Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការពារជាតិ ទាត់ចោលការផ្សាយថា នៅមូលដ្ឋានសមុទ្ររាមចែកតំបន់មូលដ្ឋានឱ្យនាវាយោធាចិន

បានផុស

នៅ

ឆ្លើយតបចំពោះការចុះផ្សាយថា នៅមូលដ្ឋានសមុទ្ររាម ​បានចែកតំបន់មូលដ្ឋានសម្រាប់នាវាយោធាចិន ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិ ចេញមកបញ្ជាក់ថា មិនមែនជាការពិតឡើយ។ អ្នកនាំពាក្យ ចាត់ទុកការផ្សាយបែបនេះ គឺជាចេតនាបង្កឱ្យមានការភាន់ច្រឡំមកលើរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយថា នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ​មានការបែងចែកតំបន់មូលដ្ឋានសម្រាប់នាវាយោធាចិនផ្សេង និងតំបន់មូលដ្ឋាននាវាយោធាកម្ពុជា។ ការផ្សព្វផ្សាយបែបនេះ ជាចេតនាបង្កឱ្យមានការភាន់ច្រឡំ ហើយមិនមែនជាការពិតនោះឡើយ»។ នាយឧត្តមសេនីយ៍ ឈុំ សុជាត បញ្ជាក់បន្ថែមថា នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា កំពុងធ្វើការអភិវឌ្ឍជាបន្តប​ន្ទាប់ ដោយក្នុងនោះមានតំបន់ខ្លះកំពុងសាងសង់ ដែលតម្រូវឱ្យមានការហាមឃាត់មិនឱ្យមានចេញចូលនោះឡើយ ដែលនេះជាកិច្ចការសម្ងាត់របស់កងទ័ព ស្របតាមច្បាប់របស់កម្ពុជា។

ពាក់ព័ន្ធនឹងការផ្សាយចោទប្រកាន់លើវត្តមាននាវាយោធា២គ្រឿងរបស់ចិននៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បញ្ជាក់ឱ្យដឹងដែរថា នាវាយោធាចិន២គ្រឿង ដែលបានចូលចតនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជានោះ ​គឺទើបតែមកដល់នាថ្មីៗនេះប៉ុណ្ណោះ មិនមែនចូលចតរយៈពេលជាងកន្លះឆ្នាំនោះឡើយ ហើយនេះជានាវាផ្លាស់ប្តូរវេនជាមួយនឹងនាវាយោធាចិនកន្លងទៅ តាមកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា-ចិន ដើម្បីមកបណ្តុះបណ្តាលជំនាញបច្ចេកទេសអំពីការប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា។

ការចេញមកបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាខាងលើ គឺជាឆ្លើយតបនឹងការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ដោយបានចោទប្រកាន់លើវត្តមាននាវាយោធា២ គ្រឿងរបស់ចិននៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា។ ការផ្សាយចោទប្រកាន់លើវត្តមានយោធាចិននៅមូលដ្ឋានសមុទ្ររាមនេះ មិនមែនជាលើកទី១ឡើយ ជារឿយៗ ទាំងក្រុមប្រឆាំងនៅក្រៅប្រទេស ទាំងសារព័ត៌មានបរទេស ក៏ដូចជាប្រទេសមហាអំណាចមួយចំនួន គឺតែងតែព្យាយាមចោទប្រកាន់មកលើកម្ពុជា ថា បានអនុញ្ញាតឱ្យមានមូលដ្ឋានយោធាចិននៅលើទឹកដីរបស់ខ្លួន។

ការចោទប្រកាន់ទាំងនេះ ក៏ត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ធ្លាប់បានបកស្រាយ និងបំភ្លឺជាច្រើនលើកច្រើនសារក៏ដោយ ថែមទាំងអនុញ្ញាតឱ្យអនុព័ន្ធយោធាបណ្ដាប្រទេសនានាចុះទៅពិនិត្យនៅមូលដ្ឋានសមុទ្ររាមទៀត ក៏បញ្ហានេះនៅតែជាមន្ទិលសង្ស័យពីសំណាក់ប្រទេសមហាអំណាច។ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា អតីតប្រមុខការពារជាតិ សម្ដេច ទៀ បាញ់ និងអតីតប្រមុខការបរទេស លោក ប្រាក់ សុខុន សុទ្ធតែបានបញ្ជាក់នូវការប្រកាន់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជាចំពោះរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជាឡើយ។

រាជរដ្ឋាភិបាលបច្ចុប្បន្ន ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដូចគ្នានេះដែរ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឱ្យមូលដ្ឋានទ័ពបរទេសនៅលើទឹកដីខ្លួនទេ ហើយកម្ពុជាគ្មានមហិច្ឆតា ឬគ្មានគោលគំនិត ហើយគ្មានភាពក្លាហាន ក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនឯងនោះទេ។ សម្ដេចធិបតី ក៏បានបញ្ជាក់ពីមិនឱ្យប្រើប្រាស់ប្រទេសកម្ពុជាជាមូលដ្ឋានប្រឆាំងនឹងប្រទេសណាមួយទេ កុំថាដល់មូលដ្ឋានទ័ព សូម្បីតែធ្វើសកម្មភាពផ្សេងៗប្រឆាំងប្រទេសណាមួយក៏កម្ពុជាមិនឱ្យនោះដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

រថយន្ត​ដឹកទំនិញ​មួយ​គ្រឿង​បើក​ខ្វះ​ការ​ប្រុងប្រយ័ត្ន ​បុក​អ្នកលក់​ទឹកបាក់​ជើង

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រុមហ៊ុន ចំនួន២ កើតទុក្ខមិនសុខចិត្ត រឿងដេញថ្លៃសង់ផ្លូវបេតុង ក្នុងឃុំថ្មពេជ្រ ក្នុងខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រុមហ៊ុនកាណាដាមួយ ចង់វិនិយោគនៅកម្ពុជា លើវិស័យឧស្ម័ន និងប្រេង មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់សម្រាប់ការនាំចេញ

សន្តិសុខសង្គម៣ ម៉ោង មុន

បុរសអ្នកតខ្សែភ្លើងភ្ជាប់រ៉ឺម៉កដើម្បីការពារសត្វកណ្ដុរឡើងស៊ីបន្លែ តែត្រូវឆក់ក្មេងប្រុសម្នាក់ស្លាប់ចូលខ្លួនសារភាពកំហុស

សុខភាព៥ ម៉ោង មុន

ប្រធានមន្ទីរពេទ្យគន្ធបុប្ផា៖ មិនមែន កុមារជិត ៧០០ នាក់ កើតជំងឺទឹកនោមផ្អែម ក្នុងឆ្នាំ២០២៤ ទេ

Sokha Hotels

ព័ត៌មានពេញនិយម