ព័ត៌មានជាតិ
កូនប្រុសលោកបណ្ឌិត គី សេរីវឌ្ឍន៍ ទទួលបានមេដាយមាស ពីការប្រឡងវិទ្យាសាស្ត្រ វ៉ាន់ដា អូឡាំព្យាដ ២០២៤
យុវសិស្ស គី បញ្ញាសក្តិ កូនប្រុសរបស់ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ទទួលបានមេដាយមាស ក្នុងការប្រឡងវិទ្យាសាស្ត្រអូឡាំព្យាដ (VANDA National Junior Science Olympiad) 2024។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានឱ្យកម្ពុជាថ្មីដឹងថា កូនប្រុសរបស់លោក ជាសិស្សរៀននៅសាលា EASTWEST INTERNATIONAL SCHOOL ក្នុងរាជធានីភ្នំពេញ។ ដោយទទួលបានការអប់រំ ពីលោកគ្រូ អ្នកគ្រូ និងការយកចិត្តទុកដាក់ពីឪពុកម្តាយ ដែលតែងតាមដានការសិក្សា និងជួយបង្ហាត់បង្រៀនបន្ថែមដល់កូនជាប្រចាំ ធ្វើឱ្យគេខិតខំប្រឹងប្រែងរៀនសូត្របញ្ចប់ឆ្នាំនីមួយៗ រហូតបញ្ចប់ថ្នាក់ទី៨។ ក្រោយទទួលបានដំណឹងពីការប្រឡង វិទ្យាសាស្ត្រ វ៉ាន់ដា អូឡាំព្យាដ ២០២៤ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏បានចុះឈ្មោះឱ្យកូនប្រុសចូលរួមប្រឡង ដើម្បីវាស់ពីសមត្ថភាពរបស់កូន។ លោកបណ្ឌិតថា កូនប្រុសរបស់លោកមិនធ្លាប់បានចូលរួមប្រឡងយកសញ្ញាបត្រកម្រិតអន្តរជាតិបែបនេះពីមុនមកនោះទេ តែដោយសារក្តីស្រមៃរបស់លោកដែលជាឪពុកម្តាយ ចង់ឱ្យកូនឈានដល់កម្រិតអន្តរជាតិ ទើបសម្រេចចុះឈ្មោះឱ្យកូនចូលរួមប្រឡង វិទ្យាសាស្ត្រ វ៉ាន់ដា អូឡាំព្យាដ ២០២៤ នេះ។
លោកបណ្ឌិត បានបញ្ជាក់ថា ការប្រឡង VANDA National Junior Science Olympiad 2024 ធ្វើឡើងដោយវិទ្យាស្ថានវ៉ាន់ដារបស់ប្រទេសង្ហបុរី ដោយមានការសហការពីសាលា Singapore International Academy (SCIA) ដែលមានទីស្នាក់ការនៅក្នុងប្រទេសកម្ពុជា។ នៅពេលដែលប្រឡងនោះ ទាំងលោកផ្ទាល់ និងកូនរបស់លោក គឺមិនបានសង្ឃឹមថានឹងជាប់នោះទេ ព្រោះជាលើកទីមួយ ហើយក៏ជាការចង់ដឹងពីកម្រិតនៃការប្រឡង និងសមត្ថភាពរបស់កូន ដើម្បីធ្វើជាបទពិសោធ ក្នុងការអប់រំ ណែនាំ និងជំរុញបន្ថែម។

លោកបណ្ឌិតថា ការប្រឡងកម្រិតអន្តរជាតិនេះ មានការចូលរួម ចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី១១ ដែលមានចំនួនជិត ៨ពាន់នាក់។ ចំពោះការប្រឡងនេះដែរ គឺធ្វើការកែជាលក្ខណៈអន្តរជាតិ ហើយតាមប្រទេសនីមួយៗមានការប្រឡងផ្សេងៗគ្នា ដោយមានការរៀបចំពីគណៈកម្មការរបស់គេ។ បន្ទាប់ពី គី បញ្ញាសក្តិ បានចូលរួមប្រឡងកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ រួចមក ទើបនៅរសៀលថ្ងៃទី០២ ខែកក្កដា មិ្សលមិញនេះ លទ្ធផលបានបង្ហាញថា រូបគេទទួលបានមេដាយមាស ចំណាត់ថ្នាក់លេខ១ ក្នុងប្រទេស និង ចំណាត់ថ្នាក់លេខ៥៧ លើពិភពលោក ក្នុងការប្រឡង VANDA National Junior Science Olympiad 2024 ថ្នាក់ទី៨។ សូមជម្រាបដែរថា ក្នុងចំណោមសិស្សថ្នាក់ទី៨ ទាំងអស់ក្នុងប្រទេសកម្ពុជា មានតែ គី បញ្ញាសក្តិ ប៉ុណ្ណោះដែលទទួលបានមេដាយមាសនេះ។
ក្រោយទទួលដំណឹងនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ មានការរីករាយជាខ្លាំង ដែលកូនប្រុសរបស់លោកបានទទួលមេដាយមាសក្នុងការប្រឡងកម្រិតអន្តរជាតិមួយនេះ ព្រមទាំងបានអំពាវនាវឱ្យឪពុកម្តាយគ្រប់រូប ត្រូវយកចិត្តទុកដាក់ជាមួយកូននៅក្នុងការសិក្សារៀនសូត្រ ខិតខំជំរុញ លើកទឹកចិត្តពួកគេ ក៏ដូចជាទំនាក់ទំនងផ្ទាល់ជាមួយគ្រូជាប្រចាំ ជាពិសេស តាមដានការសិក្សារបស់កូនឱ្យបានជាប់ជាប្រចាំ និងចែករំលែកបទពិសោធជាមួយពួកគេ និងបង្ហាត់បង្រៀនកូនក្នុងការស្រាវជ្រាវកិច្ចការផ្សេងៗជាដើម៕
អត្ថបទ៖ គេន ម៉ាលិះ



-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច