Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ក្នុងទិវាវប្បធម៌៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ ជាបុរេលក្ខខណ្ឌក្នុងការចរចាមាតុភូមិនិវត្តន៍វត្ថុបុរាណដ៏ច្រើនមិនធ្លាប់មាន

បានផុស

នៅ

សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញថា សុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏សំខាន់បំផុតមួយចំពោះភាពជោគជ័យក្នុងការចរចា ដើម្បីធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណខ្មែរចំនួនជាង ១០០រូបពីបរទេសមកវិញ ដែលអាចចាត់ទុកថា នេះជាការវិលត្រឡប់នៃវត្ថុបុរាណខ្មែរដ៏ច្រើនបំផុត មិនធ្លាប់មានពីពេលមុនមក ហើយឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមដើម្បីវប្បធម៌ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសារលិខិតក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ ដែលបានចុះនៅថ្ងៃទី១ មីនា ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវមោទនភាពសប្បាយរីករាយ និងចូលរួមអបអរសាទរជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងស្ថាប័នពាក់ព័ន្ធនានា ចំពោះជោគជ័យនៃកិច្ចចរចារយៈពេលជាង ៣ឆ្នាំកន្លងមក ក្នុងការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណខ្មែរចំនួនជាង១០០រូបពីបរទេសមកវិញ។

សម្ដេចតេជោ បានចាត់ទុកថា នេះជាការវិលត្រឡប់នៃវត្ថុបុរាណខ្មែរដ៏ច្រើនបំផុត មិនធ្លាប់មានពីពេលមុនមក ហើយដែលក្នុងនោះសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏សំខាន់បំផុតមួយចំពោះបេសកកម្មយាង និងអញ្ជើញព្រលឹងរបស់បុព្វបុរសខ្មែរត្រឡប់មកមាតុភូមិវិញជាមង្គលរបស់ជាតិ និងឆ្លុះបញ្ជាំងអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមដើម្បីវប្បធម៌ជាតិ។

គួរបញ្ជាក់ថា វត្ថុបុរាណខ្មែរ ចំនួនជាង១០០រូប ធ្វើពីថ្ម និងសំរឹទ្ធ រួមទាំងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។​ ក្នុងដំណាក់កាលដំបូង វត្ថុបុរាណខ្មែរចំនួន៥រូប នឹងត្រូវបញ្ជូនមកដល់មាតុភូមិកម្ពុជា ក្នុងនោះរួមមានបដិមាព្រះឥសូរ និងព្រះស្កន្ទ (សិវស្កន្ទ) ធ្វើពីថ្មភក់ មកពីរមនីយដ្ឋានកោះកេរ្តិ៍ និងកន្សៃទូកធ្វើពីសំរឹទ្ធ។

ការប្រគល់ជូនវត្ថុវបុរាណខ្មែរមកកម្ពុជាវិញនេះ គឺបន្ទាប់ពីដំណើរការចរចារអស់ជាង៣ឆ្នាំ ជាមួយក្រុមគ្រួសាររបស់ លោក ឌូគ្លាស ឡាចហ្វដ (Dowplaw Lahthord)។

លោក Latchford ដែលបានទទួលមរណភាពនៅខែសីហាក្នុងអាយុ ៨៩ ឆ្នាំត្រូវបានគេចោទប្រកាន់ថាបានទទួលវត្ថុបុរាណតាមរយៈអ្នករត់ពន្ធកម្ពុជា​ និងថៃនៅទសវត្ស ១៩៥០ និង ១៩៦០។

នៅខែវិច្ឆិកាឆ្នាំ ២០១៩ លោកត្រូវបានការិយាល័យមេធាវីសហរដ្ឋអាមេរិកប្រចាំតំបន់ភាគខាងត្បូងនៃទីក្រុង​ញូវយ៉ក​ចោទប្រកាន់ពីបទក្លែងបន្លំវិក័យប័ត្រ និងឯកសារផ្សេងទៀតក្នុងការលក់វត្ថុបុរាណទៅសារមន្ទីរ ផ្ទះដេញថ្លៃ និងអ្នកលក់វត្ថុសិល្បៈ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម