ព័ត៌មានជាតិ
អ្នកនាំពាក្យបញ្ជាក់លើសំណុំរឿងប្លន់ ជំរិតប្រាក់ នៅបុរីអង្គរថាម្ចាស់ផ្ទះមិនមានគ្រោះថ្នាក់ទេ
លោកឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងប្រាប់កម្ពុជាថ្មី មុននេះបន្តិចថា ជនរងគ្រោះក្នុងករណីប្លន់ និងចាប់ជំរិត នៅបុរីអង្គរភ្នំពេញ ខណ្ឌសែនសុខព្រឹកថ្ងៃទី០១ ខែមីនានេះ មិនមានបញ្ហាគ្រោះថ្នាក់អ្វីនោះទេ ហើយមកដល់ពេលនេះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវលើករណីនេះបន្ថែមទៀត។
លោក អេង ហ៊ី បញ្ជាក់ថា ពាក់ព័ន្ធករណីខាងលើនេះ យើងមិនទាន់អាចលម្អិតបានទេ គ្រាន់តែអាចបញ្ជាក់បានថា កាលពីព្រឹកមិញនេះកម្លាំងរបស់យើងបង្ក្រាបបានចំនួន០៤នាក់ ដោយសារតែមានការតដៃ។

បើតាមអ្នកនាំពាក្យកងរាជអាវុធហត្ថរូបនោះ ក្រុមជនល្មើសបានប្រើអាវុធវែង១ដើម និងអាវុធខ្លីចំនួន២ដើម។ លោកថា ករណីនេះ ជាករណីប្លន់ប្រដាប់អាវុធ និងជំរិតទារប្រាក់ ហើយអ្វីដែលនៅបន្ត គឺកម្លាំងរបស់យើងកំពុងតែបន្ត។ ទាក់ទងទៅនឹងជនរងគ្រោះនៅក្នុងសកម្មភាពនៃការជម្រើសនេះ លោក អេង ហ៊ី បានបញ្ជាក់ថា ជនរងគ្រោះមានសុវត្ថិភាពទេ មិនមានបញ្ហាគ្រោះថ្នាក់អ្វីនោះទេ។

សូមរំឭកថា នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នេះ មានករណីប្លន់ និងចាប់ជំរិតចំនួន១លានដុល្លារ លើជនរងគ្រោះ នៅក្នុងគ្រួសារមួយ ស្ថិតនៅបុរីអង្គរភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយពីមានទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំបញ្ជា និងបើកប្រតិបត្តិការផ្ទាល់ ក្នុងបង្ក្រាបពួកក្រុមឧក្រិដ្ឋជនទាំងនោះ។
នៅក្នុងហេតុការនោះ ក្រុមឧក្រិដ្ឋជន បានប្រើប្រាស់កាំភ្លើងវែង AK ០១ដើម និងកាំភ្លើងខ្លី០២ដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថ ប៉ុន្តែត្រូវបានកម្លាំងអាវុធហត្ថ ប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង។

បើតាមប្រភពមួយចំនួនបានបង្ហើបថា ពួកឧក្រិដ្ឋជនទាំនោះ បានរៀបផែនការជម្រិតយកប្រាក់ចំនួន១លានដុល្លារជាមុន ទើបប្លន់សម្លាប់ម្ចាស់ផ្ទះជាក្រោយ តែសំណាងល្អ មិនបណ្តាលឲ្យជនរងគ្រោះរងគ្រោះថ្នាក់នោះទេ ហើយអ្វីដែលឈានទៅធ្វើឲ្យពួកគេបរាជ័យនោះ គឺដោយសារតែមានគ្នាគេម្នាក់រាយការណ៍ដល់ម្ចាស់ផ្ទះ។
តែទោះយ៉ាងណា មកដល់ពេលនេះ មិនទាន់មានប្រភពណាមួយ បង្ហើបពីអត្តសញ្ញាណ ឧក្រិដ្ឋជនទាំង០៤នាក់នោះនៅឡើយទេ។
តាមប្រភពមួយចំនួនបាននិយាយថា ជនចាប់ជំរិតនោះ មានគ្នាចំនួន៥ នាក់ ក្នុងនោះមាន២នាក់ជាអ្នកស្នាក់នៅធ្វើការ និងធ្លាប់បើកឡានឱ្យជនរងគ្រោះ ប៉ុន្តែបានលាឈប់។

ក្រោយមកជនល្មើសទាំង២នាក់ បានមកសុំជនរងគ្រោះនៅវិញ ប៉ុន្តែជនរងគ្រោះមិនព្រមឲ្យនៅ ទើបជនល្មើសម្នាក់ខឹងបែកគំនិត ហើយបានរៀបផែនការចាប់ជំរិត និងប្លន់តែម្តង ដោយរកបានបក្ខពួក៣ នាក់បន្ថែមទៀត។ តែសំណាងល្អ ម្នាក់ក្នុងចំណោម២ នាក់នេះបានក្បត់ និងមិនព្រមចូលសកម្មភាពជាមួយ ក៏រាយការណ៍ទៅជនរងគ្រោះ និងសមត្ថកិច្ច រហូតបានត្រៀមបង្ក្រាបចំនួន៣ថ្ងៃមុនឯណោះ៕

អត្ថបទ៖កោះកែវ

-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច