ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ ស្នើឱ្យម្ចាស់ក្បាលដីនៅសងខាងព្រែកអូវែងទាំងអស់ បញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពចាក់ដីរំលោភយកចំណីព្រែក
ភ្នំពេញ ៖ លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រី ជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងដាក់គ្រឿងចក្រស្តាព្រែកអូវែង ត្រង់ចំណុចខាងមុខបូរីសម្បត្តិមាស ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ បន្ទាប់ពីបញ្ចប់គម្រោងស្តាព្រែកបាក់ទូកដែលជាប្រព័ន្ធរំដោះជំនន់ទឹកភ្លៀងយ៉ាងសំខាន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នារសៀលថ្ងៃ ទី២ ខែកក្កដា ឆ្នាំ២០២៤នេះ។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានបញ្ជាក់ថា ព្រែកអូវែងត្រូវបានម្ចាស់ក្បាលនៅសងខាងព្រែកនេះ បានចាក់ដីរំលោភយក និងសាងសង់សំណង់រឹងលើចំណីព្រែក។ ព្រែកអូវែងមានទំហំ ៨០ម៉ែត្រ ដែលក្នុងនោះព្រែកមានទំហំ៣០ម៉ែត្រ និងចំណីព្រែកសងខាងមានទំហំ ២៥ម៉ែត្រ ដោយមានផ្លូវជាប់មាត់ព្រែកសងខាងមានទំហំទទឹង ១០ម៉ែត្រ សម្រាប់សម្រួលចរាចរណ៍ និងងាយស្រួលចល័តគ្រឿងគ្រឿងសំអាតស្តាព្រែកសម្រួលចរន្ត៍ទឹកហូរលឿនបញ្ចៀសការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងមូលដ្ឋានខណ្ឌចំនួន ៥របស់រាជធានីភ្នំពេញ។
លោកអភិបាលខណ្ឌឫស្សីកែវ បានស្នើយ៉ាងទទូចឱ្យម្ចាស់ក្បាលដីនៅសងខាងព្រែកអូវែងទាំងអស់បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពចាក់ដីរំលោភយកចំណីព្រែកប្រើប្រាស់ជាប្រយោជន៍ឯកជន នឹងត្រូវសហការជាមួយអាជ្ញាធរដែនដី មន្ត្រីមានសមត្ថកិច្ចកំណត់ព្រំដីរបស់ខ្លួនជាប់ដីចំណីព្រែក និង ត្រូវរុះរើចេញជាបន្ទាន់បណ្តាសំណង់ដែលបានសង់លើដីចំណីព្រែកអូវែង បើមិនដូច្នោះនឹងត្រូវប្រឈមមុខជាមួយផ្លូវច្បាប់ជាធរមាន៕
អត្ថបទ ៖ សុភា
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
សន្តិសុខសង្គម២៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន