Connect with us

ព័ត៌មានជាតិ

អតីតអភិបាលខេត្ត៣រូប មកបន្តកាន់តំណែងជាប្រធានក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិថ្មីនេះ

បានផុស

នៅ

ក្នុងចំណោមប្រធានក្រុមប្រឹក្សារាជធានី-ខេត្ត សរុប២៥ មានប្រធានក្រុមប្រឹក្សាខេត្តចំនួន៣រូប ធ្លាប់កាន់តំណែងជាអភិបាលខេត្ត។ អតីតអភិបាលខេត្ត ដែលមកកាន់តំណែងជាប្រធានក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិថ្មីនេះ គឺមានអតីតអភិបាលខេត្តព្រះសីហនុ អតីតអភិបាលខេត្តព្រះវិហារ និងអតីតអភិបាលខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្បោង សារ៉ាត អតីតអភិបាលខេត្តព្រះសីហនុ ត្រូវបានព្រះមហាក្សត្រ ដាក់ឱ្យចូលនិវត្តន៍ពីតំណែងអភិបាលខេត្ត នៅឆ្នាំ២០១៤ ហើយក្រោយចាកចេញពីតំណែងអភិបាលខេត្តនេះ លោក ស្បោង សារ៉ាត បានទៅឈរឈ្មោះជាបេក្ខជនប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត អាណត្តិទី២ តមកអាណត្តិទី៣ ឆ្នាំ២០១៩ និងអាណត្តិទី៤ ឆ្នាំ២០២៤នេះ លោក ស្បោង សារ៉ាត ក៏នៅបន្តកាន់ជាប្រធានក្រុមប្រឹក្សាខេត្តព្រៃវែងដដែល ។ យោងតាមព្រះក្រឹត្យព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្រុមប្រឹក្សាខេត្តព្រៃវែងមានសមាសភាពចំនួន២៧រូប។

រីឯ លោក ប្រាក់​​ សុវណ្ណ ក្រោយផុតអាណត្តិក្នុងតំណែងជាអភិបាលខេត្តព្រះវិហារ​ លោក ត្រូវបានប្រកាសទទួលស្គាល់ជាប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ នៅពាក់កណ្ដាលអាណត្តិទី៣ ពោល គឺនៅឆ្នាំ២០២២ ជំនួសលោក ឡុង សុវណ្ណ ដែលត្រូវតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល។ សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤នេះ លោក ប្រាក់ សុវណ្ណ ដែលជាអតីតអភិបាលខេត្តព្រះវិហារ នៅតែបន្តកាន់តំណែងជាប្រធានក្រុមប្រឹក្សាខេត្តនេះ។ ជាការរម្លឹក លោក ប្រាក់ សុវណ្ណ បានបំពេញ​តួនាទី​ជា​អភិបាលស្រុក​កំចាយមារ ខេត្តព្រៃវែង ប្រមាណ​ជិត ​១០​ឆ្នាំ មុន​ក្លាយជា​អភិបាលរង​ខេត្តស្វាយរៀង​។ អតីត​អភិបាលរង​ខេត្តស្វាយរៀងរូបនេះ បាន​មកកាន់តំណែង​ជា​ផ្លូវការ​ជា​អភិបាលខេត្ត​ព្រះវិហារ បន្ត​ពី​លោក អ៊ុន ចាន់​ដា នៅឆ្នាំ២០១៩។​

ដោយឡែក អតីតអភិបាលខេត្តមួយរូបទៀត ដែលត្រូវបានតែងតាំងឱ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សាខេត្ត គឺលោក ម៉ែន វិបុល អតីតអភិបាលខេត្តស្វាយរៀង។ លោក ម៉ែន វិបុល ត្រូវបានតែងតាំងជាអភិបាលខេត្តស្វាយរៀង កាលពីដើមឆ្នាំ២០១៦ បន្ទាប់ពីលោក ជៀង អំ ហើយមុនការតែងតាំង លោកធ្លាប់ធ្វើ​ជាអភិបាលរងខេត្តនេះ។​ ក្រោយរាជរដ្ឋាភិបាល អាណត្តិទី៧ ត្រូវបង្កើតឡើងក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី លោក​ ម៉ែន វិបុល ត្រូវបានដាក់ឱ្យចូលនិវត្តន៍ អំឡុងខែសីហា ឆ្នាំ២០២៣។ បន្ទាប់ពីចូលនិវត្តន៍ពីតំណែងអភិបាលខេត្ត លោក ម៉ែន វិបុល ក៏មិនទៅណាឆ្ងាយដែរ ពោល គឺត្រូវបានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជ្រើសតាំងឱ្យឈរឈ្មោះជាបេក្ខភាពប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ ២០២៤ ហើយជាលទ្ធផល លោក ក៏ត្រូវបានទទួលស្គាល់ជាប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀងជាផ្លូវការ។

គួរជម្រាបថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈច្រើនលើស​លប់លើគណបក្សនយោបាយចំនួន ៤ផ្សេងទៀត។ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន៥០៤អាសនៈ និងអាសនៈក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ទទួលបាន៣២៥៧អាសនៈ។

ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្ត ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត គឺជាដៃគូយ៉ាងសំខាន់បំផុតក្នុងការពិភាក្សាទៅលើការធ្វើកំណែទម្រង់ណាមួយរបស់ខេត្ត ពីព្រោះបើគ្មានការពិភាក្សា ឯកភាពជាមួយគ្នានោះទេ គឺមិនអាចសម្រេចបានចេញជាលទ្ធផលនោះដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ក្រសួងធនធានទឹក អំពាវនាវឱ្យប្រើប្រាស់ទឹកសន្សំសំចៃនៅខែកុម្ភៈ និងខែមីនា ជាពិសេសតំបន់ដែលឆ្ងាយពីប្រភពទឹក

ចរាចរណ៍៧ នាទីutes មុន

រថយន្ត ១ គ្រឿង រេចង្កូតឡើងសួនចែកទ្រូងផ្លូវបុកស្លាកប៉ាណូ បង្កគ្រោះថ្នាក់ដល់រថយន្ត ១ គ្រឿងទៀត រងរបួសធ្ងន់-ស្រាល ៣ នាក់

ជីវិតកម្សាន្ដ៩ នាទីutes មុន

តារា​ចម្រៀង​ វៀតណាម មួយរូប​ ត្រូវ​​ចាប់​ខ្លួន​ពី​បទ​លួច​ទំនិញនៅ​ហាង Gucci

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ត្រាំ ថា អ៊ីស្រាអែល នឹងប្រគល់ហ្គាហ្សា ឲ្យអាមេរិក 

កីឡា៣៧ នាទីutes មុន

លោក សឿ វណ្ណៈ ថា ឈ្នះ២ ឬ​៣ ក៏​អស្ចារ្យ​សម្រាប់​ការ​ប្រកួត​នៅ​អេស្ប៉ាញ​ថ្ងៃសៅរ៍នេះ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម