Connect with us

ព័ត៌មានជាតិ

​ក្រុម​ការងារ​គ្រប់គ្រងការផ្សាយ​ពាណិជ្ជកម្ម​ផលិតផលគ្រឿងស្រវឹង​ បើក​កិច្ច​ប្រជុំលើកទីមួយ​ ដើម្បី​ជំរុញ និង​លើកកម្ពស់​សុខុមាលភាព​សណ្តាប់ធ្នាប់​សាធារណៈ

បានផុស

នៅ

ក្រុមការងារ​គ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង ហៅកាត់ថា ( ក​.​គ​.​ផ​.​ស​. ) បាន​បើក​កិច្ចប្រជុំ​លើក​ទី​១ ដើម្បី​ជំរុញ និង​លើកកម្ពស់​សុខុមាលភាព​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យ​កាន់តែ​ល្អប្រសើរ តាមរយៈ​ការគ្រប់គ្រង​ការ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង​ឱ្យមាន​សណ្តាប់ធ្នាប់​ល្អ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ជា​ប្រធាន​ក្រុមការងារ​គ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង​, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​និង​ជា​អនុប្រធាន​ក្រុមការងារ និង​ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​អនុប្រធាន​ក្រុមការងារ​។

កិច្ចប្រជុំ​នាឱកាស​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​, ទីស្តីការគណៈរដ្ឋមន្ត្រី​, ក្រសួងមហាផ្ទៃ​, ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​, ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដែលជា សមាជិក ក​.​គ​.​ផ​.​ស​.​។

​ក្រុមការងារ​គ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង ( ក​.​គ​.​ផ​.​ស​. ) ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បង្កើតឡើង​នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២៤ ហើយ​ក្រុមការងារ​នេះ មាន​ភារកិច្ច ដឹកនាំ​ជា​យុទ្ធសាស្ត្រ​លើ​ការគ្រប់គ្រង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង​, តម្រង់ទិស​ក្នុងការ​រៀបចំ​យន្តការ​អនុវត្ត និង​បទដ្ឋាន​បច្ចេកទេស​លើ​ការគ្រប់គ្រង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង​, កំណត់​វិធានការ​បច្ចេកទេស​សម្រាប់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង ធានាបាន​កិច្ចការពារ​អ្នកប្រើប្រាស់​និង​ជំរុញ​ការប្រកួតប្រជែង​ដោយ​សុចរិត រៀបចំ​សណ្តាប់ធ្នាប់​នៃ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង តាម​គ្រប់​មធ្យោបាយ​ប្រព័ន្ធ ផ្សព្វផ្សាយ និង​ការ​ដាក់តាំង​បង្ហាញ​ជា​សាធារណៈ​នៅ​គ្រប់​ទីកន្លែង ដើម្បី​លើកកម្ពស់​សោភណភាព និង​សុវត្ថិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២៥ នាទីutes មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៥៤ នាទីutes មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

ចងការប្រាក់
សន្តិសុខសង្គម១៣ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១២ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម