Connect with us

ព័ត៌មានជាតិ

៦ ខែ ឆ្នាំនេះ ប.ស.ស បើកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល​ដល់កម្មការិនីសម្រាលកូនជិត ៩ ម៉ឺននាក់

បានផុស

នៅ

ក្នុង​រយៈពេល ៦ ខែ ឆ្នាំ ២០២៤ នេះ ប​.​ស​.​ស បាន​បើក​ប្រាក់​ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល​ដល់​កម្មការិនី​សម្រាលកូន​ជិត ៩ ម៉ឺន​នាក់ បាន​ជួយ​សម្រួល​បន្ទុក​ក្នុង​ការ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​របស់​កម្មករ-និយោជិត​កាន់​តែ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​ ០៥ ​កក្កដា​ នេះ​ថា​ នៅក្នុង​រយៈពេល​ ៦ ​ខែ​ ឆ្នាំនេះ ប​.​ស​.​ស​. បាន​បើក​ប្រាក់​ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល​ទាំង​ដំណាក់កាល​មុន​, ពេល​សម្រាល​,​ក្រោយ​សម្រាល និង​ចាក់​វ៉ាក់សាំង​កូន​ដល់​កម្មការិនី​ជា​ស្ត្រី​មាន​ផ្ទៃពោះ សម្រាលកូន​ចំនួន​ ៨៧ ៦៦៥ ​នាក់ និង​កូន​ចំនួន ៨៤ ៣១២ នាក់ ដោយ​ចំណាយ​ថវិកា​ចំនួន​ ៥០៤២២,៤០​ លាន​រៀល។

រាជរដ្ឋាភិបាល​បាន​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​កម្មករ-និយោជិត​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​អាយុ ២ ឆ្នាំ ​ក្នុងនោះ​មុនពេល​សម្រាលកូន​កម្មករ-និយោជិត​ស្ត្រី​មាន​ផ្ទៃពោះ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន ៤ លើក ដោយ ១ លើក ទទួលបាន​ថវិកា ៨ ម៉ឺន​រៀល។ ពេល​សម្រាលកូន ទទួលបាន​ប្រាក់ឧបត្ថម្ភ​ដោយ​កូន ១ ទទួលបាន​ថវិកា ៨០ ម៉ឺន​រៀល កូនភ្លោះ​ពីរ​ទទួលបាន ១ លាន ២ សែន​រៀល និង​កូនភ្លោះ​បី​ទទួលបាន ១ លាន ៦ សែន​រៀល និង​ទទួលបាន​ការឧបត្ថម្ភ​ពិសេស​បន្ថែម​ពី សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំនួន ៥ លាន​រៀល ទៀតផង​ដែរ​។

ក្រោយពេល​សម្រាលកូន​កម្មករ-និយោជិត​ស្ត្រី​មាន​ផ្ទៃពោះ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន ១០ លើក ដោយ ១ លើក​ទទួលបាន ៨ ម៉ឺន​រៀល ក្នុងនោះ ៣ លើក នៅពេល​ទៅ​ទទួល​សេវា​ពិនិត្យ​សុខភាព ក្រោយ​ពេល​សម្រាលកូន និង ៧ លើក​ទៀត នៅពេល​យក​កូន​ទៅ​ទទួល​ថ្នាំ​បង្ការ​រហូតដល់​អាយុ ២ ឆ្នាំ។

គួរ​បញ្ជាក់​ថា នៅក្នុង​ឆ្នាំ ​២០២៣ ​កន្លងទៅ​ រាជរដ្ឋាភិបាល​បាន​បើកប្រាក់​ឧបត្ថម្ភ​ចំនួន ៥១ ពាន់ ៦៦២ លាន​រៀល​ ជូន​ដល់​ស្ត្រី​សម្រាលកូន​មាន ចំនួន​ ៦២ ៧៧០ ​នាក់ កូន​សរុប​ ៦៣ ២៣៤​ នាក់ ស្ត្រី​សម្រាល​កូនភ្លោះ​ពីរ​ចំនួន​ ៤៣៣​ នាក់ ភ្លោះ​បី​ ៤​ នាក់ និង​ភ្លោះ​បួន​ចំនួន ​១​ នាក់ ទាំង​ដំណាក់​កាល​មុន ក្រោយ​ពេល​សម្រាល និង​ចាក់​វ៉ាក់សាំង​កូន ដើម្បី​ជួយ​សម្រាល​បន្ទុក​ជីវភាព​រស់នៅ​របស់​​កម្មករ-និយោជិត​ឱ្យ​កាន់តែ​ប្រសើរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម