Connect with us

ព័ត៌មានជាតិ

​ខេត្ត​​បាត់ដំបងរៀបចំធ្វើសួនច្បារថ្មី​ រក្សាទុកខ្លោង​ទ្វារ​ចាស់​កណ្ដាលទ្រូងផ្លូវ ដោយសារ​ជឿមានបារមី​

បានផុស

នៅ

ខ្លោង​ទ្វារដំណាក់ហ្លួងដែលប្រជាពលរដ្ឋមានជំនឿថា មានបារមីខ្លាំងពូកែត្រូវបានរដ្ឋបាលខេត្តបាត់ដំបង​ចាត់ឱ្យមន្ទីរជំនាញធ្វើការរៀបចំឲ្យទៅជាសួនច្បារ​នៅចំកណ្ដាលទ្រូងផ្លូវ ដោយពុះ​ញែកផ្លូវជាពីរក្នុងគោលបំណងរក្សាខ្លោង​ទ្វារដ៏មានមហិទ្ធិរិទ្ធនេះឲ្យនៅក្នុងទម្រង់ដូចដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្លោង​ទ្វារដំណាក់ហ្លួងនេះ បានបន្សល់ទុកមករាប់រយឆ្នាំមកហើយ ដែលតាម​ប្រវត្តិកាលពីសម័យដើម​មានបញ្ចុះអាថាន់ និងបារមីផ្សេងៗ ដែលរហូតមកទល់នឹងពេលនេះនៅតែមានបារមីខ្លាំងពូកែ ដែលកន្លងមកប្រជាពលរដ្ឋជិតឆ្ងាយតែងតែមកអុជធូប បែរបន់ដើម្បីសុំសេចក្តីសុខនិងលាភសក្ការៈផ្សេងៗទៅតាមបំណងប្រាថ្នារៀងៗខ្លួន។

ទីតាំងខ្លោង​ទ្វារដែលមានបារមីល្បីរន្ទឺនេះ ស្ថិតនៅលើកំណាត់អតីតផ្លូវជាតិលេខ ១០ ក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

កន្លងមកក្រុមការងារធ្វើផ្លូវបានឈូសឆាយប៉ះពាល់តែបន្តិចបន្តួច ក៏បានធ្វើឲ្យអ្នកបើកបរគ្រឿងចក្រ​មានបញ្ហាផ្សេងៗកើតឡើង ទើបអតីតអភិបាលខេត្តលោក ច័ន្ទ សុផល បានបញ្ជាឲ្យផ្អាកសកម្មភាព និងរក្សាខ្លោង​ទ្វារនេះឲ្យនៅដូចដើម ចាប់តាំងពីពេលនោះមក ដោយពុំមាននរណាម្នាក់ហ៊ានប៉ះពាល់ឬបំផ្លិចបំផ្លាញឡើយ។

ថ្មីៗនេះខាងមន្ទីរជំនាញ បានលើកស្លាកគំរូដោយមានរូបភាពបញ្ជាក់ថា ខ្លោង​ទ្វារនេះត្រូវរៀបចំធ្វើជាសួន (ពេទ្យពពីរ) ហើយពុះ​ញែកផ្លូវសងខាង ដោយទុកសួនខ្លោងទ្វារនេះនៅចំកណ្ដាលទ្រូងផ្លូវ ដើម្បីរក្សាទុកឲ្យនៅសភាពដូចដើម និងជា​ទីសក្ការៈបូជារបស់ប្រជាពលរដ្ឋទូទៅផងដែរ សម្រាប់ក្នុងការបែរបន់សុំអ្វីផ្សេងៗទៅតាមបំណងប្រាថ្នារៀងៗខ្លួន៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម