Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌ៧មករាបើកវេទិកាសាធារណ ដើម្បីទទួលយកបញ្ហាប្រឈមរបស់ពលរដ្ឋយកមកដោះស្រាយ

បានផុស

នៅ

អាជ្ញាធរខណ្ឌ៧មករាបានបើកវេទិកាសាធារណៈ ភូមិសង្កាត់ មានសុវត្ថិភាព ដែលមានប្រជាពលរដ្ឋមកចូលរួម៥៤នាក់ មកពី ៩ភូមិ ក្នុងសង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដើម្បីទទួលយកបញ្ហាប្រឈម និងសំណូមពររបស់ពលរដ្ឋយកមកដោះស្រាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់អូឬស្សីទី២ តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ក្នុងវេទិកាសាធារណៈ ភូមិសង្កាត់ មានសុវត្ថភាព។

តាមរយៈវេទិកានេះដែរ មានប្រជាពលរដ្ឋ ដែលបានចូលរួមបានលើកឡើងនូវ បញ្ហានិងទុកកង្វល់ និងសំណូមពរ ដោយផ្ទាល់មាត់ ដើម្បីឲ្យរដ្ឋបាលខណ្ឌ ធ្វើការឆ្លើយតប ដោះស្រាយ ពិសេស បញ្ហាប្រឈម មួយចំនួន ដូចជា បញ្ហាអនាម័យបរិស្ថាន សំរាម ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលូ ភ្លើងបំភ្លឺសាធារណៈ ដែលពាក់ព័ន្ធ ជាមួយនឹងជីវភាពរស់នៅ ជាប្រចាំថ្ងៃរបស់ពួកគាត់។

សូមបញ្ជាក់ផងដែរ នគរបាលប៉ុស្តិ៍រដ្ឋបាលអូរឬស្សីទី២ ក្នុងឪកាសវេទិកាសាធារណៈនេះដែរ ក៏បានធ្វើការផ្សព្វផ្សាយ ពីផលប៉ះពាល់គ្រឿងញៀនដល់ពលរដ្ឋដឹងថា យើងទាំងអស់គ្នា សូមនិយាយថា «ទេ» ចំពោះគ្រឿងញៀន , ចូលរួមលុបបំបាត់គ្រឿងញៀន, ការសេពគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គម,គ្រឿងញៀនធ្វើឲ្យមនុស្សស្លូតក្លាយជាមនុស្សកាចសាហាវ និងធ្វើឲ្យសង្គមស្អប់ខ្ពើម។

ក្រោយទទួលបានសំណូមពរនិងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ លោកអភិបាលរង ទទួលនូវសំណូមពរ និងរកដំណោះស្រាយជូនពលរដ្ឋ ផងដែរ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ១០ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម