ព័ត៌មានជាតិ
គ្រោះថ្នាក់នៅឡាវ មិនអាចបង្អាក់ឆន្ទៈ លោក តារារិទ្ធិ បន្តបេសកកម្មជិះកង់រៃអង្គាសថវិកាដើម្បីកុមារកម្ពុជាឡើយ
ក្នុងដំណើរបេសកកម្មជិះកង់សប្បុរសធម៌ទៅកាន់ទ្វីបអឺរ៉ុប លោក ទីវ តារារិទ្ធិ បានទម្លាយពីឧប្បត្ដិហេតុ គ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសឡាវ កាលពីសប្ដាហ៍មុន ដែលធ្វើឱ្យលោករងរបួស និងខូចខាតកង់ផ្នែកខាងមុខ មិនអាចបន្តបេសកកកម្ម អស់មួយរយៈពេល។ ទោះជាជួបឧបសគ្គបន្តិច តែលោកនៅមានឆន្ទៈយ៉ាងមុតមុាំ ក្នុងការបំពេញបេសកកម្មនេះជាបន្តទៀត ដោយសារការលើកចិត្តពីសាធារណជន។

ក្រោយជួបគ្រោះថ្នាក់ អ្នកជិះផ្សងព្រេងរូបនេះ បញ្ជាក់ថា បានញ្ជាក់ពីស្ថានភាពធូរស្បើយរបស់ខ្លួន ខណៈកង់ ក៏ត្រូវបានជួសជុលរួចរាល់ហើយដែរ ដើម្បីត្រៀមបន្តដំណើរទៅមុខទៀត ដើម្បីកុមារកម្ពុជា។ លោកថា ទោះបីលោកជួបបញ្ហាច្រើន ហើយត្រូវជាប់គាំង នៅទីក្រុងវៀងចន្ទន៍ ប៉ុន្តែបញ្ហាទាំងអស់ហាក់បីដូចជា បានពាំនាំនូវរឿងល្អៗមកជាមួយផងដែរ ដោយលោក មានពេលគ្រប់គ្រាន់ដើម្បីធ្វើការងារសំខាន់ៗ និងថែមទាំងបានជួបបងប្អូនជនជាតិខ្មែរ ដែលរស់នៅទីនោះថែមទៀតផង។

ទន្ទឹមនេះ លោកក៏មានឱកាសចូលជួបសម្តែងការគួរសម ជាមួយនឹងឯកអគ្គរាជទូតខ្មែរ ប្រចាំទីក្រុងវៀងចន្ទន៍ ដោយក្នុងឱកាសនោះ មន្ត្រីនៃស្ថានអគ្គរាជទូតខ្មែរ ក៏បានចូលរួមបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ផងដែរ។
រឿងល្អៗទាំងនេះ បានក្លាយជាការជំរុញនិងលើកទឹកចិត្តលោកបន្ថែមទៀត ក្នុងដំណើរជិះកង់សប្បុរសធម៌នេះ ខណៈបញ្ហាដែលកើតឡើង ក៏ត្រូវបានដោះស្រាយរួចរាល់ ហើយលោកនឹងត្រៀមបន្តដំណើរទៅមុខទៀត ដើម្បីកុមារកម្ពុជា។

គួររំលឹកថា កាលពីឆ្នាំ២០២៣ លោក ទីវ តារារិទ្ធ បានធ្វើដំណើរបេសកកម្មសប្បុធម៌ឆ្លងប្រទេសនេះ ម្តងរួចមកហើយ ក្នុងដំណើរ ៩៧៥០គីឡូម៉ែត្រ ដោយប្រើពេលជិត ៣ខែ ជិះកង់ផ្សងព្រេងតែម្នាក់ឯង ឆ្លងកាត់ប្រទេសអាស៊ានចំនួន៦ រួមមាន វៀតណាម ឡាវ សិង្ហបុរី ម៉ាឡេស៊ី និង ថៃ ដោយវិលមកបញ្ចប់គោលដៅ នៅមុខមន្ទីរពេទ្យកុមារអង្គរ ក្រុងសៀមរាប នៅថ្ងៃទី២៦ សីហា ឆ្នាំ២០២៣ ដោយបាននាំយកថវិកាជាង ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ។
ដោយឡែក សម្រាប់បេសកកម្មទៅកាន់ទ្វីបអឺរ៉ុបនេះ គឺជាដំណើរដ៏វែងឆ្ងាយជាងមុន ក្នុងចម្ងាយប្រមាណជាជាង ២ម៉ឺនគីឡូម៉ែត្រ ឆ្លងកាត់ ២៥ ប្រទេស ដោយចាប់ចេញដំណើរកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ឆ្លងកាត់ប្រទសឡាវ ដំបូងគេ៕ អត្ថបទ៖ សុធាវី


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា