ព័ត៌មានជាតិ
ឆមាសទី ១ ឆ្នាំនេះ រន្ទះបាញ់ បណ្ដាលឲ្យមនុស្សស្លាប់-របួស ៨១ នាក់ ថយចុះជាងឆ្នាំមុន
ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៣ នេះ គ្រោះមហន្តរាយធម្មជាតិដោយបាតុភូតរន្ទះបាញ់ បានកើតឡើងជាង ៨០ លើក បណ្ដាលឲ្យមនុស្សស្លាប់-រងរបួសចំនួន ៨១ នាក់ ងាប់គោក្របី ២៦ ក្បាល និងខូចខាតផ្ទះ ២២ ខ្នង មានការថយចុះបើប្រៀបធៀបនឹងរយៈពេល ៦ ខែ ឆ្នាំ ២០២៣ កន្លងទៅ ដែលមានអ្នកស្លាប់-របួសរហូតដល់ ៨៥ នាក់។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅព្រឹកថ្ងៃទី ០៣ កក្កដា នេះថា រយៈពេល ៦ ខែ ឆ្នាំ ២០២៤ នេះ បាតុភូតរន្ទះបាញ់បានកើតឡើងចំនួន ៨២ លើក បណ្តាលឲ្យខូចខាតផ្ទះ ២២ ខ្នង ស្លាប់មនុស្ស ៤៥ នាក់ និងរបួស ៣៦ នាក់ ព្រមទាំងងាប់គោក្របី ២៦ ក្បាល។
លោកបានបន្តថា ចំនួននេះបើធៀបទៅនឹងរយៈពេល ៦ ខែ ដូចគ្នា កាលពីឆ្នាំ ២០២៣ កន្លងទៅ ឃើញថា មានអ្នកស្លាប់ និងរបួសថយចុះបន្តិច ខណៈ ៦ ខែ ឆ្នាំមុន បាតុភូតរន្ទះបាញ់បានកើតឡើង ៨២ លើក ដូចគ្នា បណ្ដាលឲ្យមនុស្សស្លាប់ ៤៦ នាក់ រងរបួស ៣៩ នាក់ ងាប់គោក្របី ៧១ ក្បាល និងខូចខាតផ្ទះ ៥ ខ្នង។

លោក សុទ្ធ គឹមកុលមុនី បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតរន្ទះទាំងអស់គ្នានៅក្នុងរដូវភ្លៀងនេះ ដើម្បីកាត់បន្ថយការរងគ្រោះ និងស្លាប់ ដោយសារបាតុភូតធម្មជាតិនេះ។
លោកបានមានប្រសាសន៍ថា ក្នុងការទប់ស្កាត់បញ្ហារន្ទះបាញ់នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ្រោងនឹងរៀបចំបំពាក់ឧបករណ៍ការពាររន្ទះនៅតាមតំបន់ប្រឈមមួយចំនួនដែលតែងតែកើតមាននូវបាតុភូតរន្ទះញឹកញាប់ ដើម្បីទប់ស្កាត់កុំឲ្យមនុស្សសត្វរងរបួសស្លាប់ជាបន្តទៀត ពិសេសបំពាក់នៅខេត្តចំនួន ៣ មុនគេ ដែលមានករណីរងគ្រោះច្រើនជាងគេរួមមាន ៖ ខេត្តសៀមរាប ពោធិ៍សាត់ និងខេត្តបាត់ដំបង។ ប៉ុន្តែមុននឹងឈានទៅបំពាក់ឧបករណ៍ការពាររន្ទះនេះ គណៈកម្មការជាតិគ្រោះមហន្តរាយ ត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់ ពិសេសស្វែងរកថវិកាពីដៃគូ ក៏ដូចជាស្នើសុំថវិកាពីរាជរដ្ឋាភិបាលក្នុងការទិញឧបករណ៍ទាំងនោះ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់