ព័ត៌មានជាតិ
អភិបាលរាជធានី ឧបត្ថម្ភថវិកា២០លានរៀលដល់កម្លាំងអាវុធហត្ថ ក្នុងព្រឹត្តិការណ៏បង្ក្រាបក្រុមឧក្រិដ្ឋជន នៅបុរីអង្គរភ្នំពេញ
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្រេចឧបត្ថម្ភថវិកាចំនួន២០លានរៀលដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានបើកប្រតិបត្តិការ បង្ក្រាបក្រុមចោរប្លន់ និងជំរិត មិនបានសម្រេចក្នុងបុរីអង្គរភ្នំពេញ កាលពីព្រឹកមិញ នេះបើតាមការបញ្ជាក់ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាល្ងាចនេះ។

សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នេះ មានករណីប្លន់ និងចាប់ជំរិតចំនួន១លានដុល្លារ លើជនរងគ្រោះ នៅក្នុងគ្រួសារមួយ ស្ថិតនៅបុរីអង្គរភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីមានទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំបញ្ជា និងបើកប្រតិបត្តិការផ្ទាល់ ក្នុងបង្ក្រាបពួកក្រុមឧក្រិដ្ឋជនទាំងនោះ។ នៅក្នុងហេតុការនោះ ក្រុមឧក្រិដ្ឋជន បានប្រើប្រាស់កាំភ្លើងវែង AK ០១ដើម និងកាំភ្លើងខ្លី០២ដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថ ប៉ុន្តែត្រូវបានកម្លាំងអាវុធហត្ថ ប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង។

បើតាមប្រភពមួយចំនួនបានបង្ហើបថា ពួកឧក្រិដ្ឋជនទាំនោះ បានរៀបផែនការជម្រិតយកប្រាក់ចំនួន១លានដុល្លារជាមុន ទើបប្លន់សម្លាប់ម្ចាស់ផ្ទះជាក្រោយ តែសំណាងល្អ មិនបណ្តាលឲ្យជនរងគ្រោះរងគ្រោះថ្នាក់នោះទេ ហើយអ្វីដែលឈានទៅធ្វើឲ្យពួកគេបរាជ័យនោះ គឺដោយសាតែមានគ្នាគេម្នាក់ក្បត់៕
កោះកែវ









-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត