ព័ត៌មានជាតិ
៦ ខែ ឆ្នាំនេះ ក្រសួងការងារ ស្វែងរកការងារធ្វើជូនយុវជនបានជាង ៣ ពាន់នាក់
ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៤ នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្វែងរកការងារធ្វើជូនយុវជន និងអ្នកស្វែងរកការងារបានជាង ៣ ពាន់នាក់។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៣ កក្កដា នេះថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៤ នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានចុះឈ្មោះអ្នកស្វែងរកការងារធ្វើចំនួន ១៧ ៥៣៥ នាក់ ប្រមូលព័ត៌មានជ្រើសរើសកម្លាំងពលកម្មចំនួន ២០៨ ៩៩៣ កន្លែង បានផ្គូផ្គង និងបញ្ជូនអ្នកស្វែងរកការងារទៅឱ្យនិយោជកចំនួន ១៩ ៣៥៧ នាក់ និងមានអ្នកស្វែងរកការងារបានធ្វើចំនួន ៣ ៣៨០ នាក់។
លោកបានបន្តទៀតថា ជាមួយគ្នានេះដែរ មានអ្នកទទួលបានកន្លែងកម្មសិក្សាការងារចំនួន ៦២៣ នាក់ ផ្តល់ការណែនាំ និងប្រឹក្សាយោបល់អំពីអាជីពការងារ និងវិជ្ជាជីវៈ ដល់អ្នកស្វែងរកការងារធ្វើ និងសិស្ស-និស្សិត ៣ ៦៤៦ នាក់ រៀបចំវេទិកាការងារពិព័រណ៍ថ្នាក់ជាតិ និងខេត្តបានចំនួន ៤៥ ដង ដែលមានចំនួន ១ ៤២៥ ៧០៦ លើក។ អ្នកចូលប្រើប្រាស់គេហទំព័រការងារចំនួន ១ ២២០ ៨៥៨ លើក អ្នកទទួលព័ត៌មានតាមរយៈទំព័រហ្វេសប៊ុកចំនួន ២២៥ ៨៦៩ នាក់ និងអ្នកប្រើប្រាស់សេវាតាមរយៈកម្មវិធីស្វែងរកការងារលើទូរស័ព្ទឆ្លាតវៃចំនួន ៧ ៤២១ នាក់។

គួរបញ្ជាក់ថា ក្នុងគោលបំណងឆ្លើយតបតម្រូវការការងារ ក៏ដូចជាផ្តល់នូវដំណោះស្រាយបញ្ហាទីផ្សារការងារ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារជាសាធារណៈនៅមួយកន្លែង និងងាយស្រួលតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដូចជា តាមរយៈគេហទំព័រ, ហ្វេសប៊ុក , តេឡេក្រាម និងនៅតាមមជ្ឈមណ្ឌលការងារនៅរាជធានី-ខេត្ត និងរថយន្តចល័ត៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង