ព័ត៌មានជាតិ
កម្ពុជា បញ្ជូនទ័ពមួកខៀវ ២៤៤នាក់ ទៅអាហ្រ្វិកកណ្តាល ក្នុងបេសកកម្មថែរក្សាសន្តិភាពពិភពលោក
កម្ពុជា កាលពីថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៤ បានរៀបចំពិធីជូនដំណើរកងអនុសេនាធំកងវិស្វកម្មលេខ ៤៦៨ ចំនួន ២៤៤នាក់ ប្តូរវេនទៅបំពេញបេសកកម្មថែរក្សាសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ក្រោមក្របខណ្ឌអង្គការ សហប្រជាជាតិ (UN)។
ពិធីជូនដំណើរនេះ ធ្វើឡើងក្រោមអធិបតីភាពលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងលោកស្រី Kristin Parco ប្រធានអង្គការអន្តរជាតិទេសន្តរប្រវេសន៍ នៅទឹកដីខេត្តកំពង់ស្ពឺ។ នេះបើតាម មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

លោក សុខ ចិន្តាសោភា បានមានប្រសាសន៍ថា កងកម្លាំងដែលបានបញ្ជូនពេលនេះជា កងដែលបានត្រួតពិនិត្យសុខភាព ការហ្វឹកហ្វឺនជំនាញច្បាស់លាស់មុននឹងចាប់បញ្ជូន។ ក្នុងនាម ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលការបញ្ជូនកងកម្លាំងរក្សាសន្តិភាព បានណែនាំឱ្យកងកម្លាំងទ័ពមួកខៀវដែលចាត់បញ្ជូនប្តូរវេនចេញបំពេញបេសកកម្មថែរក្សាសន្តិភាព អ.ស.ប. នាពេលនេះ ត្រូវបង្កើនកិច្ចសាមគ្គីភាពល្អ អនុវត្តបទបញ្ជាកងកម្លាំង ដើម្បីបង្កើនកិត្យានុភាពកម្ពុជានៅឆាកអន្តរជាតិ។

ទន្ទឹមនោះ លោកស្រី Kristin Parco បានថ្លែងថា ការចាកចេញរបស់កងកម្លាំងកម្ពុជានាពេលនេះ គឺជាការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរក្សាស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ សន្តិភាព សេចក្តីថ្លៃថ្នូរ និងវិបុលភាពសម្រាប់ទាំងអស់គ្នាហើយភាពក្លាហានរបស់កងកម្លាំងនឹងបំផុសគំនិតអ្នកដទៃឱ្យអនុវត្តដូចគ្នា។
លោកស្រីបញ្ជាក់ថា៖« អង្គការសហប្រជាជាតិ សូមកោតសរសើរយ៉ាងខ្លាំងចំពោះភាពក្លាហាន និងការលះបង់ដែលអស់លោក»។ លោកស្រីបន្តថា វត្តមានរបស់កងកម្លាំងកម្ពុជានៅក្នុងបេសកកម្មប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសអាហ្វ្រិកកណ្តាល នឹងរួមចំណែកដល់សន្តិភាព និងសន្តិសុខសកល។

យោងតាមរបាយការណ៍របស់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងរយៈពេល ១៨ ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំងសរុបប្រមាណ៩៥៧០នាក់ ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ចំនួន១២បេសកកម្ម នៅតាមបណ្តាចំនួន ១០ប្រទេស។ រួមមាន សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ សាយប្រើស ស៊ីរី អាហ្វ្រិកកណ្តាល ម៉ាលី យ៉េមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ធ្វើការងារលើជំនាញបោសសម្អាតមីន វិស្វកម្មសំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្មព្រលានយន្តហោះ កម្ទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។
បច្ចុប្បន្ន កម្ពុជាមានកងកម្លាំងមួកខៀវ ប្រមាណ៦២៧នាក់ បាននិងកំពុងបំពេញបេសកកម្មតាមបណ្តាប្រទេសកំពុងមានជម្លោះសង្គ្រាមចំនួន៤ រួមមាន៖ ស៊ូដង់ខាងត្បូង លីបង់ អាហ្វិ្រកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕
អត្ថបទ៖ ឡាយ សាមាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ