ព័ត៌មានជាតិ
អាជីវកម្មធ្វើប្រហិតសាច់គោ នៅខេត្តកំពង់ធំ អាចរកចំណូលបានជាង ១ លានរៀល ក្នុងមួយថ្ងៃ
លោកស្រី ទ្រី ដានី ម្ចាស់ផលិតកម្មខ្នាតគ្រួសារផលិតប្រហិតសាច់គោខេត្តកំពង់ធំ បានឱ្យ«កម្ពុជាថ្មី» ដឹងថា លោកស្រីអាចទទួលចំណូលពីអាជីវកម្មខ្នាតតូចមួយនេះ ក្នុងមួយថ្ងៃបានជាង ១លានរៀល ពីការលក់ប្រហិតសាច់គោ ដើម្បីយកមកផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។

ដំណើរការប្រមាណ ៤-៥ឆ្នាំមកហើយ បែបគ្រួសារ អាជីវកម្មខ្នាតតូចរបស់លោកស្រី ទ្រី ដានី ដំបូងឡើងមិនបានរៀនពីរូបមន្តនៃការផលិតពីក្រុមហ៊ុនណានោះទេ គឺធ្វើឡើងតាមបែបធម្មជាតិ និងរូបមន្តគ្រួសារផ្ទាល់។ ប្រហិតសាច់គោរបស់លោកស្រី គឺយកតែសាច់គោស្រស់មកធ្វើតែប៉ុណ្ណោះ ដើម្បីអាចធានាទាំងរសជាតិ និងគុណភាពប្រហិត។ ម្យ៉ាងវិញទៀត ការផលិតត្រូវតែមានកំណត់ម៉ោងច្បាស់លាស់ ព្រោះមិនមានលាយបញ្ចូលសារធាតុស្វិតចូលទៅក្នុងប្រហិតនោះទេ ដែលអាចធានាបានគុណភាព សុវត្ថិភាពដល់អ្នកទទួលទាន។
បច្ចុប្បន្ន លោកស្រីធ្វើការផលិតសាច់គោតែ ១ប្រភេទតែប៉ុណ្ណោះ ដែលធ្វើចេញពីសាច់គោស្រស់ ធានាដល់គុណភាព និងរសជាតិ ដោយក្នុងនោះគឺមានបែងចែកទៅតាមប្រភេទប្រហិតនីមួយៗ មានតម្លៃចាប់ពី ២ ម៉ឺនរៀល ដល់ ៣៥០០០រៀល ក្នុងមួយគីឡូក្រាម និង ៤ម៉ឺនរៀលក្នុងមួយគីឡូក្រាមសម្រាប់ប្រហិតសាច់គោលេខ១។

លោកស្រីបានបន្តថា «បច្ចុប្បន្ននេះ ក្នុងមួយថ្ងៃ អាចផលិត និងអាចលក់បានក្នុងរង្វង់ចន្លោះពី ៣០-៦០ គីឡូក្រាម ដែលអាចរកចំណូលជាង ១ លានរៀលមួយថ្ងៃ ដើម្បីយកមកផ្គត់ផ្គង់ជីវភាពគ្រួសារ»។
ជាក់ស្តែង បើទោះបីជាការផលិតប្រហិតសាច់គោរបស់លោកស្រីតាមបែបលក្ខណៈគ្រួសារក៏ពិតមែន ប៉ុន្តែសហគ្រាសលោកស្រី ក៏ទទួលបានការទទួលស្គាល់ពីគុណភាព សុវត្ថិភាព និងច្បាប់ផលិតត្រឹមត្រូវ ពីក្រសួងពាណិជ្ជកម្ម អំពីគុណភាពនៃការផលិតថាមិនមានដាក់បញ្ចូលនូវសារធាតុគីមី៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម