Connect with us

ព័ត៌មានជាតិ

អាជ្ញាធរអំពាវនាវឲ្យពលរដ្ឋទៅទទួលយកសេវាធ្វើឯកសារដោយខ្លួនឯង ជៀសវាងការពឹងពាក់តាមអ្នករត់ការ​នាំខាតបង់ប្រាក់កាស

បានផុស

នៅ

អាជ្ញាធរសង្កាត់វាលវង់ នៃរដ្ឋបាលខណ្ឌ៧មករា បានអំពាវនាវឱ្យពលរដ្ឋអញ្ជើញទៅទទួលយកការធ្វើសេវាឯកសារដោយខ្លួនឯង តាមយន្តការច្រកចេញចូលតែមួយរបស់សង្កាត់ ជៀសវាងការពឹងពាក់តាមអ្នករត់ការ នាំឱ្យខាតបង់ប្រាក់កាស និងពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង ជី ចៅសង្កាត់វាលវង់ ជាសង្កាត់មួយស្ថិតក្នុងចំណុះរដ្ឋបាលខណ្ឌ៧មករា បានឱ្យដឹងថា បច្ចុប្បន្ននេះ នៅមានបងប្អូនពលរដ្ឋខ្លះ បន្តពឹងពាក់អ្នកដទៃលើការរត់ឯកសារ ដោយមិនបានមកទទួលធ្វើឯកសារដែលខ្លួនចង់បំពេញ ដែលនេះជាកត្តានាំឱ្យបងប្អូនខាតប្រាក់បង់ប្រាក់កាស និងត្រូវចំណាយពេលវេលា។

លោកចៅសង្កាត់ បន្តថា ការផ្តល់សេវាលើតម្រូវការឯកសាររបស់ពលរដ្ឋនេះ រដ្ឋបាលសង្កាត់ មានក្រុមមន្ត្រីប្រចាំការជាប់លាប់រៀងរាល់ម៉ោងធ្វើការ ដើម្បីរង់ចាំទទួលស្វាគមន៍ជានិច្ច រាល់ប្រជាពលរដ្ឋដែលមកបំពេញការធ្វើសេវា តាមរយៈយន្តការច្រកចេញចូលតែមួយ ដោយក្រុមមន្ត្រីនឹងបំពេញជូនភ្លាមចំពោះឯកសារដែលមិនត្រូវចំណាយរង់ចាំ ពោលគឺអាចចាំទទួលយកផ្ទាល់តែម្តង។ បន្ថែមទៀតនោះ លោកចៅសង្កាត់បានប្ដេជ្ញា ណែនាំដល់មន្រ្តីឲ្យបំរើប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព និងលឿនរហ័ស។

សូមបញ្ជាក់ថា សង្កាត់វាលវង់ គឺជាសង្កាត់តែ១គត់ នៅក្នុងខណ្ឌ៧មករា ដែលបានដាក់ឱ្យដំណើរការ លើការផ្តល់សេវាសាធារណៈជូនពលរដ្ឋ តាមប្រព័ន្ធឌីជីថល ដោយឯកសារដែលពលរដ្ឋមកទទួល គឺត្រូវបំពេញ និងបញ្ចូលទន្និន័យដោយប្រព័ន្ធកំព្យូទ័រផ្ទាល់តែម្តង ហើយឯកសារមួយចំនួនអាចទទួលបានភ្លាមៗដោយមិនចាំបាច់រង់ចាំយូរថ្ងៃនោះទេ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម