ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន រំលឹកពីការងារអាទិភាព ក្នុងឱកាសចុះជួបមន្រ្តីមន្ទីរព័ត៌មានខេត្តកំពត
ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគារស្ថានីយវិទ្យុ និងទូរទស្សន៍ និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពតនាថ្ងៃទី ២ ខែកក្កដាឆ្នាំ២០២៤ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើង បានលើកឡើងពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលនីតិកាលពី ៧ នៃរដ្ឋសភា ដែលបានដាក់ចេញចក្ខុលើវិស័យ ក្នុងប្រែក្លាយកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិកខ្ពស់នៅឆ្នាំ២០៣០ និងនៅឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។

រដ្ឋមន្ត្រីក្រសួងព័ត៍មានបានបញ្ជាក់ថា សម្រាប់អាណត្តិទី ៧ ក្រសួងនិងមន្ទីរព័ត៌មានជាសេនាធិការរបស់រាជរដ្ឋាភិបាល ហើយត្រូវបានកំណត់ចក្ខុវិស័យជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល មានន័យថាជាសំឡេងរបស់រាជរដ្ឋាភិបាល។
ក្រសួងព័ត៍មាននិងមន្ទីរព័ត៌មាន មិនមែនមានតួនាទីត្រឹមតែទៅយកព័ត៍មាននោះទេ ហើយផ្សាយព័ត៌មានឲ្យបានត្រឹមត្រូវទៅតាមវិជ្ជាជីវៈនោះទេ គឺត្រូវចេះគិតអំពីយុទ្ធសាស្ត្រ និងគោលនយោបាយព័ត៌មានសម្រាប់ប្រទេស ហើយការងារសំខាន់ថែមទៀតនោះ គឺធ្វើការងារគ្រប់គ្រងសតិអារម្មណ៍របស់មនុស្ស។ លោករដ្ឋមន្រ្តីបានបន្ថែម។

តាមរបាយការណ៍របស់លោកស្រី ប៉ូ ចាន់រស្មី ប្រធានមន្ទីរព័ត៌មានខេត្តកំពត ខេត្តកំពតមានវិទ្យុផ្សាយផ្ទាល់ចំនួន ០២ វិទ្យុផ្សាយបន្តចំនួន ០៦ ទូរទស្សន៍ផ្សាយបន្តចំនួន ០៤ និងទូរទស្សន៍ខ្សែកាបចំនួន ០៤ស្ថានីយ។ មានទីស្នាក់ការគេហទំព័រចំនួន ១១ កន្លែង (ក្រុង-ស្រុក) ក្រុងកំពតមានចំនួន ០៥កន្លែង ស្រុកទឹកឈូមានចំនួន ០១កន្លែង ស្រុកបន្ទាយមាសមានចំនួន ០២ កន្លែង ស្រុកកំពង់ត្រាចមានចំនួន ០២កន្លែង ស្រុកដងទង់មានចំនួន ០១កន្លែង ។
ចំពោះអង្គភាពសារព័ត៌មាន ដែលកំពុងធ្វើប្រតិបត្តិការណ៍ក្នុងភូមិសាស្រ្តខេត្តកំពតមានចំនួន ៣០អង្គភាព អ្នកសារព័ត៌មានក្នុងខេត្តមានចំនួន ២០ អង្គភាព ភ្នាក់ងារទូរទស្សន៍ក្នុងខេត្តមានចំនួន ១១ អង្គភាព៕
អត្ថបទ៖ សឹង រ៉ាត់

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក