ព័ត៌មានជាតិ
សហគមន៍ភូមិទំព័រនៅវាលវែង អះអាងបន្លែដាំដុះជុំវិញផ្ទះមិនខ្វះទីផ្សារ ថែមទាំងលក់បានថ្លៃ
នៅស្រុកវាលវែង ជាតំបន់ព្រៃភ្នំដែលពលរដ្ឋមួយចំនួនធ្លាប់ចូលព្រៃកាប់ឈើប្រឈមមុខគ្រោះថ្នាក់ផ្សេងៗ ប៉ុន្តែពលរដ្ឋមួយភាគធំបច្ចុប្បន្នបានផ្លាស់ប្ដូរមុខរបរមកប្រកបរបរកសិកម្មដាំដុះដំណាំជុំវិញផ្ទះ។

សហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ នៃតំបន់ការពារធម្មជាតិភ្នំសំកុស ស្ថិតក្នុងភូមិទំព័រ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានពលរដ្ឋជាច្រើនគ្រួសារបានចងក្រងគ្នាជាសហគមន៍ ក្នុងការប្រកបរបរកសិកម្ម និងចិញ្ចឹមសត្វដើម្បីបានចំណូលទ្រទ្រង់ជីវភាព ដោយមានការគាំទ្របច្ចេកទេសនិងថវិកាពីអង្គការដៃគូនានា។
អ្នកស្រី ប៉េន ស៊ីថុល និងស្វាមី លោក កែវ ពក ជាសមាជិកសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានដីជាង ២ ហិកតា បានដាំដុះដំណាំចម្រុះជុំវិញផ្ទះមានដូចជា ស្ពៃក្តោប ខាត់ណា ពោត ដំឡូង សណ្តែកគួរ ល្ហុង រួមទាំងការចិញ្ចឹមសត្វមួយចំនួនដើម្បីរកបានចំណូលបន្ថែម។
អ្នកស្រី ស៉ីថុល បានបញ្ជាក់ថា ការចាប់ផ្តើមដំបូងជាការផ្សងព្រេង ប៉ុន្តែដោយសារមានការជួយជ្រោមជ្រែងពីបណ្ដាអង្គការដៃគូរួមទាំងក្រសួងបរិស្ថានដែលជួយទាំងបច្ចេកទេស និងថវិកា ធ្វើឲ្យដាំដុះដំណាំកសិកម្មរបស់អ្នកស្រីទទួលបានជោគជ័យ។
អ្នកស្រីអះអាងថា ដំណាំបន្លែដែលអ្នកស្រីដាំដុះរាល់ថ្ងៃ ក្រៅពីមិនខ្វះទីផ្សារ ថែមទាំងលក់បានថ្លៃទៀតផង៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា