Connect with us

ព័ត៌មានជាតិ

អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា៖ កុមារកម្ពុជាជិត៧០០នាក់ កើតជំងឺទឹកនោមផ្អែមប្រភេទ១

បានផុស

នៅ

សៀមរាប៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី០១ ខែកក្កដាឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានឲ្យដឹងថា បច្ចុប្បន្នមានកុមារកម្ពុជាប្រមាណជិត៧០០នាក់បានកើតជំងឺទឹកនោមផ្អែមប្រភេទ១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មានការកើនឡើងដែលក្នុងមួយឆ្នាំមានរហូតដល់២០ករណី។ ជំងឺប្រភេទនេះមាននៅមន្ទីពេទ្យគន្ធបុប្ផា ទាំងនៅភ្នំពេញ និងសៀមរាបមានការកើនឡើងចំនួន៦៩៨នាក់ ក្នុងនោះនៅមន្ទីពេទ្យគន្ធបុប្ផាខេត្តសៀមរាប មានចំនួន៣០៩នាក់។ ក្មេងកើតជំងឺនេះ ភាគច្រើនមានអាយុពី ៤-១៤ ឆ្នាំ។ ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលបណ្តាលមកពីការខ្វះខាតអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់។ គេមិនទាន់បានដឹងច្បាស់នៅឡើយទេពីមូលហេតុនៃជំងឺនេះ។

លោកសាស្ត្រាចារ្យ ឃុន លាងឈុន

លោកសាស្ត្រាចារ្យ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានបញ្ជាក់ថា ជំងឺទឹកនោមផ្អែមប្រភេទទី១ គឺលេចចេញជារោគសញ្ញាក្រោយពីនៅពេលអាំងស៊ុយលីន បំប្លែងទៅក្នុងខ្លួនអស់លេចចេញរោគសញ្ញាភ្លាមៗ ហើយលឿនបំផុតនៅពេលចេញរោគសញ្ញាហើយ ឪពុកម្តាយមិនបាននាំមកពេទ្យ ឬទៅព្យាបាលភ្លាមៗនោះទេ កូនក្មេងវិវត្តិទៅជាសន្លប់ ឬស្លាប់។

លោកសាស្ត្រាចារ្យ ឃុន លាងឈុន បានបញ្ជាក់ថា ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលបណ្តាលមកពីការខ្វះខាតអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់។ គេមិនទាន់បានដឹងច្បាស់នៅឡើយទេពីមូលហេតុនៃជំងឺនេះ។ លោកបន្តថា បច្ចុប្បន្ននៅលើពិភពលោកមិនទាន់មានថ្នាំព្យាបាលជម្ងឺទឹកនោមផ្អែមនៅឡើយទេ តែគេអាចការពារមិនឲ្យកើតជំងឺនេះ តាមរយៈការរក្សាទម្ងន់សុខភាព ហាត់ប្រាណឲ្យបានទៀងទាត់ ការញ៉ាំអាហារត្រឹមត្រូវ និងការតាមដានស្ករនៅក្នុងឈាម  ជាពិសេសកំហាប់ភាគរយស្ករនៅក្នុងឈាម លោកបន្ថែមថា ជំងឺទឹកនោមផ្អែម ជាជំងឺដែលកើតតាមរយៈការកើនឡើងជាតិស្ករខ្ពស់នៅក្នុងឈាម ដែលបណ្តាលមកពីការស៊ាំជាមួយអកម៉ូនអាំងស៊ុយលីន និងការផលិតអកម៉ូនអាំងស៊ុយលីនមិនគ្រប់គ្រាន់សំរាប់ការប្រើប្រាស់។ ជំងឺទឹកនោមផ្អែមប្រភេទទី១ ត្រូវការព្យាបាល ដោយថ្នាំតែមួយគត់ គឺអាំងស៊ុយលីន៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ផលិត​ករភាពយន្តខ្នាត​ធំ​ដ៏​ល្បី​របស់​បរទេស​ ស្នើយក​ប្រទេស​កម្ពុជា ពិសេស​តំបន់​អង្គរវត្ត​ជា​ទីតាំង​ផលិតវិដេអូ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោល​ការ​ចុះផ្សាយ​​គណនី​ហ្វេសបុក​ម្នាក់​ថា អាជ្ញាធរ​កំពុង​កាន់កាប់​ដី​ធ្លី​ក្នុង​តំបន់​អភិរក្ស ភ្នំ១៥០០

ព័ត៌មានជាតិ៩ ម៉ោង មុន

នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​នារដូវក្តៅ

សុខភាព៩ ម៉ោង មុន

ម៉ាស៊ីន​លាង​ឈាម​ទំនើប​តម្លៃ​ជាង ១៦,០០០ដុល្លារ​ ត្រូវ​​ប្រគល់​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សកម្មជន​ប្រឆាំងថៃ​ប្តេជ្ញា​តតាំងប្រឆាំង​​នឹង​ច្បាប់​​​​កាស៊ីណូ និង​អាជីវកម្ម​កម្សន្ត​

Sokha Hotels

ព័ត៌មានពេញនិយម