Connect with us

ព័ត៌មានជាតិ

ទូតខ្មែរ​ទទួលពានរង្វាន់ ជាឯកអគ្គរាជទូតឆ្នើម ៣ ឆ្នាំ​ជាប់គ្នា​ពីស្ថាប័នកូរ៉េ

បានផុស

នៅ

លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅ​សាធារណរដ្ឋកូរ៉េ ទទួលបានពានរង្វាន់​ជាឯកអគ្គរាជទូតឆ្នើម​ប្រចាំឆ្នាំ២០២៤ (2024 Best Ambassador Award ) ពីស្ថាប័ន Korea Consumer Brand Awards 2024។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការទទួលបាន​ពានរង្វាន់ជាឯកអគ្គរាជទូតឆ្នើមនេះគឺ​ជា​ឆ្នាំ​ទី ៣ ជាប់គ្នា។ ​លោកជំទាវ​បានបង្ហាញ​មោទនភាពដែលបានទទួលពានរង្វាន់​ជា​ឯកអគ្គរាជទូតឆ្នើមជាលើក​ទី​ ៣ ពីស្ថាប័​ន​របស់​កូរ៉េ។

លោកជំទាវបញ្ជាក់ថា «ពានរង្វាន់នេះ​គឺជាការលើកទឹកចិត្ត មិនត្រឹមតែសម្រាប់​នាងខ្ញុំផ្ទាល់​នោះទេ តែក៏សម្រាប់​មន្ត្រីនិងបុគ្គលិកស្ថានទូតទាំង​អស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅសាធារណរដ្ឋកូរ៉េ ចំពោះកិច្ចខិតខំប្រឹងប្រែង​ក្នុងការ​តស៊ូប្រកបដោយ​ភាពអត់ធ្មត់ខ្ពស់ ដើម្បី​បម្រើ​ដល់ផលប្រយោជន៍ជាតិ និងមាតុភូមិ សំដៅលើកកម្ពស់កិត្យានុភាពរបស់កម្ពុជានៅ​លើឆាកអន្តរជាតិ»។

លោកជំទាវ​បន្តថា ភាពជោគជ័យ និងសមិទ្ធផលដ៏ត្រចះត្រចង់ទាំងអស់នេះ​ ក៏មិនអាចសម្រេច​ទៅបាន​​ដោយ​គ្មាន​ការ​ចង្អុល​បង្ហាញ និងការលើកទឹកចិត្តពីប្រមុខរដ្ឋនិងថ្នាក់ដឹកនាំនៃបណ្តាក្រសួង ស្ថាប័ននានា ដែលចូលរួមសហការ និងគាំទ្រ​យ៉ាងពេញទំហឹងដល់កិច្ចការងាររបស់ស្ថានទូត។

លោកជំទាវ ជ្រឹង បុទុមរង្សី ត្រូវបានតែងតាំងមុខដំណែងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ជំនួសលោក ឡុង​ ឌីម៉ង់ ដែលបានចប់អាណត្តិការងារ។ មុននឹងក្លាយជាឯកអគ្គរាជទូត លោកជំទាវ​ ធ្លាប់បម្រើការងារជាច្រើនឆ្នាំនៅក្នុងវិស័យឯកជន និងជា​មន្ត្រីក្នុងជួររាជរដ្ឋាភិបាលកម្ពុជា៕

ចុចទីនេះ៖ មកដឹងពីប្រវត្តិការសិក្សា និងបទពិសោធការងាររបស់លោកស្រី ជ្រឹង បុទុមរង្សី មុនក្លាយ​ជាទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម