ព័ត៌មានជាតិ
អង្គការសម្អាតទន្លេ ប្រមូលសំរាមបានជិត ២ ពាន់តោន
គិតត្រឹមរយៈពេលជាង៤ឆ្នាំ នៃការបើកដំណើរការអង្គការសម្អាតទន្លេ សមុទ្រ (ROC) បានប្រមូលសំរាមចេញពីទន្លេប្រមាណ ១.៨៦០ តោន ដែលនេះជាការរួមចំណែកមួយភាគធំ សម្រាប់ការពារថែរក្សាបរិស្ថានប្រទេសកម្ពុជា។

លោក ហុង គីបូរ៉ា ប្រធានបេសកកម្ម នៃអង្គការសម្អាតទន្លេ សមុទ្រ បានប្រាប់ កម្ពុជាថ្មីថា គិតមកទល់់ពេលនេះ អង្គការរបស់លោកបានបើកដំណើរការបានជាង៤ឆ្នាំមកហើយ។
លោកបន្តថា ក្នុងរយៈពេលជាង៤ឆ្នាំ មកនេះ អង្គការបានចុះបេសកកម្មសម្អាតផ្ទៃទន្ល និងតំបន់ផ្សេងៗទៀត ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញបានជាង ១.៨៦០ តោន ដែលភាគច្រើននៃសំរាមទាំងនេះ សុទ្ធសឹងតែជាសំណល់ផ្លាស្ទិក និងជ័រ ដែលត្រូវបានអណ្ដែតនៅលើផ្ទៃទន្លេមេគង្គ ទន្លេបាសាក់ និងដងទន្លេសាប ជាដើម។

លោក ហុង គីបូរ៉ា បានបន្ថែមទៀតថា សំរាមដែលប្រមូលបានចេញពីទន្លេ និងតំបន់ផ្សេងទៀត អង្គការបានប្រមូល យកមករក្សាទុក ដោយធ្វើការញែកសំរាមជា២ផ្នែក៖ ទី១. សំរាមកែច្នៃឡើងវិញ ទី២. សំរាមដែលមិនអាចកែច្នៃឡើងវិញ។

លោក ហុង គីបូរ៉ា បានបញ្ជាក់ទៀតថា សំរាមដែលអាចកែច្នៃបាន អង្គការបានធ្វើការជាមួយក្រុមហ៊ុន ដើម្បីកែច្នៃ និងផលិតចេញជាសម្ភារៈប្រើប្រាស់ផ្សេងៗ ចំណែកសំរាមមិនអាចកែច្នៃបាន អង្គការបានបញ្ចូលបន្តទៅកាន់រោងចក្រផលិតស៊ីម៉ងត៍ក្នុងស្រុកមួយ ដើម្បីទុកជាថាមពលបម្លែង ក្នុងការផលិតស៊ីម៉ង់ត៍។

លោក ហុង គីបូរ៉ា បន្តថា សម្រាប់ពេលបច្ចុប្បន្ន អង្គការសម្អាតទន្លេសមុទ្រ មានបុគ្គលិកបម្រើការ ចំនួន២៦នាក់ ចំពោះការប្រមូលសំរាមវិញ ពេលខ្លះត្រូវប្រមូលដោយដៃផ្ទាល់ និងប្រើម៉ាស៊ីនទំនើប២គ្រឿង ដើម្បីចុះប្រមូលសំរាមនៅកន្លែងណាដែលមានទឹកជ្រៅ ដែលមិនអាចប្រមូលដោយដៃបាន។

ប្រធានបេសកកម្មរូបនេះ បានប្រាប់ឱ្យដឹងទៀតថា សម្រាប់ជាផែនការបន្តទៀត អង្គការរបស់លោកកំពុងតែសិក្សាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាអាចប្រមូលសំរាមចេញពីបាតទន្លេមេគង្គ និងទន្លេផ្សេងៗទៀត ពីព្រោះតែសំរាមទាំងនេះវាអាចប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន ពិសេសគឺការបំពុលទឹក៕

អត្ថបទ ៖ សួស សិត

-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ