ព័ត៌មានជាតិ
ក្រោយតុលាការប្រកាសសាលក្រមភ្លាម សមត្ថកិច្ចឃាត់ខ្លួនក្រុមសកម្មជនមាតាធម្មជាតិ៤នាក់
មិនបង្អង់យូរឡើយ បន្ទាប់ពីតុលាការប្រកាសសាលក្រមនៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤នេះ ភ្លាមៗសមត្ថកិច្ច បានចាប់ឃាត់ខ្លួនមនុស្ស៤នាក់ដែលជាសកម្មជនក្រុមមាតាធម្មជាតិ។ សកម្មជនទាំង៤នាក់ ក្នុងចំណោម១០នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១ឈ្មោះ លី ចាន់ដារ៉ាវុត ភេទប្រុស ទី២ឈ្មោះ ភួន កែវរស្មី ភេទស្រី ទី៣ ឡុង គន្ធា ភេទស្រី និងទី៤ ឈ្មោះ ថុន រដ្ឋា ភេទប្រុស ។

ការចាប់ឃាត់ខ្លួននេះធ្វើឡើងភ្លាមៗ បន្ទាប់ពីតុលាការប្រកាសសាលក្រមលើសំណុំរឿង រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រលើជនចាប់ចោទ១០នាក់។
គួរឱ្យដឹងថា កាលពីខែមិថុនា ឆ្នាំ២០២១ តុលាការបានចោទប្រកាន់ជនសង្ស័យចំនួន៦នាក់រួមមាន ជនសង្ស័យ ថុន រដ្ឋា ទី២ ជនសង្ស័យ ភួន កែវរស្មី ទី៣ជនសង្ស័យ យីម លាងហ៊ី ទី៤ជនសង្ស័យ ឡុង គន្ធា ទី៥ជនសង្ស័យ លី ចាន់ដារ៉ាវុត និងទី៦ជនសង្ស័យ ស៊ុន រដ្ឋា ពីបទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ។

សម្រាប់សាលក្រម ដែលប្រកាសនៅព្រឹកថ្ងៃទី០២ ខែកក្កដា នេះ គឺតុលាការសម្រេចផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល០៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល លើជនចាប់ចោទ Alex Gonzalez-Davidson សហស្ថាបនិកអង្គការមាតាធម្មជាតិ, ជនជាប់ចោទ យឹម លាងហ៊ី និងជនជាប់ចោទ ស៊ុន រដ្ឋា ពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់។
តុលាការ ក៏សម្រេចផ្ដន្ទាទោសលើជនជាប់ចោទ៧នាក់ទៀត ឱ្យជាប់ពន្ធនាគារ៦ឆ្នាំ ពីបទរួមគំនិតក្បត់ រួមមានជនជាប់ចោទ ថុន រដ្ឋា ជាប់ចោទ លី ចាន់ដារ៉ាវុត ជាប់ចោទ ភួន កែវរស្មី ជាប់ចោទ ឡុង គន្ធា និងជាប់ចោទប្រាំនាក់ដទៃទៀត។

ក្រោយប្រកាសសាលក្រមនេះ តុលាការក៏បញ្ជាឱ្យចាប់ខ្លួនពិរុទ្ធជនទាំងអស់ផងដែរ ប៉ុន្តែភ្លាមៗសមត្ថកិច្ចចាប់ខ្លួនបានចំនួន៤នាក់ នៅមុខសាលាដំបូងរាជធានីភ្នំពេញ៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់