ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន លឹម ហេង គ្រុប
នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ នៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរស្មាច់ តាមខ្សែបន្ទាត់ព្រំដែនថៃ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រីស្នងការរងទទួលការងារព្រំដែនគោក លោកមេបញ្ជាការវរៈសេនាតូចការពារព្រំដែនគោកទាំង២ (វរៈ៧០២និងវរៈ៩០៥) បានទទួលការឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងម៉ាស់ ពីក្រុមហ៊ុន លឹម ហេង គ្រុប សរុបជាទឹកប្រាក់៤១លានរៀល ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ក្នុងនាមគណៈស្នងការ និងកងកម្លាំងក្រោមឱវាទបាន ថ្លែងអំណរគុណចំពោះលោកឧកញ៉ា លឹម ហេង អគ្គនាយកក្រុមហ៊ុន លឹម ហេង គ្រុប ដែលបានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភជូនដល់ស្នងការដ្ឋាន សម្រាប់កងកម្លាំងនគរបាលឈរជើងប្រចាំការការពារនៅតាមគោលដៅព្រំដែនប្រើប្រាស់ក្នុងការចួលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។
សម្ភារៈដែលទទួលបានរួមមានដូចជា ៖ អង្ករផ្កាម្លិះ ចំនួន ១០តោន, ទឹកត្រី ចំនួន ១០០យួរ, ទឹកស៊ីអ៊ីវ ចំនួន ១០០យួរ, មីជាតិ ចំនួន ១០០កេស, ត្រីខកំប៉ុង ចំនួន ១០០យួរ, ទឹកបរិសុទ្ធសិង្ហ ចំនួន១០០យួរ, ម៉ាស់ ចំនួន ២០,០០០បន្ទះ ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានគោរពជូនពរចំពោះ លោកឧកញ៉ា លឹម ហេង អគ្គនាយកក្រុមហ៊ុន លឹម ហេង គ្រុប និងសហការី សូមមានសុខភាពល្អបរិបូណ៍ ប្រកបរបរជំនួញរីកចម្រើ និងជួបប្រសព្វនូវពុទ្ធពរ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសសូមជៀសផុតពីជំងឺកូវីដ-១៩៕
អត្ថបទ ៖ ចាន់ ធី



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ