Connect with us

ព័ត៌មានជាតិ

ជើងទី១ Air Asia Malaysia ដឹកភ្ញៀវ១៤០នាក់ ពីកូឡាឡាំពួរ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ

បានផុស

នៅ

បន្ទាប់ពីភ្ជាប់ជើងហោះហើរឡើងវិញ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Malaysia បានចុះចតជាផ្លូវការតាមការគ្រោងទុក ​ដោយបានហោះហើរត្រង់ពី ទីក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ីមកកាន់ខេត្តព្រះសីហនុ ជាខេត្តតំបន់ឆ្នេរ​នៃប្រទេសកម្ពុជា ដោយដឹកអ្នកដំណើរជាង១រយនាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរបាយការណ៍របស់កងរាជវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា ជើងហោះហើរលេខAK ២៦៤ មកពីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុវេលាម៉ោង១៣:០៨នាទី ដោយដឹកភ្ញៀវសរុបចំនួន ១៤០នាក់ ក្នុងនោះស្រី ៤៣នាក់។

សម្រាប់ជើងហោះហើរពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មកកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ គឺមានចំនួន៣ជើង ក្នុងមួយសប្ដាហ៍ គឺរៀងរាល់ថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ។

លោក ស៊ិន ចាន់សិរីវត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល រម្លឹកថា ក្រុមហ៊ុនអាកាសចរណ៍នេះធ្លាប់បានធ្វើការហោះហើរម្តងរួចទៅហើយលើដំណាក់ផ្លូវនេះ ប៉ុន្តែដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ទើបក្រុមហ៊ុនសម្រេចផ្អាកជាបណ្តោះអាសន្ន។

លោកបានលើកឡើងថា៖«តាមពិតទៅក្រុមហ៊ុនធ្លាប់បានហោះហើរត្រង់រួចទៅហើយលើកំណាក់ផ្លូវនេះ​កាលមុនកូវីដ ប៉ុន្តែដោយសារកត្តាទីផ្សារទើបក្រុមហ៊ុនផ្អាក។​ ឥឡូវនេះស្ថានភាពនៃសេដ្ឋកិច្ចហាក់មានភាពល្អប្រសើរ ជាហេតុធ្វើអោយក្រុមហ៊ុនសម្រេចចិត្តបើកដំណើការឡើងវិញ»

កាលពីដើមខែឧសភាថ្មីៗនេះ​​​ក្រុមហ៊ុនអាកាសចរណ៍ Air Asia បានបើកការ​ហោះហើរទៅមករវាងភ្នំពេញ-សៀមរាបចំនួន៤ជើងក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ-សៀមរាបចំនួន៤ជើងក្នុងមួយថ្ងៃ។

យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងរយៈពេល៥ខែ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ កម្ពុជាបានទទួលអ្នកដំណើរតាមផ្លូវអាកាសជាង ២,៥ លាននាក់ កើនឡើង ២២% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គួរជម្រាបជូនបន្តិចថា សម្រាប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្រៅពីការចុះចតរបស់ក្រុមហ៊ុន Air Asia ក៏មាននូវចុះចតរបស់ជើងយន្តហោះលេខ K៦ ៨៣៩ មកពីទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយនាំភ្ញៀវសរុបចំនួន ២៧នាក់ ក្នុងនោះស្រី ១៧នាក់។ បើគេសរុបចំនួនភ្ញៀវអន្តរជាតិ​ដែលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្នុងថ្ងៃទី០៣​​ខែកក្កដា គឺមានចំនួនសរុប ១៦៧នាក់៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥៨ វិនាទី មុន

អតីតសង្សានាយ ចឺម អ្នកនាង សេង សុឃីម បញ្ជាក់ច្បាស់ៗក្រោយមានគេសួរនាំរឿងត្រឡប់រកអ្នកចាស់

ព័ត៌មានជាតិ៨ នាទីutes មុន

រដ្ឋបាលខេត្តកណ្ដាលចង់យកចំណូល៧០%ពីវិស័យរ៉ែ និងថាមពល ទៅអភិវឌ្ឍវិស័យអប់រំ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ត្រាំ គំរាម​​ដាក់ទណ្ឌកម្មរុស្ស៊ី និង​ប្រទេស​ពាក់ព័ន្ធ ​ឱ្យធ្ងន់ធ្ងរ ​បើមិនបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

ព័ត៌មានជាតិ២២ នាទីutes មុន

មជ្ឈមណ្ឌលAWA ព្រលែងក្រពើភ្នំចូលបឹងធម្មជាតិជាង៧០ក្បាលក្នុងរយៈពេល២ឆ្នាំ

ព័ត៌មានជាតិ២៤ នាទីutes មុន

ក្រសួងការងារ ប្រកាសដាក់ឱ្យប្រើប្រាស់បញ្ជរសេវាសាធារណៈចល័តដើម្បីឱ្យប្រជាជនងាយស្រួលស្វែងរកការងារធ្វើ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

Sokha Hotels

ព័ត៌មានពេញនិយម