ព័ត៌មានជាតិ
តុលាការបង្គាប់ឱ្យនាំខ្លួនឃាតកឈ្មោះ ស្រី ស៊ីណា មកសាកសួរបន្ថែម
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ស សំណាង កាលពីព្រឹកថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្គាប់ឱ្យអនុរក្សពន្ធនាគារព្រៃសនាំខ្លួនជនជាប់ចោទឈ្មោះ ស្រី ស៊ីណា មកកាន់សាលាដំបូងដើម្បីសាកសួរបន្ថែមពាក់ព័ន្ធនឹងអំពើឃាតកម្មបាញ់សម្លាប់មនុស្ស២នាក់ របួស២នាក់កាលពីពេលថ្មីៗនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/photo_2024-07-02_14-36-35-768x1024.jpg)
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ពីការចោទប្រកាន់បន្ថែមលើឃាតកឈ្មោះស្រី ស៊ីណា ពីបទរំលោភលើលំនៅឋាន។ ដូច្នេះជនត្រូវ បានរងនូវការចោទប្រកាន់បន្ថែមចំនួន៤បទល្មើសនៅក្នុងការប្រព្រឹត្តអំពើឃាតកម្មដ៏អាក្រក់នោះ។
ទី១គឺបទ ឃាតកម្ម តាមមាត្រា១៩៩ ពាក់ព័ន្ធនិងការបាញ់សម្លាប់គូដណ្ដឹង២នាក់។ ទី២បទ ប៉ុនប៉ងឃាតកម្មតាមមាត្រា លើករណីបាញ់ជនរងគ្រោះ២នាក់ឱ្យរងរបួស។ ទី៣បទរំលោភលើលំនៅឋាន តាមមាត្រា ពាក់ព័ន្ធការចូលទៅក្នុងផ្ទះជនរងគ្រោះដោយបំពានគ្មានការអនុញ្ញាត។ ទី៤គឺបទល្មើសកាន់កាប់និងប្រើប្រាសអាវុធខុសច្បាប់។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/photo_2024-07-02_14-40-17-1024x768.jpg)
ដោយផ្អែកលើអង្គហេតុ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៣ រសៀល ឈ្មោះ ស្រី ស៊ីណា បានទៅទីតាំងផ្ទះជនរងគ្រោះ ឈ្មោះ ឡុង លីសុង ស្ថិតនៅបុរីប៉េងហួត សង្កាត់និរោធ ខណ្ឌ ច្បារអំពៅ ដើម្បីសួរនាំរឿងជម្លោះទាក់ទងនឹងរឿងកាប់មែកស្វាយ, វាយកម្ទេចផើងផ្កា និងរឿងដាក់ស្នូរខោអាវ ជាមួយឈ្មោះ សាន ស្រីពេជ្រ ដែលជាអ្នកជួលផ្ទះពីឈ្មោះ ស្រី ស៊ីណា និងជាអ្នកជិតខាងឈ្មោះ ឡុង លីសុង។
ពេលទៅដល់ ឈ្មោះ ស្រី ស៊ីណា បានដើរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ ហើយមានការជជែកគ្នា និងឈានដល់ មានជម្លោះពាក្យសម្តីនឹងគ្នា ហើយឈ្មោះ ស្រី ស៊ីណា ក៏បានដកកាំភ្លើងខ្លីដែលសៀតនៅចង្កេះ បញ្ចូលគ្រាប់ បាញ់ប្រហារជាច្រើនគ្រាប់ទៅលើជនរងគ្រោះបណ្តាលឱ្យឈ្មោះ ឡុង លីសុង ភេទប្រុស ស្លាប់នៅកន្លែងកើត ហេតុ និងឈ្មោះ ឃីន កញ្ចនា ភេទស្រី បានស្លាប់ខណៈពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្នុងពេលនោះឈ្មោះ ស្រី ស៊ីណា ក៏បានបាញ់ទៅលើមនុស្សប្រុស ០២ (ពីរ) នាក់ទៀតជាច្រើនគ្រាប់បណ្តាលឱ្យម្នាក់រងរបួសដៃ និង ម្នាក់ទៀតរងរបួសជើង។
ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះ ក្រោយពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូន សំណុំរឿង និងជនល្មើសមក តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានយកចិត្តទុកដាក់បំផុតក្នុង ការពិនិត្យភស្តុតាង របាយការណ៍សន្និដ្ឋានរបស់សមត្ថកិច្ច និងបានសាកសួរគ្រប់បុគ្គលពាក់ព័ន្ធរួចមក បានធ្វើ ការសន្និដ្ឋានថា អំពើនេះ ជាអំពើឃាតកម្ម។
ដោយពិនិត្យឃើញ ព្យសនកម្មទៅលើជនរងគ្រោះ ស្លាប់ពីរនាក់ និងរបួសពីរនាក់ តំណាងអយ្យការ បានចោទប្រកាន់ករណីនេះជា ០២ (ពីរ) សំណុំរឿង ដោយសំណុំរឿងទី១ (ជនរងគ្រោះស្លាប់ពីរនាក់) បានធ្វើការចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ “ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោស រហូតដល់ ១៥ (ដប់ប្រាំ) ឆ្នាំ។
សំណុំរឿងទី២ (ជនរងគ្រោះរបួសពីរនាក់) បានធ្វើការចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ “ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោស រហូតដល់ ១៥ (ដប់ប្រាំ) ឆ្នាំ។
អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា ការចោទប្រកាន់ របស់តំណាងអយ្យការ គឺធ្វើឡើងដោយផ្អែកតាមអង្គហេតុ និងភស្តុតាងដែលជាលទ្ធផល នៃការស្រាវជ្រាវ ស៊ើបអង្កេតរបស់មន្ត្រីនគរបាលយុត្តិធម៌ និងអយ្យការ។ ក្រោយពីទទួលបានសំណុំរឿងខាងលើ ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនត្រូវចោទដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។
បន្ទាប់មកព្រះរាជអាជ្ញាអមតុលាការបានរកឃើញថា ជនត្រូវចោទឈ្មោះស្រីស៊ីណាបានប្រព្រឹត្តបទល្មើស១ទៀត គឺបទរំលោភលើលំនៅឋាន ហើយបញ្ជូនសំណុំរឿងឱ្យចៅក្រមចាត់ការបន្តតាមនីតិវិធី៕
ដោយ ៖ មករា
![](https://www.kampucheathmey.com/wp-content/uploads/2024/07/photo_2024-07-02_14-40-15-618x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?