Connect with us

ព័ត៌មានជាតិ

ក្រសួងការងារបញ្ជាក់ជូន ERIA ពីសក្តានុពលនៃការបណ្តុះបណ្តាលជំនាញជាគន្លឹះក្នុងការទាក់ទាញវិនិយោគមកកម្ពុជា

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ទៅកាន់គណៈប្រធានវិទ្យាស្ថាន ERIA អំពីសក្តានុពលនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីៈ និងបច្ចេកទេសដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវផែនការថ្នាក់ជាតិក្នុងការបំពាក់បំប៉នជំនាញដល់យុវជន និងប្រជាពលរដ្ឋឱ្យមានជំនាញច្បាស់លាស់ដើម្បីបម្រើទៅតាមតម្រូវការទីផ្សារដែលជាគន្លឹះក្នុងការបន្តទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ គូសបញ្ជាក់ដូច្នេះ នៅថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងពេលជួបពិភាក្សាការងារជាមួយលោក Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA) និងគណៈប្រតិភូ នៅទីស្ដីការក្រសួងការងារ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានចែករំលែកដល់សមភាគីស្តីពីចក្ខុវិស័យនៃផែនការ៥ឆ្នាំរបស់ក្រសួងជាពិសេសលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលជាផែនការអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ជំនាញដល់ប្រជាពលរដ្ឋខ្មែរ និងក្រុមយុវជន។

ទន្ទឹមនឹងនេះ លោក Tetsuya Watanabe បានទទួលស្គាល់ពីតួនាទីយ៉ាងសំខាន់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើការបណ្តុះបណ្តាលជំនាញយល់យុវជន និងប្រជាពលរដ្ឋដែលជាកម្លាំងដ៏សំខាន់ក្នុងទីផ្សារការងារ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដែលជាគន្លឹះមួយដ៏សំខាន់ក្នុងការប្រែក្លាយសេដ្ឋកិច្ចកម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ាជួយជំរុញនិងផ្សព្វផ្សាយឱ្យអ្នកវិនិយោគក្នុងតំបន់និងអន្តរជាតិងាកមកចាប់អារម្មណ៍នៅកម្ពុជាដែលកំពុងមានសក្តានុពលលើកកម្លាំងពលកម្មនិងភាពអនុគ្រោះជាច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

ព័ត៌មានជាតិ១២ នាទីutes មុន

KOICA ៖ គម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅកម្ពុជា

សេដ្ឋកិច្ច១៤ នាទីutes មុន

ក្រសួងកសិកម្ម ប្តេជ្ញាធានានិរន្តរភាពវិស័យជលផលកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

​ប៉ាណាម៉ា​លើក​លែង​ការ​បង់​ប្រាក់​​សម្រាប់​នាវា​អាមេរិក​​ឆ្លង​កាត់​ព្រែកជីក​ប៉ាណាម៉ា​​

Sokha Hotels

ព័ត៌មានពេញនិយម