ព័ត៌មានជាតិ
៦ ខែ ឆ្នាំនេះ អគ្គិភ័យកើតឡើងជាង ៥០០ លើក បណ្ដាលឲ្យមនុស្សស្លាប់ ១៣ នាក់ និងរបួស ៣៦ នាក់
គ្រោះអគ្គិភ័យរយៈពេល ៦ ខែ ឆ្នាំ ២០២៤ នេះ បានកើតឡើងជាង ៥០០ លើក នៅទូទាំងប្រទេស បណ្ដាលឲ្យមនុស្សស្លាប់ ១៣ នាក់ របួស ៣៦ នាក់ និងបំផ្លាញផ្ទះជាង ៥០០ ខ្នង ព្រមទាំងអគារផ្សេងៗ មួយចំនួនទៀត។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅព្រឹកថ្ងៃទី ០៤ កក្កដា នេះថា រយៈពេល ៦ ខែ ឆ្នាំ ២០២៤ នេះ គ្រោះអគ្គិភ័យបានកើតឡើងចំនួន ៥១០ លើក បណ្តាលឲ្យខូចខាតផ្ទះ ៥២៧ ខ្នង ឆេះតូបផ្សារ ១០៥ តូប ឃ្លាំងទំនិញ ១២ រោងចក្រសិប្បកម្ម ១៩ អគាររដ្ឋបាល ១១ កន្លែង ស្លាប់មនុស្ស ១៣ នាក់ និងរបួស ៣៦ នាក់។
លោកបានបន្តថា ក្នុងចំណោមអគ្គិភ័យទាំង ៥១០ លើក ក្នុងនោះកើតនៅរាជធានីភ្នំពេញច្រើនជាងគេ មានរហូតដល់ទៅ ៨០ លើក បណ្តាលឲ្យខូចខាតផ្ទះ ១០០ ខ្នង តូបផ្សារ ១៨ ឃ្លាំងទំនិញ ៥ រោងចក្រសិប្បកម្ម ៥ ស្លាប់មនុស្ស ១ នាក់ និងរបួស ៨ នាក់។ ក្រៅពីនេះ ខេត្តដែលមានអ្នកស្លាប់ដោយអគ្គិភ័យរួមមាន ៖ កណ្តាល ១ នាក់ តាកែវ ១ នាក់ ស្វាយរៀង ២ នាក់ ក្រចេះ ១ នាក់ កំពង់ធំ ១ នាក់ កំពង់ឆ្នាំង ១ នាក់ បាត់ដំបង ១ នាក់ សៀមរាប ៣ នាក់ ព្រះវិហារ ១ នាក់។

លោកបានបន្តទៀតថា គ្រោះអគ្គិភ័យរយៈពេល ៦ ខែ ឆ្នាំនេះ បើប្រៀបធៀបទៅនឹងរយៈពេល ៦ ខែដូចគ្នាឆ្នាំ ២០២៣ កន្លងទៅ ឃើញថា មានការកើនឡើង ខណៈ ៦ ខែ ឆ្នាំមុន គ្រោះអគ្គិភ័យបានកើតឡើងចំនួន ៣៣៧ លើក បណ្តាលឲ្យឆេះផ្ទះចំនួន ៣៧២ ខ្នង តូបផ្សារ ៥៩ តូប ឃ្លាំងទំនិញ ៨ កន្លែង សាលារៀន ១ ខ្នង រោងចក្រសិប្បកម្ម ៦ កន្លែង អគាររដ្ឋបាល ៦ កន្លែង ស្លាប់មនុស្ស ១៤ នាក់ និងរបួស ២៧ នាក់។
បើតាម លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្លាប់បានបញ្ជាក់ឲ្យដឹងថា ដើមចមដែលនាំឲ្យមានគ្រោះអគ្គិភ័យកើតឡើង បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីចំនួន ៤១.៥៥ ភាគរយ, ប្រើប្រាស់ភ្លើងចំនួន ៣៨.២៤ ភាគរយ និងក្ដាប់មិនបានចំនួន ២០.២១ ភាគរយ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ