Connect with us

ព័ត៌មានជាតិ

ចូលកាន់តំណែងភ្លាម អភិបាលខេត្តព្រះសីហនុចុះពិនិត្យរោងចក្រគ្រឿងបង្គំសូឡា​តម្លៃ ២០០ លាន​ដុល្លារ ជំរុញ​ការងារ​​សាងសង់​ឲ្យបានឆាប់

បានផុស

នៅ

បន្ទាប់ពីប្រកាសចូលកាន់តំណែងជាអភិបាលខេត្តព្រះសីហនុកាលពីរសៀលម្សិលមិញភ្លាម នៅព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកស្ទឹងហាវ ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់រោងចក្រផលិតគ្រឿងបង្គំសូឡា នៅភូមិ៤ សង្កាត់អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសចុះពិនិត្យមើលការដ្ឋានសំណងនេះដែរ លោក Li Xiao Bo តំណាងក្រុមហ៊ុន Jingying PV-Tech (Cambodia) បាន​ឲ្យ​ដឹងថា ក្រុមហ៊ុនចាប់ផ្តើមសាងសង់រោងចក្រ​លើផ្ទៃដីទំហំ ៧៥ ០០០ ម៉ែត្រការ៉ ក្នុងនោះផ្ទៃអគារមានទំហំ ៦០ ០០០ ម៉ែត្រការ៉េ។

ការសាងសង់ បែងចែកជាពីរដំណាក់កាល។ ដំណាក់កាលទី១ ការសាងសង់អគារដែលនឹង​ត្រូវបញ្ចប់នៅក្នុងខែកក្កដា ដំណាក់កាលទីពីរ ក្រុមហ៊ុននឹង​ចាប់ផ្តើមតំឡើងគ្រឿងម៉ាស៊ីនឲ្យ​បានរួចរាល់នៅខែធ្នូ និងចាប់ផ្តើមដំណើរការផលិតកម្ម។

សម្រាប់ដំណើរការខ្សែ​សង្វាក់​ផលិតកម្ម ក្រុមហ៊ុនត្រូវការកម្លាំងពលកម្មប្រមាណជាង ៥០០ នាក់ ហើយការផលិតគ្រឿងបង្គំផ្ទាំងសូឡាសម្រាប់​នាំទៅកាន់បរទេស មានដូចជាប្រទេសអាមេរិក ជាមួយ​ទឹកប្រាក់សរុបនៃការវិនិយោគប្រហែល ២០០ លានដុល្លារអាមេរិក។

នៅក្នុងឱកាស​ចុះ​ទស្សនកិច្ច​ពិនិត្យ​រោងចក្រ​ក្រុមហ៊ុន Jingying PV-Tech (Cambodia) លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានធ្វើការណែនាំដល់ក្រុមហ៊ុន ឱ្យធ្វើការសាងសង់ឱ្យបានលឿនឆាប់ ហើយអាជ្ញាធរខេត្តនឹង​ជួយសម្របសម្រួលដើម្បីឱ្យដំណើការសាងសង់ប្រព្រឹត្តទៅដោយរលូន។

លោកអភិបាលខេត្តក៏បានធ្វើការណែនាំដល់មន្ត្រីគយ និងរដ្ឋាករជួយពន្លឿនក្នុងការសម្របសម្រួលឯកសារ ដើម្បីដឹកជញ្ជូនសម្ភារគ្រឿងបង្គំ​ឲ្យ​បានលឿន ព្រោះគ្រឿងបង្គំដំឡើងរោងចក្រផលិតគ្រឿងបង្គំសូឡា នឹង​មកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុបនៅថ្ងៃទី៧ ខែកក្កដា ខាងមុខនេះ ហើយនឹង​មកដល់ជាបន្តបន្ទាប់បន្ថែមទៀតនៅសប្តាហ៍ក្រោយ ដើម្បីការរៀបចំតំឡើងចង្វាក់ផលិតកម្មបានសំរេចតាមការគ្រោងទុក៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​អាជ្ញាធរថៃ​រឹតបន្តឹងវិធានការ​សុវ​ត្ថិភាព​ភ្ញៀវទេសចរ​

នយោបាយ១១ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជា មួរ សុខហួរ ប្ដូរយុទ្ធសាស្រ្តពីការធ្វើបាតុកម្ម ងាក​មក​ធ្វើសមាជវិញ ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

​សំាងឡើងថ្លៃ​នៅ​ព្រំដែន​មីយ៉ាន់ម៉ា ម្ចាស់​រថយន្តចូល​មក​ចាក់សាំង​នៅថៃ បង្កកកស្ទះខ្លាំង​

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

មនុស្ស​៧ពាន់​នាក់​បាន​ស្លាប់​​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​កុងហ្គោ​​​ក្នុងដើមឆ្នាំនេះ​

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

​ថាក់ស៊ីន​​​ប៉ុងប៉ង​ស្តារ​សន្តិភាព​​នៅ​ភាគខាងត្បូង​ប្រទេស​ដែលធ្លាប់​បះបោ​រទាមទារបំបែកខ្លួន​​

ខណ្ឌ​សែនសុខ
សន្តិសុខសង្គម១០ ម៉ោង មុន

បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌ​សែនសុខ ឃាត់ខ្លួននារីជាង២០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ

អគ្គិភ័យ
សន្តិសុខសង្គម១១ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះលក់ដូរអីវ៉ាន់ចាប់ហួយមួយនៅខេត្តត្បូងឃ្មុំ ខាតបង់ទឹកប្រាក់សរុបប្រមាណ ៣៥០០០​ ដុល្លារ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តារា​កំប្លែងជើងចាស់ ស្រីទូច និងនាយត្រដក់ ថ្លែង​អំណរគុណ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅចំណាន គិតម៉េង ដែល​បញ្ចប់​វិវាទ​ដ៏​រ៉ាំរ៉ៃ​ចប់​ជាស្ថាពរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ម៉ាក្រុង ប្រាប់ទៅ ត្រាំ ថា មិនមែនទាល់តែអ៊ុយក្រែន ចាញ់រុស្ស៊ី ទើបមានសន្តិភាពនោះទេ

Sokha Hotels

ព័ត៌មានពេញនិយម