ព័ត៌មានជាតិ
ប្រកាសតែងតាំងលោក ម៉ាង សុីណេត ជាអភិបាលខេត្តព្រះសីហនុ
លោក ម៉ាង សុីណេត អភិបាលរងខេត្តព្រះសីហនុ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តព្រះសីហនុ ចំនួសលោក គួច ចំរើន ដែលត្រូវបានផ្លាស់ប្ដូរទៅកាន់តំណែងថ្មីជាអភិបាលខេត្តកណ្ដាល។
ពិធីប្រកាសមុខតំណែងនេះ បានប្រព្រឹត្តឡើងនៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំសណ្ឋាគារ ឆ្នេរសុខា ស្ថិតនៅសង្កាត់លេខ៣ក្រុង/ខេត្តព្រះសីហនុ។

តាមព្រះរាជក្រិត្យ នស/រកត/០៦២៤/៧០៣ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានត្រាស់បង្គាប់តែងតាំងមុខតំណែងលោក ម៉ាង ស៊ីណេត ឋានន្តរស័ក្តឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ។ មានប្រសាសន៍នៅក្នុងពិធីនេះដែរ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះមន្ត្រីគ្រប់លំដាប់ថ្នាក់របស់រដ្ឋបាលខេត្តព្រះសីហនុ រក្សាបាននូវសន្តិសុខ សុវត្ថិភាពសង្គម និងសម្រេចបានសមិទ្ធិផលយ៉ាងច្រើន និងសូមចូលរួមអបអរសាទលោក ម៉ាង ស៊ីណេត ជាអភិបាលខេត្តព្រះសីហនុ ដើម្បីបន្តការងារដឹកនាំអភិវឌ្ឍខេត្តបន្ថែមទៀតឲ្យសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ហើយសូមឲ្យអភិបាលខេត្តថ្មី ធ្វើការទាក់ទាញអ្នកវិនិយោគ ជាពិសេសការតម្រង់ទិសរៀបចំផែនការមេក្នុងការជំរុញការផ្តល់សេវាសាធារណតាមយន្តការច្រកចេញចូលតែមួយ។
ទន្ទឹមនោះ គ្រប់ខេត្តទាក់ទងនឹងការរៀបចំផែនការមេមិនទាន់បានឆ្លើយតបទៅនឹងតម្រូវ នៃការអភិវឌ្ឍរបស់ខេត្ត ពិសេសខេត្តតំបន់ឆ្នេរទេសចរណ៍របស់កម្ពុជា ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០។ ព្រមទាំងបានធ្វើការណែនាំដល់ថ្នាក់ដឹកនាំខេត្ត បន្តថែរក្សាសន្តិសុខ សុវត្ថិភាពសង្គម ខិតខំស្រាវជ្រាវបង្ការទប់ស្កាត់បទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ល្បែងស៊ីសង និងក្មេងទំនើង ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះខេត្តព្រះសីហនុ ជាប់លេខ៦ ក្នុងចំណោមរាជធានីខេត្ត ស្តីពីគ្រោះថ្នាក់ចរាចរណ៍ ហើយខេត្តកណ្តាលជាប់ចំណាត់ថ្នាក់ លេខ១ មានគ្រោះថ្នាក់ស្លាប់ច្រើនជាងគេ។

លោក ស សុខា បានបន្តថា សូមឱ្យរដ្ឋបាលខេត្តត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងសហការជាមួយក្រុមប្រឹក្សាខេត្ត ដើម្បីរួមគ្នាសម្រេចចក្ខុវិស័យ២០៣០ និងឆ្នាំ២០៥០ បន្តពង្រឹងវត្តមានមន្ត្រីក្រោមឪវាទប្រកបដោយក្រមសីលធម៌ និងការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ខ្លួន ជំរុញលើកទឹកចិត្តមន្ត្រីឱ្យចូលរួមក្នុងការអភិវឌ្ឍសមត្ថភាព ពង្រឹងការដឹកនាំគ្រប់គ្រង ចាត់ចែងអនុវត្តន៍ប្រើប្រាស់ធនធាននានាដែលមាន។

លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុថ្មី បានឡើងធ្វើការប្ដេជ្ញាចិត្តការពារគុណតម្លៃសន្តិភាព និងស្ថេរភាពនយោបាយ និងគាំទ្រកម្មវិធីគោលនយោបាយបញ្ចកោណតំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ អនុវត្តបទបញ្ជាលេខ០១ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ គោរពតាមគោលការណ៍ និងអនុសាសន៍របស់លោកអភិសន្តិបណ្ឌិត ស សុខា ដោយប្រកាន់ភ្ជាប់នូវអភិក្រមទាំង៥ ( ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យុាបាល និងវះកាត់ )។ ពង្រឹងផ្តល់សេវាសាធារណ ឆ្លើយតបតម្រូវការ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ។ ខិតខំទប់ស្កាត់ភាពអសកម្ម ចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ សុខមាលភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណ និងសុវត្ថិភាពសង្គម ជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងវិធានការម៉ឺងម៉ាត់ចំពោះក្មេងទំនើង។ ចាត់វិធានការម៉ឺងម៉ាត់ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ បទល្មើសអនឡាញ និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ ថែរក្សាហេដ្ឋានរចនាសម្ព័ន្ធផ្លូវក្នុងក្រុង និងសមិទ្ធផលផ្សេងៗកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មល់ រៀបចំកែលម្អឆ្នេរសមុទ្រ ទឹកស្អាត អគ្គិសនី សំណល់រឹង រាវ បន្ទប់ទឹកសាធារណ។ អនុវត្តកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការរបស់រាជរដ្ឋាភិបាលទទួលបានលទ្ធផលជាវិជ្ជមាន។ ពង្រឹងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ ត្រៀមកម្លាំងជួយអន្តរាគមន៍ ដោះស្រាយគ្រោះមហន្តរាយនិងបញ្ហាផ្សេងៗ។ សុំការគាំទ្រសហការ ជាកម្លាំងសរុប ធនធានសរុបដោះស្រាយសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ។ ថែរក្សាស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងជួគណ:អិបាលខេត្ត ជាមួយក្រុមប្រឹក្សាខេត្ត ក្រសួង ស្ថាប័នរដ្ឋបាល ក្រុង ស្រុក មន្ទីរ អង្គភាព ដៃគូរអភិវឌ្ឍ និងវិស័យឯកជន លើកកម្ពស់មន្ត្រីរាជការ មន្ត្រីជំនាញ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវ: មិនធ្វើការតាមទម្លាប់ ត្រូវធ្វើការងារតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន៕
អត្ថបទ៖ ស៊ុយ ចាន់ធា




-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?