ព័ត៌មានជាតិ
អភិបាលខេត្តតាកែវថ្មី ប្ដេជ្ញាកៀរគរអ្នកវិនិយោគ ដើម្បីអភិវឌ្ឍន៍ខេត្តឱ្យកាន់តែរីកចម្រើន
លោក វ៉ី សំណាង ត្រូវបានប្រកាសចូលកាន់តំណែងជា អភិបាលខេត្តតាកែវ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោកអភិបាលខេត្ត ថ្មីរូបនេះ បានប្ដេជ្ញាកៀរគរអ្នកវិនិយោគ ដើម្បីអភិវឌ្ឍន៍ខេត្តឱ្យកាន់តែមានភាពរីកចម្រើន។

ជាការកត់សម្គាល់ លោក វ៉ី សំណាង ជាអភិបាលខេត្តមួយរូប ដែលតែងតែខិតខំកៀរគរអ្នកវិនិយោគ ឱ្យមកវិនិយោគនៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ កាលលោកនៅជាអភិបាលខេត្តកំពង់ស្ពឺ។ តាមព្រះរាក្រឹត្យរបស់ព្រះមហាក្សត្របានសម្រេចផ្ទេរ និងតែងតាំង លោក វ៉ី សំណាង អតីអភិបាលខេត្តកំពង់ស្ពឺ មកកាន់តំណែងជាអភិបាលខេត្តតាកែវ ជំនួស លោក អ៊ួច ភា ដែលត្រូវតែងតាំងជារដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។
ក្នុងពិធីប្រកាសចូលកាន់ណែង លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ថ្មី បានប្ដេជ្ញាចិត្ត បន្តកៀរគរអ្នកវិនិយោគមកអភិវឌ្ឍន៍ខេត្តតាកែវឱ្យកាន់តែរីកចម្រើន ដែលជាផ្នែកមួយនៃការចូលរួមរុញកំណើនសេដ្ឋកិច្ចជាតិ និងនិយាយដោយឡែក គឺជីវភាពប្រជាពលរដ្ឋនៅក្នុងខេត្តឱ្យមានភាពល្អប្រសើរ។

ទន្ទឹមនេះ លោក វ៉ី សំណាង ក៏បានជំរុញការផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព និង គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការប្រយុទ្ធប្រឆាំងគ្រឿងញៀន កាត់បន្ថយគ្រោះថ្នាកក់ចរាចរណ៍ ការងារសប្បុរសធម៌ កសាងរៀបចំហេដ្ឋារចនាសម្ព័ន្ធខេត្ត និងការគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល និងគោរពរដ្ឋធម្មនុញ្ញ ជាតិ សាសនា និងព្រះមហាក្សត្រ៕

-
KPT+១៦ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់