ព័ត៌មានជាតិ
មន្ត្រីជំនាញចុះអន្តរាគមន៍បាញ់ថ្នាំកម្ចាត់សត្វរុយ ស ដែលកំពុងបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករ
លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានដឹកនាំមន្ត្រីជំនាញរបស់ក្រសួងចុះអន្តរាគមន៍បាញ់ថ្នាំកម្ចាត់សត្វរុយសដើម្បីជួយសង្គ្រោះដំណាំស្រូវជូនប្រជាកសិករនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ខណៈសត្វរុយ ស នេះកំពុងមានការផ្ទុះឡើងខ្លាំងធ្វើឱ្យដំណាំស្រូវរងនូវការខូចខាតនៅតាមបណ្ដាខេត្តមួយចំនួន ជាពិសេសខេត្តព្រៃវែង និងខេត្តស្វាយរៀង។

នៅក្នុងឱកាសចុះអន្តរាគមន៍កម្ចាត់សត្វរុយ ស កាលពីថ្ងៃទី០៣កក្កដា មន្ត្រីជំនាញក៏បានធ្វើការពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំស្រូវដែលរងការបំផ្លាញដោយសារសត្វរុយ ស នេះ ជាលទ្ធផលនៃការចុះពិនិត្យបង្ហាញថា នៅក្នុងតំបន់នេះ ដំណាំស្រូវចំនួន ៣៩ហិកតាបានរងផលប៉ះពាល់ ហើយក្រុមការងារបានអន្តរាគមន៍បាញ់ថ្នាំដោយប្រើប្រាស់ដ្រូនចំនួន២គ្រឿង បានចំនួន១២ហិកតា ហើយអាជ្ញាធរមូលដ្ឋានក៏បាននិងកំពុងបន្តអន្តរាគមន៍ដើម្បីជួយសង្គ្រោះជាបន្តបន្ទាប់ទៀតផងដែរ។ ក្នុងពេលជាមួយគ្នានេះក្រុមការងារបច្ចេកទេសក៏បានជម្រាបជូនដល់បងប្អូនប្រជាកសិករ
និងមន្ត្រីកសិកម្មឃុំអំពីវិធានការនៃការប្រើប្រាស់ថ្នាំកសិកម្មប្រកបដោយសុវត្ថិភាព និងបានចែកជូនឯសារបច្ចេកទេសអំពីរុយសលើដំណាំស្រូវជូនប្រជាកសិករផងដែរ។
លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវបានសំណូមពរដល់បងប្អូនប្រជាកសិករឱ្យឧស្សាហ៍ចុះទៅពិនិត្យស្រែរបស់ខ្លួនដើម្បីចៀសវាង និងទប់ស្កាត់ការបំផ្លាញរបស់សត្វរុយស។ ក្នុងករណីពិនិត្យឃើញថា មានសត្វរុយ ស នៅក្នុងស្រែស្រូវរបស់ខ្លួន ត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរ ឬមន្ត្រីកសិកម្មឃុំ ស្រុក ខេត្តដើម្បីចាត់វិធានការដោះស្រាយបានទាន់ពេលវេលា និងដើម្បីកុំឱ្យមានការរាលដាលបន្តទៀត។ លោកបានបញ្ជាក់ផងដែរថា ការបំផ្លាញរបស់សត្វរុយ ស នេះមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំស្រូវរបស់កម្ពុជា។

លោក ហាស់ សារ៉េត បានណែនាំដល់មេឃុំទាំង១៣ នៃស្រុកកំពង់ត្របែក និងមន្ត្រីកសិកម្មឃុំឱ្យចុះតាមដានជាប្រចាំ និងរាយការណ៍ជូនមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងស្នើឱ្យក្រុមការងារចុះជួយមូលដ្ឋានស្រុក
ជួយអន្តរាគមន៍កម្ចាត់សត្វរុយសនេះឱ្យបានទាន់ពេលវេលាសំដៅកាត់បន្ថយការបាត់បង់ផលស្រូវរបស់ប្រជាកសិករ។

គួរបញ្ជាក់ថា ឆ្នាំ២០២៤នេះ ចាប់ពីដើមរដូវវស្សាមកដល់ពេលនេះ ដោយសារស្ថានភាពអាកាសធាតុប្រែប្រួលមានភាពក្តៅខ្លាំងបង្កឲ្យមានផ្ទុះឡើងនូវកត្តាចង្រៃជាបន្តបន្ទាប់ រួមមាន មមាចត្នោត ដង្កូវហ្វូង និងពេលនេះការកើតមាននូវសត្វរុយសដែលសុទ្ធសឹងជាពពួកបំផ្លាញផលដំណាំស្រូវ និងដំណាំផ្សេងៗ ដែលនឹងបង្កនូវមហន្តរាយធ្ងន់ធ្ងរសម្រាប់កសិករប្រសិនបើយើងមិនមានវិធានការទប់ស្កាត់ និងចុះអន្តរាគមន៍កម្ចាត់ឲ្យបានទាន់ពេលវេលានោះទេ៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល