពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីកម្ពុជា។
កាលពីពេលថ្មីៗនេះ ក្រុមការងារបច្ចេកទេសបានចុះទៅត្រួតពិនិត្យជាក់ស្តែងពីលទ្ធភាពក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានានៅអាកាសយានដ្ឋានតារាសាគរ សម្រាប់បម្រើការហោះហើរក្នុងស្រុក។ បើតាមលោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី ការហោះហើរក្នុងស្រុកមិនតម្រូវការបច្ចេកទេសខ្ពស់ដូចការហោះហើរជាលក្ខណៈអន្តរជាតិឡើយ ខណៈនីតិវិធីផ្លូវច្បាប់អាកាសចរណ៍ស៊ីវិលអន្តរជាតិ ក្រុមហ៊ុនកំពុងរៀបចំដែលនឹងរួចរាល់នាពេលឆាប់ៗខាងមុខ។
លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី បានបង្ហាញពីវឌ្ឍនភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅអាកាសយានដ្ឋានតារាសាគរ ដែលមាន ៣ ផ្នែកធំៗ ក្នុងនោះផ្លូវរត់ និងចំណតយន្តហោះបានបញ្ចប់ ១០០%។ ប្រព័ន្ធនាំផ្លូវចុះចត និងវិទ្យុទាក់ទងជាមួយយន្តហោះក៏រួចរាល់ ១០០%។ ដោយឡែកអគារទទួលអ្នកដំណើរ (Terminal) ក៏សម្រេចបានប្រហែល ៩០ ភាគរយ និងកំពុងឈានទៅបញ្ចប់ក្នុងពេលឆាប់ៗ។


បើតាមមន្រ្តីអាកាសចរស៊ីវិល ការបើកដំណើរការហោះហើរសាកល្បងនៅអាកាសយានដ្ឋានតារាសាគរ ជាការបោះជំហានថ្មីមួយទៀតនៃការអភិវឌ្ឍវិស័យអាកាសចរប្រទេសកម្ពុជា។
លោក ស៊ិន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានឲ្យកម្ពុជាថ្មីដឹងថា ក្រុមហ៊ុនបានស្នើសុំប្រតិបត្តិការហោះហើរក្នុងស្រុកជាជំហានដំបូង ខណៈដែលការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងអាកាសយានដ្ឋានស្ទើរតែបញ្ចប់ ១០០%។
លោក ស៊ិន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា តាមការចុះពិនិត្យពីមន្រ្តីជំនាញ អាកាសយានដ្ឋានតារាសាគរមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ក្នុងការធ្វើប្រតិបត្តិការហោះហើរក្នុងស្រុក។ ជំហានបន្ទាប់ទៀត ក្រុមហ៊ុនត្រូវតែបន្តនីតិវិធីដោយត្រូវស្នើសុំវិញ្ញាបនបត្រពីអាកាសចរណ៍ស៊ីវិលជាចាំបាច់បន្តទៀត ដើម្បីអាចឈានទៅរកបើកការហោះហើរកម្រិតមធ្យម កម្រិតធំ និងជាលក្ខណះអន្តរជាតិ។

ក្រោមការវិនិយោគដោយក្រុមហ៊ុនចិន Union Development Group (UDG) អាកាសយានដ្ឋានតារាសាគរបានពន្យារពេលបញ្ចប់គម្រោងម្តងហើយម្តងទៀត ដែលដំបូងឡើយគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២១។
ក្រុមហ៊ុន Union Development Group (UDG) បានទទួលបានដីសម្បទានពីរដ្ឋាភិបាលវិនិយោគអាកាសយានដ្ឋានតារាសាគរតម្លៃជាង ៣០០ លានដុល្លារ នៅស្រុកបុទុមសាគរ ក្នុងខេត្តកោះកុង។
អាកាសយានដ្ឋានថ្មីនេះ មានផ្លូវយន្តហោះចុះប្រវែង ៣២០០ ម៉ែត្រ ទទឹង ៦០ ម៉ែត្រ ដែលមានសមត្ថភាពអាចទទួលយន្តហោះប្រភេទ A-350-900 និង Boeing 777 ជាដើម។
តាមមន្រ្តីអាកាសចរស៊ីវិល ស្ថិតិអ្នកដំណើរតាមផ្លូវអាកាសចេញចូលប្រទេសកម្ពុជាគិតត្រឹមបំណាច់ខែ ឧសភា ឆ្នាំ ២០២៤ មានចំនួនប្រហែល ២,៦ លាននាក់។ រយៈពេលពីរខែចុងក្រោយ (បើធៀបខែឧសភានិងមេសា) ចំនួនទេសចរតាមផ្លូវអាកាសបានថយចុះ ៨%៕

-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១៩ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី