ព័ត៌មានជាតិ
យាយតាយកចៅអាយុ៦ខែ ទៅងូតទឹក ត្រូវខ្សែភ្លើងឆក់ស្លាប់ទាំង៣នាក់ យ៉ាងអាណោចអាធ័ម
ជីដូន និងជីតាបានយកចៅអាយុ៦ខែទៅងូតទឹកក្បែរពាង រួចលូកដៃតោងស័ង្កសី ក៏ត្រូវចរន្តអគ្គីសនី ដែលឆ្លងពីម៉ាស៊ីនបោកខោអាវមកស័ង្កសីឆក់បណ្តាលឲ្យស្លាប់ទាំង៣នាក់ យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១៣៖១៥នាទីរសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅភូមិចំការដូង សង្កាត់ច្បារមន ក្រុង ច្បារមន ខេត្តកំពង់ស្ពឺ។
បើតាមប្រភពពីសមត្ថកិច្ចក្រុងច្បារមន បានឲ្យដឹងថា ករណីឆក់បណ្តាលឲ្យ ស្លាប់មនុស្សចំនួន០៣នាក់មានឈ្មោះ ឡា ណែន អាយុ៥១ឆ្នាំ ប្តី និងប្រពន្ធឈ្មោះ ណិន សុន អាយុ៤៧ឆ្នាំ ព្រមទាំងចៅស្រី ឈ្មោះ អូន សុវណ្ណខេម៉ា អាយុ៦ខែ។
ជុំវិញករណីនេះសមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុឆ្លងចរន្តអគ្គិសនី នៅក្នុងបន្ទប់ទឹកពីម៉ាស៊ីនបោកខោអាវ មកស័ង្កសីដែល ជនរងគ្រោះបានតោងងូតទឹក៕
អត្ថបទ៖ ម៉េង


-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង