Connect with us

ព័ត៌មានជាតិ

សំណាកអ្នក​ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅខេត្តកំពង់​ចាម​តេស្តអវិជ្ជមាន​កូវីដ១៩ ទាំងអស់

បានផុស

នៅ

សំណាកអ្នក​ពាក់ព័ន្ធក្នុង​ព្រឹត្តិការណ៍សហគមន៍ ២០​កុម្ភៈ ទាំងអស់ ក្នុងខេត្តកំពង់​ចាម តេស្តអវិជ្ជមាន​កូវីដ១៩​ទាំងអស់។

យោងតាមការបញ្ជាក់របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ សំណាករបស់ជនជាតិចិន និងបងប្អូនកម្មករដែលកំពុងសាងសង់សំណង់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈ ក្រុងកំពង់ចាម ចំនួន៥៥នាក់ និងបងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធនឹងពិធីមង្គលការនៅ ភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាមចំនួន២៩២នាក់  មានលទ្ធផលអវិជ្ជមានកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយផ្អែកលើលទ្ធផលនេះ នៅថ្ងៃទី០១ ខែមីនា រដ្ឋបាលខេត្តកំពង់ចាមបានអនុញ្ញាតិឱ្យជនជាតិចិន និងបងប្អូនកម្មករដែលកំពុងសាងសង់សំណង់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈ ក្រុងកំពង់ចាម ដែលមានការសង្ស័យចំនួន៥៥នាក់ឱ្យ វិលត្រឡប់ទៅបំពេញការងារតាមធម្មតាវិញ។​

ដោយឡែក ចំពោះបងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធនឹងពិធីមង្គលការនៅនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ត្រូវបន្តធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងនៅតាមគេហដ្ឋានដើម្បីពិនិត្យសំណាកលើកទី២ មុននឹងអនុញ្ញាតិឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវដល់បងប្អូនដែលជាប់ពាក់ព័ន្ធនឹងពិធីមង្គលការនៅភូមិកោះតូច ឃុំពាមជីកង បន្តធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់មន្ត្រីសុខាភិបាល និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ឱ្យបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ប្រកាន់ខ្ជាប់វិធានការអនាម័យ និងអនុវត្តវិធានការទប់ស្កាត់ ការពារជំងឺកូវីដ១៩ «៣កុំ និង៣ការពារ»។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១៣ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៧ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៤ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម