Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពត ណែនាំឲ្យមន្ត្រីសុរិយោដីត្រូវយកអំណាចរដ្ឋ និងអំណាចច្បាប់ដើម្បីវាយតម្លៃចំពោះការចុះបញ្ជីដីធ្លី

បានផុស

នៅ

នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ណែនាំឱ្យមន្ត្រីសុរិយោដីទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការចុះបញ្ជីដីធ្លី គឺមានសារៈសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលទាំងនេះតម្រូវឱ្យមន្ត្រីជំនាញនៃមន្ទីរដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីទាំងអស់ ត្រូវពិនិត្យផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវចំពោះឯកសារកសាងបណ្ណ ហើយត្រូវពិនិត្យមើលលើផ្លូវច្បាប់ជាធំ ជៀងវាងការចុះបញ្ជីធ្វើឱ្យប៉ះពាល់ដល់សុខទុក្ខប្រជាពលរដ្ឋ។ មន្ត្រីទាំងអស់ត្រូវប្រើប្រាស់អំណាចរដ្ឋ និងអំណាចច្បាប់ដើម្បីធ្វើការវាយតម្លៃទៅលើការចុះបញ្ជីឱ្យបានត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរដែនដី នគរូបណីយកម្មសំណង់ និងសុរិយោដីខេត្តកំពត ដោយបានលើកឡើងថា ការងារចុះបញ្ជីដីធ្លីក្នុងខេត្តកន្លងមក គឺទទួលបានលទ្ធផលល្អគួរឱ្យកត់សំគាល់ ប៉ុន្តែទន្ទឹមនឹងលទ្ធផលល្អនេះដែរក៏នៅមានភាពឆកល្វែងមួយចំនួន ដែលការចុះបញ្ជីខ្លះមិនបានយកអំណាចរដ្ឋ និងអំណាចច្បាប់មកអនុវត្ត គឺធ្វើការដោយឯកចិត្ត ប្រើអំណាចបុគ្គល ដែលតម្រូវឱ្យមន្ត្រីសុរិយោដីទាំងអស់ត្រូវធ្វើយ៉ាងណាពិនិត្យលើឯកសារកសាងបណ្ណឱ្យបានល្អិតល្អន់ ដោយយោងទៅតាមគោលការច្បាប់ តម្រូវការចាំបាច់របស់ពលរដ្ឋ និងកត្តាចាំបាច់មួយចំនួននៅក្នុងមូលដ្ឋានក្នុងនាមយើងជាមន្ត្រីអនុវត្តច្បាប់។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរដែនដីនគរូបណីយកម្មសំណង់ និងសុរិយោដីខេត្តទាំងអស់ សូមធ្វើជាមន្ត្រីដែលស្គាល់ ដែលយល់ដឹង និងចេះពីតម្លៃច្បាប់ ស្គាល់សុខទុក្ខរបស់ប្រជាពលរដ្ឋពិតប្រាកដ ហើយត្រូវធ្វើជាមន្ត្រីល្អឱ្យពលរដ្ឋស្រឡាញ់ និងមានទំនុកចិត្តមិនធ្វើឱ្យប្រជាពលរដ្ឋជួបបញ្ហា។

ក្នុងឱកាសនោះដែរ លោក ម៉ៅ ធនិន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរដែនដីទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញការងារបានល្អប្រសើក្នុងនាមជាមន្ត្រីអនុវត្តច្បាប់។

លោកអភិបាលខេត្ត សំណូមពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់រក្សាឱ្យបាននូវតម្លៃ វីរៈភាព ស្នាដៃដែលបានធ្វើកន្លងមកបន្តទៀត ដើម្បីដើរតួជាអ្នកបម្រើឱ្យបានពិតប្រាកដទៅលើសុខទុក្ខ និងការផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ ដោយមានការឯកភាពពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត លោក ម៉ៅ ធនិន បានរៀបចំការបោះឆ្នោតដើម្បីជ្រើសរើសប្រធានមន្ទីរដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីថ្មី ជំនួសប្រធានមន្ទីរចាស់ ដោយការបោះឆ្នោតនេះ គឺតម្រូវឱ្យមានការជ្រើសរើសអនុប្រធានមន្ទីរទាំងអស់ ពីមន្ត្រីនៃមន្ទីរដោយការបោះឆ្នោតគាំទ្រ ហើយនេះគឺជាការបង្ហាញនូវតម្លាភាពក្នុងការជ្រើសរើសផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជីនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

កីឡា១១ ម៉ោង មុន

រឿង​សំខាន់​៥​ត្រូវ​ដឹងពី ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រធានាធិបតីចិន ប្រកាសជួយកម្ពុជាឱ្យសម្រេចបានគោលដៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក ​ចោទ​ក្រុមហ៊ុន​ផ្កាយរណប​ចិន​ថា​បាន​ជួយ​ដល់​ការ​វាយប្រហារ​របស់​ក្រុមហ៊ូធី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី ព្រមាន បើអ៊ុយក្រែន ហ៊ានយកមីស៊ីល Taurus របស់អាល្លឺម៉ង់ បាញ់ចូលដីខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម