Connect with us

ព័ត៌មានជាតិ

កម្ពុជាធ្វើតេស្តសាកល្បងនាំផ្លែដូងស្រស់ ទៅទីផ្សារចិន និងត្រៀមនាំចេញទ្រង់ទ្រាយធំ

បានផុស

នៅ

មន្ត្រីអ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា ការធ្វើតេស្ដ​សាកល្បង​នាំ​ផ្លែដូងស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនបានធ្វើរួចហើយ នៅតែរង់ចាំការនាំចេញ​ជាទ្រង់​ទ្រាយ​ធំ បន្ទាប់ពីរដ្ឋាភិបាលចិនអនុញ្ញាតឱ្យនាំដូង កម្ពុជាទៅ​ទីផ្សារ​​​​​​របស់ខ្លួន​កាលពីដើមឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា ការនាំចេញផ្លែដូងស្រស់ទៅចិន គឺជាផលិតផលកសិផល​ដែលថ្មី ខណៈកម្ពុជា​មាន​ចម្ការដែលបានចុះបញ្ជីរួចហើយ និងមានចម្ការដែលបានជាប់លក្ខខណ្ឌ នៃការវេចខ្ចប់ ហើយ​បាន​ធ្វើតេស្ដសាកល្បងនាំចេញរួចហើយដែរ នៅចាំតែថ្ងៃនាំចេញ​ជាទ្រង់​ទ្រាយ​ធំ។

អគ្គរដ្ឋបាលគយយចិនបានអនុម័តទទួលស្គាល់ ចម្ការដូងចំនួន១៣ និងទីតាំង​វេចខ្ចប់​ចំនួន​៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅចិន។

លោក សួង ណយ ប្រធានសហគមន៍កសិកម្មដូងក្រអូបកម្ពុជា និងជាអគ្គលេខាធិការរង​គណៈ​កម្ម​ការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៣ ខែ​កក្កដា ឆ្នាំ ២០២៤​នេះថា បច្ចុប្បន្នកម្ពុជាមិនទាន់មានលទ្ធភាពគ្រប់គ្រាន់​ក្នុងការ​នាំផ្លែដូង​ចេញនោះទេ ខណៈ​​សហគមន៍ដាំដុះក្នុងស្រុកដាំដើម្បីតែបំពេញតម្រូវការក្នុងស្រុកមិនទាន់គ្រប់ផង គ្រាដែលមានការ​នាំចូល​ពីប្រទេស​វៀតណាម និងថៃរាល់ថ្ងៃ។

ដំណាំដូងត្រូវបានដាំដុះច្រើនជាងគេ នៅខេត្តកំពង់ស្ពឺ កំពត ព្រះសីហនុ ហើយបានពង្រីកការដាំដុះ​នៅតាមបណ្តាខេត្តជាច្រើនទៀតដូចជាកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ស្វាយរៀង និងខេត្តសៀមរាបជាដើម។

នៅប្រទេសកម្ពុជាសព្វថ្ងៃ មានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន៧ពាន់ហិកតា ក្នុងនោះ ផ្ទៃដីប្រមូល​ផលមានចំនួន ១ម៉ឺន ៤ពាន់ហិកតា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ពេញចិត្តប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ ជាសមិទ្ធិផលថ្មីបង្កើតឡើងដោយកូនខ្មែរ

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តកណ្ដាលប្រាប់ពលរដ្ឋឃុំព្រៃពួច ស្រុកអង្គស្នួល មកផ្ទៀងផ្ទាត់ឯកសារវិនិច្ឆ័យក្បាលដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ដល់​រដូវ​សត្វ​ក្រៀល​ បន្លាស់​ទី​មក​ដល់​អន្លង់​ព្រីង ខណៈ​សត្វ​កម្រ​ទម្លាប់​ដេកជាប់​ដី ​ក្លាយ​ជា​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងខេត្តកណ្ដាល ផ្ដាំអាជ្ញាធរជាប់ព្រំដែន រឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម