ព័ត៌មានជាតិ
គ្រួសារអ្នកលក់ទឹកអំពៅមួយ អាចលក់បានពីជាង ៥០០ ទៅ៦០០កែវក្នុងមួយថ្ងៃ
នៅរដូវក្តៅមួយរយៈកាលកន្លងមក គេសង្កេតឃើញថា ការប្រកបមុខរបររបស់អ្នកលក់ទឹកអំពៅនៅតាមផ្លូវ មានការលក់ដាច់ជាហូរហែដោយសារតែអ្នកធ្វើដំណើរម្នាក់ៗត្រូវការទឹកអំពៅនេះដើម្បីបង្កើតថាមពលក្នុងរាងកាយ និងដើម្បីបំបាត់ភាពស្រេកទឹកផងដែរ។ ព្រោះមនុស្សម្នាក់ៗគេយល់ថា ក្នុងទឹកអំពៅមានសារធាតុបំប៉នរាងកាយជាច្រើន នៅពេលដែលមនុស្សអស់កម្លាំងពីរាងកាយខ្លាំង។

លោក រ៉ាវុធ ជាអ្នកប្រកបមុខរបរលក់ទឹកអំពៅតាមផ្លូវម្នាក់ដែលមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិព្រៃកូនខ្លា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង បានរៀបរាប់ថា រូបលោក និងក្រុមគ្រួសារបានប្រកបមុខរបរនេះជាយូរមកហើយ ដោយការលក់ដាច់ខ្លាំងគឺនៅរដូវក្តៅ ព្រោះអ្នកធ្វើដំណើរតាមផ្លូវតែងតែចូលមកទិញទឹកអំពៅរបស់លោកជារឿយៗ។
ក្នុងដៃដែលកំពុងច្រកទឹកអំពៅឲ្យភ្ញៀវ លោក រ៉ាវុធ បានបន្តថា បច្ចុប្បន្នអំពៅដែលគេលក់ដើម្បីយកមកគាបយកទឹកនេះ គឺគេប្រើអំពៅស្ករ ព្រោះប្រភេទអំពៅនេះមានដើមតូចហើយគាបមិនបាក់ គឺលោកអាចគាបយកទឹកឲ្យអស់បាន។ មិនដូចកាលពីមុនដែលគេប្រើអំពៅកែវឆ្នូត ដែលបច្ចុប្បន្នស្ទើរតែផុតពូជទៅហើយ។ ព្រោះអំពៅកែវឆ្នូត វាមានរស់ជាតិផ្អែមឆ្ងាញ់ក៏ពិតមែនប៉ុន្តែដើមវាធំហើយស្រួយដូច្នេះការគាបយកទឹកមានការពិបាក ទីមួយដើមធំពិបាកបញ្ចូលទៅក្នុងម៉ាស៊ីនគាប និងទីពីរ ដើមវាស្រួយគឺអាចបាក់ខ្លីៗនៅពេលដែលបញ្ចូលក្នុងម៉ាស៊ីនគាប ដូច្នេះគេមិនអាចគាបយកទឹកឲ្យអស់បានឡើយ។

សព្វថ្ងៃលោក រ៉ាវុធ ទិញអំពៅពីឈ្មួញដែលដឹកមកលក់ ដែលអំពៅស្ករភាគច្រើនក្នុងមួយដើមមានប្រវែងជាង ២ ម៉ែត្រ ក្នុងនោះឈ្មួញចងបាច់លក់ដែលក្នុងមួយបាច់មាន ១០ដើម ហើយតម្លៃចាប់ពី ៨.០០០ រៀល ដល់ ១២.០០០ រៀល ដែលតម្លៃនេះ គឺទៅតាមរដូវក្តៅ ឬត្រជាក់ ហើយក្នុងមួយដើមលោកអាចយកមកគាបត្រងយកទឹកលក់វិញបានប្រមាណជាង ៣កែវ ដែលទីតាំងរបស់លោកលក់ក្នុងតម្លៃមួយកែវចាប់ពី ១.០០០ រៀលដល់ ១.៥០០ រៀល។

បច្ចុប្បន្នការលក់ទឹកអំពៅនៅតាមផ្លូវខាងមុខផ្ទះរបស់លោក គឺអាចជួយសម្រាលជីវភាពបានមួយកម្រិត ព្រោះបើអាកាសធាតុក្តៅ លោកអាចលក់បានចន្លោះពី ៥០០ ទៅ ៦០០ កែវ ដូច្នេះលោកអាចរកកម្រៃដើម្បីទ្រទ្រង់ជីវភាពគ្រួសាររបស់លោកបានគ្រាន់បើ។ សព្វថ្ងៃបើទោះបីជាគេប្រើប្រាស់តែអំពៅស្ករក៏ដោយ ក៏លោកបានដាំអំពៅកែវឆ្នូត និងអំពៅថ្លាន់នៅខាងមុខផ្ទះបន្តិចបន្តួចទុកសម្រាប់ឲ្យកូនមើល និងបានស្គាល់ដែរ ព្រោះប្រភេទអំពៅទាំងនេះស្ទើរតែផុតពូជអស់ទៅហើយ ដោយឡែកកាកអំពៅដែលសល់ពីការគាបយកទឹក ក៏មានអ្នកមកសុំទិញដែរ ដែលអ្នកខ្លះគេយកទៅបណ្ដុះផ្សិតចំបើង ផ្សិតអំបោះ ខ្លះទៀតយកទៅដាក់តាមចំការក្នុងគល់ដំណាំដើម្បីធ្វើជាជី ឯអ្នកខ្លះទៀតក៏ទិញយកទៅឲ្យគោស៊ី ប៉ុន្តែបើសម័យដើម កាកអំពៅនេះគឺគេអាចយកទៅផលិតជាក្រដាសសៀវភៅបាន៕
អត្ថបទ៖ សោ និយមរ័ត្ន


-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល