ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា៖ ស្ថាប័នព័ត៌មាន មិនត្រឹមតែមានតួនាទីផ្សព្វផ្សាយនោះទេ គឺត្រូវចេះប្រើយុទ្ធសាស្ត្របន្ថែមទៀត
អ្នកសារព័ត៌មានមិនមែនមានតួនាទីត្រឹមតែទៅយកព័ត៌មាន ហើយផ្សព្វផ្សាយព័ត៌មានឲ្យត្រឹមត្រូវតាមវិជ្ជាជីវៈនោះទេ គឺត្រូវចេះគិតអំពីយុទ្ធសាស្ត្រ និងគោលនយោបាយព័ត៌មានសម្រាប់ប្រទេសផងដែរ។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាលអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានខេត្តកែប នៅសាលប្រជុំនៃមន្ទីរព័ត៌មានខេត្ត នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ។

លោកបានបញ្ជាក់ថា សម្រាប់អាណត្តិទី៧នេះ ក្រសួងព័ត៌មានបានកំណត់នូវចក្ខុវិស័យថា ក្រសួងនឹងដើរតួនាទីជាសំឡេងរបស់រដ្ឋាភិបាល និងជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងគុណភាព លើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ។
លោកបន្ថែមថា បច្ចុប្បន្ន បដិវត្តន៍នៃការផ្សព្វផ្សាយនៅប្រទេសកម្ពុជា គឺប្រជាពលរដ្ឋបានប្រើប្រាស់ Facebook, TikTok និងប្រព័ន្ធសង្គមផ្សេងៗ ជានិន្នាការនៃមធ្យោបាយក្នុងការទទួលព័ត៌មាន ដែលជះឥទ្ធិពលដល់ប្រព័ន្ធផ្សព្វផ្សព្វបែបបុរាណ ជាក់ស្តែងស្ថាប័នការសែតធំៗមួយចំនួនត្រូវបានបិទទ្វារជាបន្តបន្ទាប់។

លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ដល់អង្គភាព-ស្ថាប័នដែលធ្វើការក្នុងវិស័យផ្សព្វផ្សាយព័ត៌មាន ត្រូវតែអភិវឌ្ឍខ្លួនយ៉ាងណាឲ្យស្របទៅនឹងការវិត្តន៍នៃបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលបានបន្ថែមអាទិភាពថ្មីមួយទៀត គឺបច្ចេកវិទ្យាឌីជីថល ដែលនេះគឺជាការបន្ស៉ាំទៅនឹងការវិវត្តន៍នៃគោលនយោបាយ ការវិវត្តន៍នៃបច្ចេកវិទ្យា និងការវិវត្តនៃសង្គម។

លោក នេត្រ ភក្ត្រា ក៏បានលើកឡើងថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងជំរុញការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ចំណុច និងបានដាក់ចេញនូវវិធានការគន្លឹះចំនួន ៥ចំណុចបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា នៅឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ ហើយក្រសួងនីមួយៗត្រូវដឹងអំពីតួនាទី និងកិច្ចការងាររបស់ខ្លួនថាតើត្រូវធ្វើអ្វីខ្លះ ដើម្បីឆ្លើយតបការងារទាំងនេះ៕
អត្ថបទ៖ សឹង រ៉ាត់





-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?