ព័ត៌មានជាតិ
រកឃើញបុគ្គលិករួមទាំងភ្ញៀវ១១នាក់ មានឆ្លងកូវីដ១៩ NAGA World ស្ម័គ្រចិត្តផ្អាកអាជីវកម្មបណ្តោះអាសន្ន
ភ្នំពេញ ៖ ក្រុមហ៊ុន NAGA Corp Ltd. បានស្ម័គ្រចិត្តផ្អាកអាជីវកម្មជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩ ចំនួន១១ករណីនៅលើបុគ្គលិករួមទាំងភ្ញៀវ ដែលចូលមកលេង នៅកាស៊ីណូ។
ការសម្រេចផ្អាកជាបណ្តោះអាសន្ននេះ ធ្វើឡើងនាព្រលប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ដោយក្រុមហ៊ុន NAGA Corp Ltd. បានចេញសេចក្តីជូនដំណឹងមួយដល់សាធារណជន ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ នេះបើយោងតាមសេចក្តីជូន របស់ក្រុមហ៊ុននាយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនបានឲ្យដឹងថា បុគ្គលិកក្រុមហ៊ុនប្រមាណ៣០០០នាក់ ត្រូវបានតេស្តសំណាករកជំងឺកូវីដ១៩ ដោយក្នុងនោះក្រុមគ្រូពេទ្យ នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា បានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ចំនួន១១ករណី នៅលើបុគ្គលិក និងភ្ញៀវទេសចរណ៍ ដូច្នេះក្នុងនាមក្រុមហ៊ុនធ្វើអាជីវកម្មប្រកបដោយទំនួលខុសត្រូវ ក្រុមហ៊ុនស្ម័គ្រចិត្តផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន ដើម្បីពិនិត្យឲ្យបានហ្មត់ចត់បន្ថែមទៀត អំពីវិធានការបង្ការ និងទប់ស្កាត់ដល់និយោជក និងភ្ញៀវទាំងអស់ដែលមកកាន់ទីនេះ។
ក្រុមហ៊ុននឹងបើកដំណើរការអាជីវកម្មឡើងវិញ នៅក្រោយពីស្ថានភាព និងវិធានការការពារជំងឺកូវីដ១៩បានល្អប្រសើរ ព្រមទាំងនឹងពិគ្រោះយោបល់ជាមួយក្រសួងសុខាភិបាលផងដែរ។
សេចក្តីជូនដំណឹងមានដូចខាងក្រោមនេះ ៖
កែសម្រួលដោយ ៖ នាគព័ន្ធ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ