ព័ត៌មានជាតិ
អភិបាលខេត្តតាកែវថ្មី ឱ្យទម្លាក់ប៉ាណូស្រាបៀរចោល ជំនួសមកវិញប៉ាណូទឹកបរិសុទ្ធ ឬខ្លឹមសារអប់រំ
លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ស្នើឱ្យមន្ទីរពាណិជ្ជកម្មខេត្ត ចចារជាមួយក្រុមហ៊ុនស្រាបៀរ ដើម្បីទម្លាក់ចោលផ្ទាំងពាណិជ្ជកម្មស្រាបៀរលើដីរបស់រដ្ឋ ត្រូវប្ដូរមកដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មណាដែលជាសារអប់រំសម្រាប់ពលរដ្ឋ។

លោកអភិបាលខេត្តតាកែវដែលទើបចូលកាន់តំណែងថ្មី ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ជាលើកដំបូង នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ។
លោក វ៉ី សំណាង បញ្ជាក់ដូច្នេះថា ៖«យើងត្រូវហាមដាច់ខាតចំពោះការផ្សាយពាណិជកម្មដែលពាក់ព័ន្ធទៅនិងគ្រឿងញៀន គ្រឿងស្រវឹង និងល្បែងស៊ីសង ដែលបញ្ហាទាំង៣ខាងលើ មិនមាននៅក្នុងគំនិតរបស់គណៈអភិបាលខេត្តទេ»។

គួររម្លឹកថា លោក វ៉ី សំណាង ធ្លាប់ឱ្យមន្ត្រីជំនាញទម្លាក់ចោលផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរចោលម្ដងរួចមកហើយកាលពីលោក កាន់តំណែងជាអភិបាលខេត្តកំពង់ស្ពឺ។ កាលណោះ ខេត្តកំពង់ស្ពឺទម្លាក់ផ្ទាំងផ្សព្វផ្សាយស្រាបៀរចោល ជំនួសមកវិញដោយផ្ទាំងផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងខេត្ត សារអប់រំជាដើម។
ជាការកត់សម្គាល់ វិធានការទម្លាក់ផ្ទាំងផ្សព្វផ្សាយក្នុងខេត្តកំពង់ស្ពឺរបស់លោក វ៉ី សំណាង កាលពីពេលកន្លងទៅ គឺទទួលបានការសាទរច្រើនពីសំណាក់សាធារណជន នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានចាត់ទុកថានេះជាសកម្មភាពដ៏ល្អមួយ គិតគូរខ្ពស់ចំពោះសុខភាពពលរដ្ឋ ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកស្ទួយដល់វិស័យទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺផ្ទាល់តែម្ដង៕
ដោយ៖ ង៉ិល ណារ៉ាត់




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ